ព័ត៌មានជាតិ
គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃទី ៥ សីហា ខណៈគ្មានពាក្យបណ្ដឹងណាមួយឡើយ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា បន្ទាប់ពីរយៈពេល ៧២ម៉ោង នៃការប្រកាលទ្ធផលបណ្ដោះអាសន្ន សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧មក គឺ គ.ជ.ប មិនទទួលបានពាក្យបណ្ដឹងណាមួយនោះទេ។ ដូច្នេះ គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ស្អែកនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/001-4-1024x682.jpg)
កាលពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣កន្លងទៅនេះ គ.ជ.ប បានប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣។
លទ្ធផលបណ្ដោះអាសន្ន ដែលប្រកាសដោយ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់រហូតដល់ ៦,៣៩៨,៣១១សំឡេង បន្ទាប់មកគឺគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងគាំទ្រសរុប ៧១៦,៤៩០សំឡេង។ ការគណនាក្រៅផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ១២០ អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥ អាសនៈ។
![](https://www.kampucheathmey.com/wp-content/uploads/2023/08/009-13-1024x683.png)
គ.ជ.ប បានបញ្ជាក់ថា អនុលោមតាមមាត្រា ១៣១ នៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត ចែងថា បន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ន ក្នុងរយៈពេល ៧២ម៉ោងយ៉ាងយូរ គ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោត អាចប្ដឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់ នៃការបោះឆ្នោតមក គ.ជ.ប ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ ដោយផ្ទាល់ក៏បាន។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ក្នុងអំឡុងពេល ៧២ម៉ោង បន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលបណ្ដោះអាសន្ន មិនមានពាក្យបណ្ដឹងណាមួយ ដាក់មកកាន់ គ.ជ.ប នោះទេ។ ចំពោះលទ្ធផលបោះឆ្នោតផ្លូវការ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣។
លោក សោម សូរីដា បានបញ្ជាក់បែបនេះថា «ក្នុងអំឡុងពេល ៧២ ម៉ោងបន្ទាប់ពីប្រកាសលទ្ធផលបណ្ដោះអាសន្ន ពុំមានពាក្យបណ្ដឹងទេ ហើយលទ្ធផលផ្លូវការគឺធ្វើនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣ស្អែកនេះ ហើយការប្រកាសនេះគឺចាប់ពីម៉ោង ៩ព្រឹកតទៅ»។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ទៀតថា បន្ទាប់ពីប្រកាសលទ្ធផលបោះឆ្នោតផ្លូវការរួចហើយ គឺ គ.ជ.ប នឹងត្រូវធ្វើការបែងចែងអាសនៈ សម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមមណ្ឌលបោះឆ្នោតទាំង ២៥រាជធានី-ខេត្ត។ បន្ទាប់មកទៀត ត្រូវស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត និងប្រកាសបេក្ខជនជាប់ឆ្នោត ជាតំណាងរាស្រ្ដ សម្រាប់នីតិកាលទី ៧នេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?