ព័ត៌មានជាតិ
កម្ពុជា នឹងបង្ហាញវប្បធម៌ ប្រវត្តិសាស្ត្រ ទៅកាន់អង្គប្រជុំសមាគមកាយឬទ្ធិនារីពិភពលោកដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ក្រោយអញ្ជើញមកដល់ប្រទេសកម្ពុជាវិញភ្លាម លោកជំទាវ ពេជ ចន្ទមុន្នី ស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា កម្ពុជា នឹងបង្ហាញពីវប្បធម៌ ប្រពៃណី ម្ហូបអារហារ ប្រវត្តិសាស្ត្រ ធនធានមនុស្ស ដល់ប្រទេសជាសមាជិកដែលមកចូលរួមសន្និបាតសមាគមកាយឬទ្ធិនារីពិភពលោកនៅកម្ពុជាឲ្យដឹងថា កម្ពុជា មានវប្បធម៌ សម្បតិ្តបេតិកភណ្ឌ មានធនធានមនុស្សពូកែៗដែលមានសមត្ថភាព រៀបចំព្រឹត្តិការណ៍ធំៗមិនចាញ់ប្រទេសដទៃទៀត។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីល្ងាចថ្ងៃទី០២ ខែសីហា ក្រោយពីចូលរួមកិច្ចប្រជុំសមាគមកាយឬទ្ធិនារីពិភពលោក លើកទី៣៨នៅប្រទេសសាយប្រឹស លោកជំទាវ ពេជ ចន្ទមុន្នី បានបង្ហាញពីផែនការត្រៀមនាពេលខាងមុខ គឺកម្ពុជា នឹងសិក្សាផែនការ ដើម្បីទទួលសមាជិកដែលមកចូលរួមក្នុងចំណោមសមាជិកសមាគមកាយឬទ្ធិនារីពិភពលោកសរុប១៦៩ប្រទេសឱ្យបានល្អបំផុត។
បន្ថែមពីនេះ សមាគមកាយឬទ្ធិនារីកម្ពុជា នឹងពង្រឹងការបង្ហាត់បង្ហាញ បង្រៀនទៅដល់យុវតីកាយឬទ្ធិបន្ថែមទៀតក្នុងពេលសេសសល់ ដើម្បីឱ្យសមាជិកចូលរួមដឹងថា កម្ពុជាខ្លាំងក្លា បង្ហាញថាកម្ពុជាមានសមត្ថភាពរៀបចំសន្និបាតកិច្ចប្រជុំធំៗ។ បើតាមលោកជំទាវ ពេជ ចន្ទមុន្នី គឺសមាគមកាយឬទ្ធិនារីកម្ពុជានឹងបង្កើតក្រុមការងារ ដើម្បីជំរុញឱ្យការរៀបចំសន្និបាតលើកទី៣៩ ឆ្នាំ២០២៦ នៅកម្ពុជាបញ្ចប់ទៅដោយរលូន និងជោគជ័យជាប្រវត្តិសាស្ត្រ។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងសន្និបាតសមាគមកាយឬទ្ធិនារីពិភពលោកលើកទី៣៨ ឆ្នាំ២០២៣ នាប្រទេសសាយប្រឹស សមាគមកាយឬទ្ធិនារីកម្ពុជាទទួលបានសិទ្ធិរៀបចំសន្និបាតសមាគមកាយឬទ្ធិនារីពិភពលោកលើកទី៣៩ ឆ្នាំ២០២៦។ នេះ គឺជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រដែលសមាគមកាយឬទ្ធិនារីកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីកម្ពុជាចូលជាសមាជិកនៃសមាគមកាយឬទ្ធិនារីពិភពលោកអស់រយៈពេលជាង៧០ឆ្នាំមកហើយ។
បើទោះជាលើកទីមួយក៏ពិតមែន ប៉ុន្តែ ស្នងការកាយឬទ្ធិនារីកម្ពុជា លោកជំទាវ ពេជ ចន្ទមុន្នី បានបេជ្ញាថានឹងរៀបចំឱ្យបានល្អជាទីបំផុតក្នុងការទទួលប្រទេសជាង១០០ដែលមកចូលរួម សម្រាប់ទាក់ទាញទឹកចិត្តឱ្យបណ្ដាប្រទេសទាំងនោះផ្សព្វផ្សាយពីកម្ពុជា ដើម្បីជំរុញ និងបង្កើនការទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជាបន្ថែមទៀត៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក