ព័ត៌មានជាតិ
មុនកម្ពុជា តើប្រទេសណាខ្លះនៅអាស៊ានធ្លាប់ធ្វើម្ចាស់ផ្ទះសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោក?
សមាគមកាយឫទ្ធិនារីកម្ពុជា ទើបតែទទួលបានសិទ្ធិរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ឆ្នាំ ២០២៦ ដែលនេះ គឺជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រកាយឫទ្ធិកម្ពុជា។ ប៉ុន្តែ មុនកម្ពុជានេះ នៅក្នុងក្របខណ្ឌតំបន់អាស៊ាន ប្រទេសដែលធ្លាប់បានរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោក គឺមានប្រទេសចំនួនពីរតែប៉ុណ្ណោះ។

ទី១. គឺប្រទេសហ្វីលីពីន។ ប្រទេសនេះ ធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣១ ក្នុងឆ្នាំ២០០២ ដែលរៀបចំឡើងក្នុងទីក្រុងម៉ានីល។ ទី២. គឺប្រទេសសិង្ហបុរី ក្នុងភាពជាសមាជិក ប្រទេសនេះ ធ្លាប់ទទួលបានសិទ្ធិជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី២៧ នៅក្នុងឆ្នាំ១៩៩០។

សូមជម្រាបថា សមាគមកាយឫទ្ធិនារីពិភពលោក បានរៀបចំសន្និបាតលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ១៩២០ រាប់ចាប់តាំងពីពេលនោះមកដល់បច្ចុប្បន្ន សមាគមនេះ បានរៀបចំសន្និបាតសរុបចំនួន៣៨ដងរួចមកហើយ ដោយលើកទី៣៩ កម្ពុជាដែលជាសមាជិកនៃសមាគមមួយនេះ នឹងទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតម្ដង៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច