ព័ត៌មានជាតិ
លោក លី សូវ៉ាន់ ជំរុញនិស្សិតឲ្យចូលរួមប្រកួតប្រជែងភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ការយល់ដឹង AMR នៅកម្ពុជា
លោក លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាប្រធានក្រុមការងារបច្ចេកទេស AMR នៃក្រសួងសុខាភិបាល បានជំរុញទឹកចិត្តនិស្សិតសាកលវិទ្យាល័យឱ្យចូលរួមក្នុងកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិតរបស់យុវជន(ថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា) ដើម្បីលើកកម្ពស់ការយល់ដឹងអំពី AMR នៅកម្ពុជា។

ការប្រកួតប្រជែងនេះ មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍនៃយុទ្ធនាការទំនាក់ទំនងប្រកបដោយភាពច្នៃប្រឌិតដែលអាចមានឥទ្ធិពលលើប្រជាជនកម្ពុជាក្នុងការកំណត់អាទិភាពសកម្មភាព ដើម្បីបញ្ឈប់ និងទប់ស្កាត់ AMR ។ ទន្ទឹមនឹងនោះ គំនិតក្នុងក្រុមដែលឈ្នះក្នុងកម្មវិធី និងឃើញដំណោះស្រាយ ត្រូវបានអនុវត្ត និងផ្សព្វផ្សាយក្នុងអំឡុងពេលសប្តាហ៍ការយល់ដឹងអំពី AMR ពិភពលោកនៅក្នុងខែវិច្ឆិកា ឆ្នាំនេះ។ នេះបើតាមការឲ្យដឹងរបស់ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) គឺជាការគំរាមកំហែងជាសកលចំពោះសុខភាពសាធារណៈ ដោយការឆ្លងមេរោគបាក់តេរីកាន់តែពិបាកព្យាបាល និងមានតម្លៃខ្ពស់ ។ ក្នុងឆ្នាំ ២០១៩ ការស្លាប់ដោយការឆ្លងបាក់តេរីមានចំនួន ៧ លាននាក់នៅទូទាំងពិភពលោក ដែលធ្វើឱ្យវាក្លាយជាមូលហេតុទីពីរនៃការស្លាប់ទូទាំងពិភពលោក។ អាស្រ័យហេតុនេះ បានជាក្រសួងសុខាភិបាល ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការសុខភាពពិភពលោក (WHO) បានដាក់ឱ្យដំណើរការកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិតរបស់យុវជនជាលើកដំបូងនៅកម្ពុជា។

សូមបញ្ជាក់ថា ភាពសុំានឹងឱសថប្រឆាំងមេរោគ ឬ AMR បង្កឡើងដោយសារលទ្ធភាពរបស់អតិសុខុមកាយវិវត្ដទៅជាស៊ាំទៅនឹងឱសថសង្រ្គោះជីវិតជាច្រើនប្រភេទដែលប្រើសម្រាប់ប្រឆាំងនឹងជំងឺឆ្លង ធ្វើឲ្យឱសថទាំងនោះបាត់បង់ប្រសិទ្ធិភាពក្នុងការបង្ការ និងព្យាបាលរោគដែលបង្កឡើងដោយបាក់តេរី វីរុស បារ៉ាស៊ីត និងផ្សិតទាំងនោះ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?