ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ លើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីការពារមាតុភូមិកម្ពុជា
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាចាប់ពីខែសីហា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ នឹងទទួលកេរមរតកជាប្រវត្តិសាស្រ្តពីសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំការពារ កសាងជាតិមាតុភូមិ ក្នុងការធានាឲ្យបាននូវសុខសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍរយៈពេលវែង។
នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញបើកយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី ០៣ ខែសីហា។
លោកទេសរដ្ឋមន្រ្តីបានបន្តទៀតថា សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន បានស្វែងរកមកយ៉ាងលំបាក និងពលីគ្រប់បែបយ៉ាង បានរកឃើញអ្នកបន្តវេនហើយគឺឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាឥស្សរជនជាតិដ៏ឆ្នើម និងជាបញ្ញាវ័ន្តខ្មែរ ពោរពេញដោយចំណេះដឹង សមត្ថភាព និងតែងតែគិតគូរពីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ។
លោកទេសរដ្ឋមន្រ្តីបានសម្តែងនូវការគោរពដឹងគុណ កត្តញ្ញូតាធម៌ និងចងចាំជានិច្ចចំពោះស្នាដៃជាប្រវត្តិសាស្រ្ត និងវីរភាព ដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ជារដ្ឋបុរស និងបិតាសន្តិភាព ដែលបានសង្រ្គោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបានធ្វើឲ្យទឹកដីកម្ពុជាទាំងមូលបាន ឯកភាពជាតិ ប្រកបដោយសន្តិភាព ស្ថិរភាព។
សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវជីវិតថ្មី និងអនាគតថ្មីសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាមួយនឹងការតាំងចិត្តខ្ពស់ និងចក្ខុវិស័យដឹកនាំច្បាស់លាស់។
ដោយឡែកពាក់ព័ន្ធនឹងសកម្មភាពមីនដែលជាកេរមរតកសង្រ្គាមនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចក្ខុវិស័យដឹកនាំច្បាស់លាស់ក្នុងការបញ្ចប់វត្តមានគ្រាប់មីននៅកម្ពុជា ព្រមទាំងបានថ្លែងបញ្ជាក់ថា ទោះបីស្ថិតក្នុងតម្លៃណាដោយ ត្រូវតែបោសសម្អាតមីនឲ្យអស់ពីទឹកដីកម្ពុជាដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តគាំទ្រយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាមីន ដើម្បីផ្តល់សុខសុវត្ថិភាពដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។
លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ខេត្តឧត្តរមានជ័យ គឹជាខេត្តមួយដែលមានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមច្រើនលំដាប់ទី ៤ ក្នុងចំណោមខេត្តដែលមានជនរងគ្រោះច្រើនជាងគេ បន្ទាប់ពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានណែនាំឲ្យប្រតិបត្តិករជាតិ អន្តរជាតិទាំងអស់ ផ្តល់នូវកិច្ចសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បង្កើនការចូលរួមឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាសហគមន៍ សិស្សានុសិស្ស និងកុមារា កុមារី ដែលរស់នៅក្បែរតំបន់ដែលមានចម្ការមីន និងតំបន់ដែលមានបន្សល់នូវសំណល់ជាតិផ្ទុះពីសង្គ្រាម៕
-
សន្តិសុខសង្គម១៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង