ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធនាគារ មាននាយកដ្ឋាន ៥ ចំណុះ មានភារកិច្ចយ៉ាងណាខ្លះ?
អគ្គនាយកដ្ឋានពន្ធនាគារមានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អង្គភាពដែលគ្រប់គ្រងពន្ធនាគារទូទាំងប្រទេសនេះមាននាយកដ្ឋាន ៥ ចំណុះ។

អគ្គនាយកដ្ឋានពន្ធនាគារមានមុខងារនិងភារកិច្ចដូចខាងក្រោម៖
– គ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងធ្វើប្រតិភូកម្មមុខងារឱ្យរដ្ឋបាលរាជធានីខេត្ត ក្នុងការគ្រប់គ្រងពន្ធនាគាររាជធានីខេត្ត ស្របតាមច្បាប់ស្តីពីពន្ធនាគារ
– ធ្វើសេចក្តីព្រាងនីតិវិធី លិខិតបទដ្ឋានក្រោមច្បាប់ស្តីពីពន្ធនាគារ បទបញ្ជាស្តីពីការគ្រប់គ្រងមណ្ឌល អប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្ត ដោយសហការជាមួយអង្គភាពពាក់ព័ន្ធនានា
– ធ្វើចំណាត់ថ្នាក់សន្តិសុខ និងឃុំឃាំងជនជាប់ឃុំត្រឹមត្រូវតាមច្បាប់កំណត់
– ដឹកនាំ គ្រប់គ្រងរាល់សកម្មភាពអនុវត្តច្បាប់ នីតិវិធី និងលិខិតបទដ្ឋានកំណត់ក្នុងការឃុំឃាំងជនជាប់ឃុំ ធានាបានសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់។ បង្ការទប់ស្កាត់ និងប្រឆាំងរាល់ឧបាយកល បង្កចលាចល បំផ្លិចបំផ្លាញ ចាប់ជំរិត ឃាតកម្ម និងសកម្មភាពរំដោះជនជាប់ឃុំ ដោយសហការជាមួយអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ច
– គ្រប់គ្រងជនជាប់ឃុំតាមប្រព័ន្ធទិន្នន័យ
– ចាត់ចែងការដឹកជញ្ជូនជនជាប់ឃុំឡើងសវនាការតាមសាលាជម្រះក្តីនានា
– សហការដឹកជញ្ជូនជនជាប់ឃុំដែលត្រូវផ្លាស់ប្តូរ កន្លែងឃុំឃាំងទាំងក្នុងប្រទេស និងក្រៅប្រទេស
– សហការជាមួយក្រសួងសុខាភិបាល ដើម្បីអប់រំបង្ការព្យាបាលជំងឺជនជាប់ឃុំ និងចាត់កម្លាំងយាមការពារជនជាប់ឃុំ ដែលត្រូវព្យាបាលជំងឺនៅមន្ទីរពេទ្យនានារបស់រដ្ឋ
– ផ្គត់ផ្គង់របបហូបចុក សម្ភារប្រើប្រាស់ ការស្នាក់នៅ ការថែរក្សាអនាម័យ ការព្យាបាលជំងឺ និងការឧបត្ថម្ភផ្សេងៗទៀតសមស្របតាមច្បាប់និងបទដ្ឋាននានារបស់រដ្ឋ
– លើកគម្រោងផែនការថវិកា សម្ភារ ប្រេងឥន្ធនៈ មធ្យោបាយដឹកជញ្ជូន និងសម្ភារបច្ចេកទេសប្រចាំ ឆ្នាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ
– គ្រប់គ្រងមន្ត្រីពន្ធនាគារ ធ្វើសេចក្តីស្នើសុំជ្រើសរើស បណ្ដុះបណ្ដាល ហ្វឹកហ្វឺនជំនាញ តែងតាំងមុខតំណែង ដំឡើងឋានន្តរស័ក្តិ ថ្នាក់មុខងារ ផ្ទេរភារកិច្ច ដាក់ឱ្យចូលនិវត្តន៍ លើកសរសើរ ដាក់វិន័យ និងអនុវត្តគោលនយោបាយនានាតាមការកំណត់របស់ក្រសួងមហាផ្ទៃ
– កសាងផែនការបណ្តុះបណ្តាល និងវិក្រឹតការមុខជំនាញវិជ្ជាជីវៈមន្ត្រីពន្ធនាគារឱ្យបានសមស្របតាមភារកិច្ចរបស់ខ្លួន
– កសាងគម្រោងផែនការសម្រាប់សាងសង់ ជួសជុល និងអភិវឌ្ឍមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី ខេត្តឱ្យបានសមស្របតាមច្បាប់ស្តីពីពន្ធនាគារ
– គ្រប់គ្រង ត្រួតពិនិត្យ ចលនទ្រព្យ អចលនទ្រព្យ ទ្រព្យសម្បត្តិ ភស្តុភារ ហិរញ្ញវត្ថុ តាមការកំណត់ របស់ក្រសួងមហាផ្ទៃ
– ធ្វើផែនការគណនេយ្យ (ថវិកាប្រចាំឆ្នាំនីមួយៗ)
– ធ្វើសមាហរណកម្មមន្ត្រីនានា (ផ្ទេរ ឬសុំចូលក្របខ័ណ្ឌមន្ត្រីពន្ធនាគារ )
– សហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក្រសួងអប់រំ យុវជន និងកីឡា កសាងកម្មវិធីស្តារនីតិសម្បទា សិល្បៈ កាយសិក្សា ការសិក្សា អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រងការអនុវត្តពលកម្ម តាមរយៈឧស្សាហកម្ម សិប្បកម្ម និងកសិកម្ម ពន្ធនាគារ លើកកម្ពស់ជីវភាព សុខភាពជនជាប់ឃុំ និងអប់រំកែប្រែពួកគេឱ្យក្លាយទៅជាពលរដ្ឋល្អ ដើម្បីត្រឡប់ ទៅរស់នៅក្នុងសហគមន៍វិញ
– សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីប្រគល់កូនតាមម្តាយមានអាយុចាប់ពី ៣ ឆ្នាំឡើង ដែលគ្មានអាណាព្យាបាលទទួលខុសត្រូវ
– ទំនាក់ទំនង សហការជាមួយក្រុមហ៊ុន សហគ្រាស សិប្បកម្ម កសិកម្មនានាក្នុងផ្នែកឯកជននិងគ្រួសារ សាច់ញាតិ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនជាប់ឃុំមានវិជ្ជាជីវៈនិងមុខរបរ ដើម្បីកាត់បន្ថយភាពមិនរាងចាល
– បង្កភាពងាយស្រួលក្នុងការជួយផ្តល់សេវាផ្លូវច្បាប់ និងសេវាសាធារណៈនានាដល់ជនជាប់ឃុំ
– ចាត់តាំងវាយតម្លៃលទ្ធផលការអប់រំកែប្រែស្ដារនីតិសម្បទានិ ងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈក្រុមការងារប្រឡងប្រណាំងនៃមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត អំពីកម្រិតកែប្រែរបស់ជនជាប់ឃុំ ដើម្បីលើកសំណើបន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិតម្នាក់ៗតាមច្បាប់កំណត់។ អនុវត្តសាលក្រម សាល- ដីការបស់សាលាជម្រះក្តី និងតាមព្រះរាជក្រឹត្យប្រោសប្រទានបន្ធូរបន្ថយទោស លើកលែងទោសពីព្រះមហាក្សត្រ
– សហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំកសាងសេចក្តីព្រាងអនុក្រឹត្យ និងលិខិតបទដ្ឋាននានា ទាក់ទងនឹងការងារគ្រប់គ្រងពន្ធនាគារ
– ទំនាក់ទំនងសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធនិងដៃគូអភិវឌ្ឍនានាក្នុងដំណើរការអភិវឌ្ឍវិស័យពន្ធនាគារស្របតាមក្របខណ្ឌគោលនយោបាយកំណែទម្រង់ពន្ធនាគាររបស់ក្រសួងមហាផ្ទ
– ទំនាក់ទំនងសហប្រតិបត្តិការជាមួយអគ្គលេខាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គាធិការដ្ឋាន បណ្ឌិត្យសភានគរបាលកម្ពុជា អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងវិស័យគ្រប់គ្រងមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ជាក់ស្តែងតាមការកំណត់របស់ក្រសួង
– តាមដានត្រួតពិនិត្យក្រុមការងារប្រឡងប្រណាំងអំពីកម្រិតកែប្រែរបស់ទណ្ឌិត
– ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់អគ្គនាយកដ្ឋានពន្ធនាគារ តាមការ កំណត់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
– ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ

លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ
អគ្គនាយកដ្ឋានពន្ធនាគារដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងជាជំនួយការតាមការកំណត់។
អគ្គនាយកដ្ឋានពន្ធនាគារ មានរចនាសម្ព័ន្ធដូចខាងក្រោម៖
១- នាយកដ្ឋានរដ្ឋបាលសរុប
២- នាយកដ្ឋានប្រតិបត្តិ
៣- នាយកដ្ឋានអប់រំកែប្រែនិងស្តារនីតិសម្បទា
៤- នាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈនិងមុខរបរ
៥- នាយកដ្ឋានសន្តិសុខពន្ធនាគារ។
ការរៀបចំតួនាទី ភារកិច្ច រចនាសម្ព័ន្ធនិងរបៀបរបបធ្វើការងាររបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធនាគារ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង