ព័ត៌មានជាតិ
មកដល់ពេលនេះ មាននិស្សិតកម្ពុជាទៅសិក្សានៅប្រទេសរុស្សី ប្រមាណ៥០០នាក់
រហូតមកដល់ពេលនេះ មាននិស្សិតកម្ពុជាប្រមាណ៥០០នាក់ហើយ បានទៅសិក្សានៅសហព័ន្ធរុស្សី។

លោកស្រី អ៊ីរីណា ក្សាទ្សូលីណា នាយិកាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី បានមានប្រសាសន៍ថា ក្នុងចំណោមនិស្សិតខ្មែរទៅសិក្សានៅសហព័ន្ធរុស្សីប្រមាណ៥០០នាក់នោះ ក្នុងនោះសិក្សាទៅលើមុខវិជ្ជាផ្នែកវេជ្ជសាស្ត្រ សំណង់ស៊ីវិល ស្ថាបត្យកម្ម វិស្វកម្មយន្តហោះ និងផ្សេងៗទៀត។
លោកស្រី បានបន្តទៀតថា ក្នុងចំណោមមុខវិជ្ជាទាំងនោះ មុខវិជ្ជាដែលមានការពេញនិយមសម្រាប់និស្សិតខ្មែររួមមាន សំណង់ស៊ីវិល ថាមពលនុយក្លេអ៊ែរ និងវិស្វកម្មយន្តហោះជាដើម។
លោកស្រី បានបន្ថែមទៀតថា សម្រាប់ឆ្នាំ២០២០នេះ សហព័ន្ធរុស្សី បានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរចំនួន១៥កន្លែង ក្នុងនោះមាន៤នាក់ រៀនផ្នែកវេជ្ជសាស្ត្រ កំពុងរៀនតាមអនឡាញ ដើម្បីត្រៀមចេញទៅសិក្សានៅរុស្សី ពេលចប់កូវីដ។
លោកស្រី បានអំពាវនាវដល់និស្សិតកម្ពុជាដែលមានបំណងចង់ទៅសិក្សានៅសហព័ន្ធរុស្សី ត្រូវមកទំនាក់ទំនងនៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្សី ដើម្បីត្រៀមភាសារុស្សី និងត្រៀមដាក់ពាក្យស្នើសុំអាហារូបករណ៍ទៅសិក្សានៅរុស្សី។
លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងអាណត្តិរបស់លោកនឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនងរុស្សីកម្ពុជាលើគ្រប់វិស័យដូចជា កិច្ចពិភាក្សានយោបាយ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ចវប្បធម៌ និងការអប់រំ។
ជាមួយគ្នានេះដែរ លោកទូត បានបន្តទៀតថា នៅក្នុងអាណត្តិរបស់លោក លោកនឹងជួយកៀរគរអ្នកវិនិយោគរុស្សី ឲ្យមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្ន មានក្រុមហ៊ុនរុស្សីតិចតួចប៉ុណ្ណោះកំពុងរកស៊ីនៅប្រទេសកម្ពុជា៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី