ព័ត៌មានជាតិ
បង្ក្រាបទីតាំងភ្នាល់បាល់ដ៏ធំមួយនៅ សង្កាត់ផ្សារដើមគរ ឃាត់ខ្លួនមនុស្ស៦នាក់
ភ្នំពេញ ៖ ទីតាំងភ្នាល់បាល់ដ៏ធំមួយនៅតាមបណ្ដោយផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលលួចបើកដំណើរការឡើងវិញក្រោយពីបិទបានមួយរយៈ ពេលនេះត្រូវបានអាជ្ញាធរសង្កាត់ផ្សារដើមគរធ្វើការបង្ក្រាបជាថ្មីម្តងទៀត ដោយឃាត់ខ្លួន មនុស្សប្រុស ស្រីចំនួន៥នាក់ រួមជាមួយនិងសន្តិសុខម្នាក់ទៀតផងដែរ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីម៉ោងជាង៣រសៀលថ្ងៃទី២៨ មករានេះនៅ ផ្ទះមិនដាក់ស្លាកយីហោ តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ មន្ត្រី ខណ្ឌទួលគោកបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានថា ទីតាំងខាងលើ បានបើកដំណើរការយ៉ាងរលូនឡើងវិញ ក្រោយពីបិទបានមួយរយៈនោះលោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទូកគោកបានដាក់បទបញ្ជាទៅ លោកចៅសង្កាត់ផ្សារដើមគរ ដឹកនាំកម្លាំង ចុះបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន៥នាក់ រួមជាមួយនឹងសន្តិសុខម្នាក់ទៀតផងដែរ។
មនុស្សប្រុស ស្រីទាំង៥នាក់និងសន្តិសុខម្នាក់ផងនោះ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរៀបចំនីតិវិធីបញ្ជូនទៅតុលាកាត់ទោសទៅតាមច្បាប់៕
ដោយ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១៨ ម៉ោង ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ