ព័ត៌មានជាតិ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដឹកនាំដោយ នាយឧត្តមសេនីយ គៀត ច័ន្ទថារិទ្ធ មាន ៨ នាយកដ្ឋានចំណុះ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដឹកនាំដោយនាយឧត្តមសេនីយ គៀត ច័ន្ទថារិទ្ធ។ រចនាសម្ព័ន្ធការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍មាន ៨ នាយកដ្ឋានចំណុះ។

នាយឧត្តមសេនីយ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍
អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានភារកិច្ចដូចខាងក្រោម៖
– សិក្សា រៀបចំ កសាងពង្រឹងច្បាប់ អនុក្រឹត្យ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយនិងផែនការ យុទ្ធសាស្ត្រជាតិនិងវិធានការនានាសំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងកិច្ចការអន្តោប្រវេសន៍និងកិច្ចការជនភៀសខ្លួន
– ដឹកនាំគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់
– ដឹកនាំគ្រប់គ្រងការស្នាក់នៅ គ្រប់គ្រងស្ថិតិរបស់ជនបរទេសមិនមែនអន្តោប្រវេសន្ត ជនបរទេស អន្តោប្រវេសន្ត ជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជន ជនបរទេសសុំសិទ្ធិជ្រកកោន ជនភៀសខ្លួននិងជនជាតិខ្មែរធ្វើមាតុភូមិនិវត្តន៍តាមច្បាប់ជាតិ អន្តរជាតិជាធរមាន
– លើកគោលការណ៍ និងវិធានការបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសអន្តោប្រវេសន៍ បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពសង្គម ដែលបង្កឡើងដោយជនបរទេសនិងជនពាក់ព័ន្ធ
– គ្រប់គ្រងការងារទិដ្ឋាការចូលគ្រប់ប្រភេទដល់ជនបរទេសតាមច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិ។ ការកំណត់លក្ខណៈសម្បត្តិដែលអាចផ្តល់ទិដ្ឋាការចេញ-ចូលមួយដង ឬច្រើនដង ឬដែលមិនអាចផ្តល់ទិដ្ឋាការចូលព្រះរាជាណាចក្រកម្ពុជា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
– គ្រប់គ្រងការងារពន្យារទិដ្ឋាការបន្តការស្នាក់នៅរបស់ជនបរទេស ដែលកាន់លិខិតឆ្លងដែនធម្មតា ។ ការកំណត់លក្ខណៈសម្បត្តិដែលអាចពន្យារទិដ្ឋាការ ឬមិនអាចពន្យារទិដ្ឋាការបន្តការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
– តាមការប្រគល់សិទ្ធិពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានភារកិច្ចសហការ ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន អនុវត្តការងារជនភៀសខ្លួនស្របតាមអនុសញ្ញាអន្តរជាតិឆ្នាំ១៩៥១ និងពិធីសារឆ្នាំ១៩៦៧ ទាក់ទិនទៅនឹងឋានៈនៃជនភៀសខ្លួន ដែលព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក
– តាមការប្រគល់សិទ្ធិពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានភារកិច្ចសហការ ជាមួយក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ឬនិងអគ្គនាយកដ្ឋានពាក់ព័ន្ធដើម្បីគ្រប់គ្រងត្រួតពិនិត្យកម្មករ និយោជិតបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា និងកម្មករនិយោជិតខ្មែរដែលទៅធ្វើការងារក្រៅប្រទេស
– លើកសំណើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រេចក្នុងការបណ្ដេញជនបរទេសដែលរំលោភច្បាប់ជាធរមានចេញពីព្រះរាជាណាចក្រកម្ពុជា
– កសាងប្រព័ន្ធគ្រប់គ្រងទិន្នន័យអន្តោប្រវេសន៍តាមបច្ចេកវិទ្យា
– លើកយោបល់ជូនរដ្ឋមន្ត្រីពិនិត្យសម្រេចលើសំណើសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងសំណើសុំពន្យារសុពលភាពប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់ជនបរទេសអន្តោប្រវេសន្តស្របច្បាប់ ជនបរទេសអន្តោប្រវេសន្ត និងជនបរទេសដែលទទួលឋានៈជាជនភៀសខ្លួនស្របច្បាប់ជាអ្នកវិនិយោគឯកជន
– ត្រួតពិនិត្យ និងផ្តល់លិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន៍ស្របច្បាប់ ជនបរទេសអន្តប្រវេសន្តជាអ្នកវិនិយោគឯកជន និងជនភៀសខ្លួន
– ដឹកនាំត្រួតពិនិត្យការផ្តល់ប័ណ្ណឆ្លងព្រំដែនដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅជាប់តំបន់ព្រំដែននិងផ្តល់លិខិតធ្វើដំណើរសម្រាប់ពលរដ្ឋខ្មែរធ្វើមាតុភូមិនិវត្តន៍
– គ្រប់គ្រងទីកន្លែងត្រៀមបណ្តេញចេញចំពោះជនបរទេសធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម រង់ចាំការបំពេញបែបបទបណ្តេញចេញ ឬបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់
– តាមការប្រគល់សិទ្ធិរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទំនាក់ទំនងនិង សហការជាមួយអង្គការអន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ បណ្តាប្រទេសជាមិត្ត និងវិស័យឯកជននានា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ជំនួយបច្ចេកទេស ជំនួយឧបករណ៍ សម្ភារផ្សេងៗ និងការងារពាក់ព័ន្ធដទៃទៀត ដើម្បីសម្រួលនិងគាំទ្រដល់ការងារជំនាញអន្តោប្រវេសន៍
– ត្រួតពិនិត្យ និងផ្ដល់លិខិតបញ្ជាក់ប្រវត្តិទោស និងលិខិតបញ្ចាក់ការបាត់លិខិតឆ្លងដែន ឬឯកសារ ធ្វើដំណើរផ្សេងៗ របស់ជនបរទេសក្នុងរយៈពេលស្នាក់នៅ និងធ្វើការក្នុងព្រះរាជាណាចក្រកម្ពុជា
– គ្រប់គ្រងទិន្នន័យជនបរទេសដែលជាប់ពន្ធនាគារ និងជនបរទេសដែលជួបគ្រោះថ្នាក់ផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា
– បង្កើតគេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីផ្សព្វផ្សាយព័ត៌មាននិងទទួលឆ្លើយតប ព័ត៌មានផ្សេងៗ
– សម្របសម្រួលនិងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋាននានាចំណុះ ក្រសួងមហាផ្ទៃ ដើម្បីបំពេញភារកិច្ចតាមតួនាទីភារកិច្ចរបស់ខ្លួន
– ដឹកនាំគ្រប់គ្រងមន្ត្រីអន្តោប្រវេសន៍ទាំងនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមន្ត្រីបម្រើការងារ អន្តោប្រវេសន៍នៅថ្នាក់ក្រោមជាតិ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត
– ស្នើតែងតាំង ឬផ្លាស់ប្តូរភារកិច្ច លើកសរសើរ និងការអនុវត្តវិន័យមន្ត្រីអន្តោប្រវេសន៍ ជូនរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ពិនិត្យសម្រេច
– រៀបចំផែនការបណ្ដុះបណ្តាលកសាងធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ភាសា បរទេសដល់មន្ត្រីអន្តោប្រវេសន៍
– ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមការកំណត់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទ
– ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដឹកនាំដោយអគ្គនាយកមួយរូប និងមានអគ្គនាយករងជាជំនួយការតាមការកំណត់។


អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានរចនាសម្ព័ន្ធដូចខាងក្រោម៖
១- នាយកដ្ឋានរដ្ឋបាលសរុប
២- នាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន្តនិងបច្ចេកវិទ្យា
៣- នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត
៤- នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នកវិនិយោគឯកជន
៥- នាយកដ្ឋានច្រកទ្វារទី១ (គ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ជាប់ជាមួយព្រះរាជាណាចក្រកម្ពុជាថៃ សាធារណៈរដ្ឋប្រជាមានិតឡាវ និងច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ)
៦- នាយកដ្ឋានច្រកទ្វារទី២ (គ្រប់គ្រងច្រកទ្វារព្រំដែនអន្តរជាតិ ជាប់ជាមួយសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងបណ្តាច្រកទ្វារកំពង់ផែអន្តរជាតិ)
៧- នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី
៨- នាយកដ្ឋានជនភៀសខ្លួន។
ការរៀបចំតួនាទី ភារកិច្ច រចនាសម្ព័ន្ធនិងរបៀបរបបធ្វើការងាររបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ