ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ចាត់មន្រ្តីកសិកម្មពិនិត្យស្រង់ទិន្នន័យផ្តល់ស្រូវពូជជូនពលរដ្ឋ ក្រោយទឹកជំនន់ស្រកអស់
លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នឹងចាត់មន្រ្តីកសិកម្មត្រូវធ្វើយ៉ាងណាសហការជាមួយអាជ្ញាធរភូមិឃុំស្រង់ទិន្នន័យពលរដ្ឋរងផលប៉ះពាល់ទឹកជំនន់ ដើម្បីផ្តល់ពូជស្រូវដាំស្តារឡើងវិញ។
ការប្រកាសបែបនេះរបស់លោកស្រីប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង ធ្វើឡើងក្រោយពិធីចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនពលរដ្ឋសរុប២២៤គ្រួសារ មកពីឃុំដងពែង និងឃុំជីខលើ អំឡុងពួកគាត់ជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀងជាង១សប្តាហ៍កន្លងមកនេះ។

លោកស្រីលើកឡើងថា អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានគិតគូរយកចិត្តទុកដាក់ជម្លៀសពលរដ្ឋទៅរកទីទួលសុវត្ថិភាព ដើម្បីចៀសផុតគ្រោះធម្មជាតិដែលកំពុងកើតមានដោយមិនឱ្យពលរដ្ឋណាស្លាប់នោះទេ។ ទោះបីជាមានការខូចខាតផលដំណាំ ផ្ទះសម្បែង សត្វគោក្របី ក៏ដោយ។ លោកស្រី មិថុនា ភូថង បន្តចាត់មន្រ្តីអាជ្ញាធរពាក់ព័ន្ធបន្តតាមដានពិនិត្យ និងត្រៀមជួយសង្រ្គោះពលរដ្ឋនៅតំបន់ប្រឈមគ្រប់ពេលវេលា ព្រោះថា អាកាសធាតុតែងប្រែប្រួលមិនទៀងទាត់ដែលងាយបង្កជាទឹកជំនន់លិចលង់ប្រជាពលរដ្ឋ។

បន្ថែមលើនេះ លោកស្រីប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក៏បានពាំនាំនូវការសួរសុខទុក្ខរបស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសម្តេចមិនព្រងើយកន្តើយនឹងភាពរងគ្រោះរបស់ពលរដ្ឋណាម្នាក់ឡើយ ពោលគឺសម្តេចតែងចាត់ឱ្យក្រុមការងារចុះជួយអន្តរាគមន៍សង្រ្គោះ និងចែកស្បៀងអាហារសម្រាប់បរិភោគជាបណ្តោះអាសន្នសិនទំរាំអាកាសធាតុវិលមករកភាពល្អប្រសើរធម្មតាវិញ។

យោងតាមរបាយការណ៍របស់លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិលបង្ហាញថា លំនៅដ្ឋានពលរដ្ឋភូមិបានទៀត ឃុំដងពែង ប្រមាណ៣០ខ្នងផ្ទះបានបាក់រំលំ និងរបើកដំបូល និងមានមនុស្សម្នាក់ស្លាប់ រីឯរបួសធ្ងន់ស្រាល៧នាក់ កាលពីយប់ថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០២៣កន្លងទៅ។

លោកអភិបាលស្រុកស្រែអំបិល បន្ថែមថា ក្រៅពីនេះ គិតមកទល់ម៉ោងនេះ មានផ្ទះពលរដ្ឋ២២៤ខ្នងផ្ទះរងជំនន់ទឹកភ្លៀង ក្នុងនោះមានភូមិព្រះកែវ បាក់អង្រុត និងភូមិពោធិបឹងនៅក្នុងឃុំដងពែង និងឃុំជីខលើ។ តបតាមទំនួលខុសត្រូវខ្ពស់ចំពោះតួនាទីភារកិច្ច អាជ្ញាធរមូលដ្ឋាន ប្រុងជើងការជានិច្ច ត្រៀមចុះអន្តរាគមន៍ជួយសង្រ្គោះពលរដ្ឋនៅតំបន់ដែលងាយប្រឈមនឹងការជំនន់លិចទឹកភ្លៀង៕
អត្តបទ៖ សិរីវឌ្ឍនៈ





-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់