ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ព្រមានរំលាយបក្សនយោបាយមួយដែលជាប់ពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់
សម្ដេចតេជោ ហ៊ុន សែន បានព្រមានថា គណបក្សនយោបាយមួយ ដែលមានជាប់ពាក់ព័ន្ធទៅនឹងការញុះញង់ឱ្យគូសបំផ្លាញសន្លឹកឆ្នោតក្នុងការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ អាចនឹងត្រូវរំលាយ ដោយសារមានភស្តុតាងគ្រប់គ្រាន់។ សម្ដេចព្រមានបែបនេះក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅថ្ងៃទី៣ ខែសីហានេះ។

សម្តេចតេជោ បានលើកឡើងថា គណបក្សមួយអាចដឹងខ្លួនហើយ តើសមាជិកខ្លួនបានធ្វើអ្វីខ្លះ? ខណៈមានអ្នកខ្លះចេញសារភាព និងមួយចំនួនក៏ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់ពិន័យ និងព្យូរសិទ្ធិនយោបាយ ហើយមួយចំនួនទៀតអាជ្ញាធរកំពុងស្វែងរក។
បើទោះបីជាសម្ដេចមិនបញ្ចេញឈ្មោះគណបក្សនោះក៏ដោយ ប៉ុន្តែគេអាចដឹងបានថា សម្ដេចសំដៅទៅដល់គណបក្សភ្លើងទៀន ដែលគណបក្សនេះបានញុះញង់ពលរដ្ឋមិនឱ្យបោះឆ្នោត ឬឱ្យពលរដ្ឋទៅគូសបំផ្លាញសន្លឹកឆ្នោត ជាដើម។
ទាក់ទងនឹងសកម្មភាពនេះ ត្រូវបានសម្ដេច ហ៊ុន សែន បញ្ជាក់ថា អាជ្ញាធរបានប្រមូលភស្ភុតាងបានទាំងអស់ក្នុងប្រព័ន្ធតេឡេក្រាមមួយដែលឈ្មោះថា «សប្បាយ» ហើយបានរកឃើញមុខសញ្ញាមួយចំនួនដែលនៅក្រៅប្រទេសស្ថិតក្នុងគណបក្សមួយនេះ។ ដូច្នេះ សម្ដេចចោទជាសំណួរថា «តើគណបក្សនេះ គួរត្រូវបានរំលាយឬអត់?»។

តែយ៉ាងណាមិញ សម្ដេចតេជោ បានលើកឡើងថា នេះមិនមែនជាការគំរាមកំហែងទៅលើអ្នកណាទេ ក៏ប៉ុន្តែនេះជាការប្រព្រឹត្តខុសនឹងច្បាប់ ហើយការបោះឆ្នោតឆ្នាំ២០២៣នេះ គឺជាការបោះឆ្នោតពិតមួយរវាងអ្នកគាំទ្រប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត និងអ្នកបំផ្លាញប្រជាធិបតេយ្យ តាមរយៈការបំផ្លាញសន្លឹកឆ្នោត។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានស្នើឱ្យបណ្តាប្រទេសមួយចំនួន កុំមកចាប់បង្ខំឱ្យកម្ពុជាធ្វើតាមខ្លួន ហើយសម្តេចក៏ដាស់តឿនអ្នកទាំងនោះ ត្រូវគោរពឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា ផងដែរ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល