Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​រតនគិរី ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅតាម​បណ្តោយ​ទន្លេ​ស្រែពក

បានផុស

នៅ

រតនគិរី ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៣ លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ទន្លេស្រែពក ស្ថិត​ក្នុង​ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ​បច្ចុប្បន្ន​ទឹក​កំពុង​ហក់​ឡើង​ជិត​ដល់​កម្រិត​ប្រកាស​អាសន្ន​ដោយសារ​ជំនន់​ទឹកភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។

ក្នុង​ឱកាស​ នៃ​ការ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នេះ​ផង​ដែរ លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ថា អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​រួចជាស្រេច​នូវ​វិធាន​ការសរុប មធ្យោបាយ​សរុប ដើម្បី​ឆ្លើយតប​បាន​ទាន់​ពេល​វេលា​ក្នុង​ករណី​មាន​គ្រោះមហន្តរាយ​កើតឡើង​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់ ដែល​កំពុង​ជន់​ឡើង​ខ្លាំង​នេះ សូម​ស្វែងរក​ទី​ទួល​មាន​សុវត្ថិភាព ពិសេស​ប្រុងប្រយ័ត្ន​ចំពោះ​កុមារ​តូចៗ និង​រក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​។ ជាងនេះ​ទៅទៀត​អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​តាមដាន ក្តាប់​ព័ត៌មាន​អំពី​សភាពការណ៍​គ្រោះធម្មជាតិ ស្ថានភាព​របស់​ប្រជាពលរដ្ឋ ត្រៀម​មធ្យោបាយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​។

សូម​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​របាយការណ៍​ប៉ាន់ប្រមាណ​រហ័ស​អំពី​ផល​ប៉ះពាល់ ការបាត់បង់ ខូចខាត និង​តម្រូវការ​ដោយសារ​គ្រោះ​មហន្តរាយ របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តរតនគិរី​ចាប់ពី​ថ្ងៃទី​២៨ ខែកក្កដា ដល់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៣ គិត​ត្រឹម​ម៉ោង​០១​និង​២១​នាទី​រសៀល ស្ថានភាព​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាប់​គ្នា​ជាប្រចាំ​អំឡុង​ចុងខែ​កក្កដា​  ឆ្នាំ​២០២៣ នេះ​បាន​បណ្តាល​ឲ្យ​ក្នុងភូមិ​សាស្ត្រ​ស្រុក​មួយ​ចំនួន ដែល​ស្ថិតនៅ​តំបន់​ទំនាប និង​តាម​បណ្ដោយ​ទន្លេ រង​នូវ​ការ​ជន់​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​ប៉ះពាល់ លើ​ទ្រព្យសម្បត្តិ ផលដំណាំ​របស់​ប្រជាពលរដ្ឋ រួមមាន​៖

​ទឹកជំនន់​លិច​ចំនួន​៣​ស្រុក គឺ​ស្រុក​លំផាត់​ស្រុក​កូន​មុំ និង​ស្រុក​អូ​រយ៉ា​ដាវ មាន ៧ ឃុំ ស្មើនឹង ១៥ ភូមិ​  ដែល​ប៉ះពាល់​ប្រជាពលរដ្ឋ ចំនួន ៣២៩ គ្រួសារ ស្មើនឹង​មនុស្ស ១១៩៥​នាក់ ស្រី ៦១០ នាក់ របួស​ម្នាក់​។

​ផ្ទះសម្បែង​សរុប ចំនួន ៦៧ ខ្នង វត្ត​អារាម ចំនួន​១​។ ​ដំណាំ​ចម្ការ​/​ដំណាំ​រួមផ្សំ​ចំនួន ១០០ ហិកតា​សន្ទូង​/​ពង្រោះ ចំនួន ១០៥ ហិកតា និង​សំណាប ចំនួន ១០៣ ហិកតា​។

​ផ្លូវ​គ្រួស​ក្រហម​ប្រវែង ២៧៦៩ ម៉ែត្រ ស្ពាន​បេ​ឡេ​ត៍​ចំនួន ៥ កន្លែង និង​លូ​កាត់​ផ្លូវ ចំនួន ១១ កន្លែង៕

ដោយ ៖ វុ​ទ្ធ​ឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម