ព័ត៌មានជាតិ
សន្តិភាព ឆន្ទ: ភាពប្រាកដប្រជា ទើបកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកាយឬទ្ធិនារីពិភពលោក
«សន្តិភាព សន្តិសុខ ឆន្ទ: ភាពប្រាកដប្រជា ការខិតខំប្រឹងប្រែង ទើបកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកាយឬទ្ធិនារីពិភពលោក»។ នេះ គឺជាការអះអាងឱ្យដឹងរបស់លោកជំទាវ ពេជ ចន្ទមុន្នី ស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា ក្នុងសន្និសីទសារព័ត៌មាននៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនៅល្ងាចថ្ងៃទី ០២ ខែសីហា បន្ទាប់ពីធ្វើដំណើរមកដល់កម្ពុជា ក្រោយចូលរួមសន្និបាតកាយឬទ្ធិពិភពលោកលើកទី៣៨នៅប្រទេសសាយប្រឹស។

លោកជំទាវ ពេជ ចន្ទមុន្នី បានលើកឡើងថា ដោយសារតែសមាគមការឬទ្ធិនារីពិភពលោក បានសិក្សា និងវាយតម្លៃថា កម្ពុជា មានសុខសន្តិភាពពេញលេញ សិក្សាទៅលើខេត្តសៀមរាបដែលជាខេត្តរៀបចំសន្និបាតមានកត្តាសន្តិសុខសណ្ដាប់ធ្នាប់ល្អ ទើបបានកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឬទ្ធិនារីពិភពលោកលើកទី៣៩ឆ្នាំ២០២៦។
ការវាយតម្លៃរបស់សមាគមកាយឬទ្ធិនារីពិភពលោកឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺគ្រប់យ៉ាងកើតឡើងបានដោយសារតែ សមាគមកាយឬទ្ធិនារីកម្ពុជាមានឆន្ទៈមុះមុត មានភាពប្រាកដប្រជា មានការខិតខំប្រឹងប្រែង ក្រុមការងារល្អ មានក្រុមការងារជំនាញផ្នែកផលិតវីដេអូ ការគាំទ្រយ៉ាងខ្លាំងពីសមាជិក សមាជិកា ប្រជាពលរដ្ឋកម្ពុជា។ នេះជាការឱ្យដឹងបន្ថែមរបស់ លោកជំទាវ ពេជ ចន្ទមុន្នី។

សូមជម្រាបថា ទម្រាំ កម្ពុជាអាចទទួលបានសិទ្ធិរៀបចំសន្និបាតលើកទី៣៩ ឆ្នាំ២០២៦ កម្ពុជា ត្រូវប្រកួតប្រជែងជាមួយប្រទេសជាសមាជិកសមាគមកាយឬទ្ធិនារីចំនួន១៦៩ប្រទេសដទៃទៀត រហូតដល់ជុំចុងក្រោយនៅសល់ចំនួន៣ប្រទេស រួមមាន កម្ពុជា ប្រទេសហ្កាណា និងប្រទេសទុយណេស៊ី។ពីក្នុងការបោះឆ្នោតសន្និបាតនៅក្នុងប្រទេសសាយព្រឹស សមាគមកាយឬទ្ធិកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតនៅឆ្នាំ២០២៦ខាងមុខ ដែលរៀបចំនៅខេត្តសៀមរាប។
លោកជំទាវ បានអរគុណចំពោះប្រជាពលរដ្ឋកម្ពុជាដែលបានចូលទៅបញ្ចេញមតិគាំទ្រ ក្នុងគណនីហ្វេសប៊ុកសមាគមកាយឬទ្ធិពិភពលោក ទើបកម្ពុជាទទួលបានសិទ្ធិ ក៏ដូចជាអរគុណទៅកាន់យុវជនកាយឬទ្ធិនារីកម្ពុជាដែលបានរៀបចំធ្វើ រៀបចំសរសេរសារលើវត្ថុអនុស្សាវរីយ៍ ទុកជូនទៅកាន់សមាជិកជាង១រយប្រទេសដែលចូលរួមសន្និបាតលើកទី៣៨ ដែលវាជាផ្នែកមួយជួយឱ្យកម្ពុជាឈ្នះឆ្នោតធ្វើជាម្ចាស់ផ្ទះ។ស្របពេលដែលកម្ពុជាបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ សមាជិកដទៃទៀត ក៏បានអបអរកម្ពុជា និងបានខ្សឹបប្រាប់ថា កម្ពុជាត្រូវចាប់ផ្ដើមចំណុចលំបាកពីពេលបច្ចុប្បន្នទៅហើយទម្រាំដល់ថ្ងៃធ្វើជាម្ចាស់ផ្ទះ។

បើទោះបីជាលើកទីមួយហើយទោះជាការលំបាក តែលោកជំទាវ ពេជ ចន្ទមុន្នី ប្ដេជ្ញាថា នឹងរៀបចំឱ្យបានល្អ ឱ្យបានជោគជ័យ ដើម្បីលើកមុខមាត់កម្ពុជា លើកកម្ពស់សេដ្ឋកិច្ច វប្បធម៌ កម្ពុជាបន្ថែមទៀត ហើយបង្ហាញថា កម្ពុជាមានធនធានមនុស្សខ្លាំងពូកែអាចរៀបចំឱ្យកិច្ចប្រជុំ ព្រឹត្តិការណ៍ធំៗនានាឱ្យជោគជ័យបានមិនចាញ់ប្រទេសដទៃឡើយ។
សូមគូសរំលេចឲ្យដឹងថា មុនកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះសន្និបាតកាយឬទ្ធិលើកទី៣៩ ឆ្នាំ២០២៦ ដែលនឹងធ្វើឡើងនៅខេត្តសៀមរាបនេះ នៅក្នុងក្របខណ្ឌបណ្ដាប្រទេសតំបន់អាស៊ាន មានប្រទេសចំនួន២ដែលធ្លាប់រៀបចំសន្និបាតសមាគមនកាយឬទ្ធិនារីពីភពលោក គឺប្រទេសសិង្ហបុរី និងប្រទេសហ្វីលីពីន។ ចំណែកឯ ប្រទេសម៉ាឡេស៊ីវិញ ក៏ធ្លាប់ដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឬទ្ធិនារីពិភពលោកដែរ ក៏ប៉ុន្តែ ត្រូវបរាជ័យ មិនអាចទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះឡើយ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់