Connect with us

ព័ត៌មានជាតិ

ពេទ្យកូរ៉េ នឹងព្យាបាលជំងឺទូទៅឥតគិតថ្លៃ ៣ថ្ងៃ ដល់ពលរដ្ឋខេត្តកំពង់ធំ

បានផុស

នៅ

មន្ទីរសុខាភិបាលខេត្តកំពង់ធំ សហការជាមួយ សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្ត ខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ផ្តល់​ជូន​ការពិនិត្យ និងព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដល់បងប្អូនប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការ និង​កងកម្លាំង ចាប់ពីថ្ងៃទី១១ សីហា ដល់ថ្ងៃទី១៣ សីហា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពង់ធំ​ សម្រាប់កម្មវិធីពិនិត្យព្យាបាលនេះ គឺមានព្យាបាលទៅលើការព្យាបាល​ជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះ ក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ(ជំងឺភ្នែក) ចាក់ម្ជុលវិទ្យាសាស្ត្រ ព្រមទាំងពិនិត្យឈាម។ ឯការពិនិត្យព្យាបាល គឺធ្វើឡើងក្នុងទីតាំង មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំតែម្តង ដោយមានកំណត់​ពេល​វេលា​ទៅ​តាមថ្ងៃ និងបែងចែកការព្យាបាលជា ២ ពោលគឺព្យាបាលជូន​បងប្អូន​ប្រជាពលរដ្ឋ រយៈពេល ២ថ្ងៃ ហើយសម្រាប់មន្ត្រីរាជការ និងកងកម្លាំង ព្រមទាំងក្រុមគ្រួសារ រយៈពេល ១ថ្ងៃ ។

គួរបញ្ជាក់ថា សម្រាប់រយៈ ២ថ្ងៃ ដែលបងប្អូនប្រជាពលរដ្ឋ អាចទទួលសេវាព្យាបាលដោយឥតគិតថ្លៃបាន គឺ៖
– សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ១០:០០ព្រឹក ដល់ម៉ោង ១៧:០០ល្ងាច ។
-​ សម្រាប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ១៧:០០ល្ងាច ។

ដោយឡែកសម្រាប់មន្ត្រីរាជការ និងកងកម្លាំង ព្រមទាំងក្រុមគ្រួសារ អាចទទួលការព្យាបាលបាន នៅថ្ងៃ ចុងក្រោយ ពោលគឺថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧:៣០ព្រឹក ដល់ ១២:០០ថ្ងៃត្រង់ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Guo Jiakun
នយោបាយ១០ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ៣៩ នាទីutes មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម