ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង ប្រជុំបន្ទាន់ ករណីទឹកពណ៌ខ្មៅហូរពី រោងចក្រចិន
បន្ទាប់ពីមានការបង្ហូរទឹកពណ៌ខ្មៅដែលគេសង្ស័យថា អាចមានសារធាតិគីមី ឬជាតិពុល ចូលទៅក្នុងស្ទឹងសង្កែ កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដែលបង្កឱ្យយមានត្រីងាប់រដូករណែល នៅក្នុងតំបន់ស្ទឹងថ្វាក រួចមក នៅព្រឹកថ្ងៃទី៤ សីហា នេះ រដ្ឋបាលខេត្ត បានកោះហៅ អង្គភាពពាក់ព័ន្ធ និងអភិបាលស្រុកមួយចំនួន ដែលមានព្រំដែនជាប់នឹងដងស្ទឹងសង្កែ ចូលរួមប្រជុំនៅក្នុងសាលាខេត្តបាត់ដំបង ដើម្បីផ្លាស់ប្តូរយោបល់ និងចាត់វិធានការណ៍។
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការភ្ញាក់ផ្អើលដោយសារតែរោងចក្រចិន របស់ក្រុមហ៊ុន អ៊ឺកាង ដែលមានទីតាំងនៅខាងក្រោមទំនប់ពហុបំណង (ទំនប់សេកសក) ស្ថិតក្នុងស្រុករតនមណ្ឌល បានបង្ហូរទឹកពណ៌ខ្មៅចូលទៅក្នុងស្ទឹងសង្កែ ដែលបានប៉ះពាល់ដល់ហ្វូងមច្ឆា ងាប់រកេតរកូត នៅក្នុងតំបន់ស្ទឹងថ្វាក និងធ្វើឱ្យទឹកស្ទឹងសង្កែនៅប៉ែកខាងលើមានសភាពខ្មៅកខ្វក់ដូចប្រេងម៉ាសុីន។
រហូតដល់ល្ងាចថ្ងៃទី៣ ខែសីហានេះ ទឹកពណ៌ខ្មៅនោះបានហូរមកដល់កណ្តាលក្រុងបាត់ដំបង ដែលបង្កឱ្យទឹកស្ទឹងប្រែពណ៌ពីល្អក់ ទៅជាពណ៌ខ្មៅ ហើយក៏បានហូរឆ្ពោះទៅបឹងទន្លេសាប។ នៅក្នុងដំណាក់កាលនេះ អង្គភាពរដ្ឋាករទឹកខេត្ត ក៏បានផ្អាកការបូមទឹកមួយរយៈជាបណ្តោះអាសន្ន ដោយសាររឿងរ៉ាវនេះ ធ្វើឱ្យក្រុមការងារបច្ចេកទេស នៃអង្គភាពរដ្ឋាករទឹក ធ្វើការពិសោធធន៍គ្រប់ម៉ោងយ៉ាងមមាញឹក ដើម្បីសុខុមាលភាពរបស់អ្នកប្រើប្រាស់នៅទូទាំងខេត្តបាត់ដំបង។
នៅព្រឹកថ្ងៃទី៤ ខែនេះ កិច្ចប្រជុំបន្ទាន់បានប្រារព្ធឡើងនៅក្នុងសាលាខេត្តបាត់ដំបង ដែលក្នុងនោះសុទ្ធសឹងជាមន្ត្រីមកពីអង្គភាពជំនាញ និងបណ្តាស្រុកមួយចំនួនដែលស្ថិតនៅជាប់ដងស្ទឹងសង្កែ ដើម្បីពិភាក្សាលើការងារនេះ។ មិនទាន់បានប៉ុន្មានម៉ោងផង ក្រុមកិច្ចប្រជុំបានបន្តដំណើរទៅកាន់ទីតាំងរោងចក្រចិនផ្ទាល់តែម្តង ដើម្បីពិនិត្យលើករណីទឹកកខ្វក់នេះ។ ប៉ុន្តែលទ្ធផលមិនទាន់ដឹងថា តើរដ្ឋបាលខេត្តនឹងមានវិធានការបែបណានោះឡើយទេ។ ករណីនេះមិនមែនជាលើកទី១ ទេ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា