Connect with us

ព័ត៌មានជាតិ

CDC អនុម័តគម្រោងវិនិយោគចំនួន ៩៣ លើទំហំទុនជាង ១ពាន់លានដុល្លារ ៧ខែឆ្នាំនេះ

បានផុស

នៅ

នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៩៣គម្រោងមានទុនចំនួន ១០២៣,៩៤លានដុល្លារ ដោយបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានចំនួន ១៣៣១០១កន្លែង។ ចំនួននេះបើប្រៀបធៀបទៅនឹងរយៈពេល៧ខែដូចគ្នាឆ្នាំ២០២២កន្លងទៅ ឃើញថា មានការថយចុះ២គម្រោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម CDC ក្នុងចំណោម៩៣ ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង១ពាន់លានដុល្លារក្នុងនោះ ខែមករា ឆ្នាំ២០២៣ មានគម្រោងវិនិយោគចំនួន ១០ មានទុនចំនួន ៩៩,៤លានដុល្លារបង្កើតការការជូនពលរដ្ឋចំនួន១៧១២៩កន្លែង។

ខែកម្ភៈមានគម្រោងវិនិយោគចំនួន ១៧ក្រុមហ៊ុនមានទុនចំនួន ៩៨,៨លានដុល្លារដោយផ្តល់ឱកាសការងារ​ជូនដល់​ប្រជាពលរដ្ឋចំនួន ២២៧៨៤កន្លែង។

ខែមីនាមានគម្រោងវិនិយោគចំនួន ៧ដែលមានទុនចំនួន ៣៣,៧លានដុល្លារ ដោយផ្តល់ការងារជូនពលរដ្ឋចំនួន ៦៦៦៩កន្លែង។ សម្រាប់ខែមេសា មានគម្រោងវិនិយោគចំនួន ២០ក្រុមហ៊ុនមានទុនចំនួន ២៤៧,៧លានដុល្លារ ផ្តល់ការងារជូនដល់ពលរដ្ឋចំនួន ១៧៧២៣កន្លែង។

ដោយឡែក ខែឧសភា មានគម្រោងវិនិយោគចំនួន ១០ក្រុមហ៊ុនមានទុនចំនួន ៦០,១៤លានដុល្លារ ដោយផ្តល់ការងារ​ជូនពលរដ្ឋចំនួន ១៣៩៨៧កន្លែង, ខែមិថុនា មានគម្រោងវិនិយោគចំនួន៣០ មានទុនចំនួន៤០៧,៦លានដុល្លារ ដោយផ្តល់ការងារជូនពលរដ្ឋ៣៧៧៨១នាក់និងខែកក្កដាមានគម្រោងវិនិយោគចំនួន៩មានទុនចំនួន៧៧លានដុល្លារដោយផ្តល់ការងារជូនពលរដ្ឋ១៧០២៩នាក់។

បើតាមCDC ក្នុងចំណោមគម្រោងចំនួន៩៣ គម្រោងដែលបោះទុនច្រើនជាងគេគឺគម្រោងបង្កើតរោងចក្រផលិតសំបកកង់​យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល,ខេត្តក្រចេះដែលមានទុនប្រមាណ ១៣៨លានដុល្លារ។ បន្ទាប់មកគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារ ។គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួល ខេត្តក្រចេះក្នុងទុនវិនិយោគ​ប្រមាណ ៧៣,៤លានដុល្លារ។

គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹងនិងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះ​ស្តេចឃុំ​កោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ៣០លានដុល្លារអាមេរិក។គម្រោងបង្កើតរោង​ចក្រកែច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ២៦លានដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡានៅស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ១៥,៦លាន។គម្រោងសាងសង់ផ្សារ​ទំនើបនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៧ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម