ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អគ្គស្នងការនគរបាលជាតិ អាចនឹងមានការផ្លាស់ប្ដូរ សម្រាប់អាណត្តិទី ៧នេះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិ អាចនឹងមានការផ្លាស់ប្ដូរ សម្រាប់អាណត្តិទី ៧នេះ ហើយឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នឹងត្រូវឡើងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី។ ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី ៣ នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣នេះ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងត្រូវឡើងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី ដើម្បីជួយកិច្ចការរបស់នាយករដ្ឋមន្ត្រី។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «អគ្គប៉ូលីស អាចនឹងមានការផ្លាស់ប្ដូរ និយាយតាមមួយបែបទៅគឺថា អគ្គប៉ូលីស អាចនឹងមានការផ្លាស់ប្ដូរទៅកាន់តំណែង តាមត្រង់ទៅចុះឧបនាយករដ្ឋមន្ត្រី ដែលនឹងជួយនាយករដ្ឋមន្ត្រី លើកិច្ចការជាច្រើនដែលនាយករដ្ឋមន្ត្រីប្រគល់ឲ្យនៅពេលនោះៗ»៕

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច