Connect with us

ព័ត៌មានជាតិ

មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត ​និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទទួល​រថយន្ត​សង្គ្រោះ​២​គ្រឿង​ពី​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង

បានផុស

នៅ

បាត់ដំបង ៖ រដ្ឋបាល​ខេត្ត​បាត់ដំបង​នៅ​ព្រឹក​ថ្ងៃ​ទី២៨​ ខែមករា​នេះ​ បាន​ធ្វើ​ការ​ប្រគល់​និង​ទទួល​នូវ​រថយន្ត​គិលានសង្គ្រោះ​ចំនួន​២​គ្រឿង​ ដែល​ជា​ជំនួយ​ពី​ទីក្រុង​សេ​ជុង​ នៃ​សាធារណរដ្ឋ​កូរ៉េ​តាមរយៈ​រដ្ឋបាល​ខេត្តបាត់ដំបង​ជូន​ដល់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង​និង​ស្នងការដ្ឋាន​គរ​បាល​ខេត្តបាត់ដំបង​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​សុខាភិបាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ងួន​ រតនៈ​ អភិបាលខេត្ត​បាត់ដំបង​បាន​មានប្រសាសន៍​ជំរុញ​និង​លើកទឹកចិត្ត​ដល់​មន្ត្រី​សុខាភិបាល​ទាំងអស់​ត្រូវ​បម្រើសេវា​នៃ​ការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ឲ្យ​បានល្អ ​ព្រោះ​ការផ្តល់​នូវ​រថយន្ត​គិលានសង្គ្រោះ​ចំនួន​២​គ្រឿង​នេះ​គឺជា​គោលបំណង​ដ៏​សំខាន់​របស់​ម្ចាស់ជំនួយ​ទីក្រុង​សេ​ជុង​នៃ​សាធារណៈរដ្ឋ​កូរ៉េ​ដើម្បី​ធ្វើការ​ពង្រឹង​ដល់​ការបម្រើ​សេវា​នៃ​ការជួយ​សង្គ្រោះ​ដល់​ង​ជនរងគ្រោះ​ឬ​អ្នកជំងឺ​ឲ្យ​បាន​ទាន់ពេល​ក្នុងការ​សង្គ្រោះ​ដល់​អាយុជីវិត​របស់​អ្នក​ជំងឺ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សាត គឹម​សាន ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​លើក​ឡើង​ថា ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ក៏ដូចជា​កងកម្លាំង​ទាំងអស់​នៅក្នុង​អង្គភាព​សូម​ថ្លែងអំណរគុណ​ដល់​ម្ចាស់ជំនួយ​។ ជាពិសេស​រដ្ឋបាល​ខេត្ត​ដែល​មាន ​លោក​ងួន​ រតនៈ ​ជា​អភិបាលខេត្ត​ដែល​ខិតខំ​ខ្នះខ្នែង​ស្វែងរក​ជំនួយ​ពី​ប្រទេស​ជា​ជា​មិត្ត​និង​បាន​យកចិត្ត​ទាំង​ការងារ​កន្លងមក​និង​ចំពោះមុខ​តាមរយៈ​កៀរគរ​ស្វែងរក​ជំនួយ​ផ្សេងៗ​ រួម​ទាំង​រថយន្ត​គិលានសង្គ្រោះ​ពី​ក្រុង​សេ​ដុង​សាធារណរដ្ឋ​កូរ៉េ​ជួយ​ផ្តល់​រថយន្ត​ចំនួន​១​គ្រឿង​ជាមួយ​បរិក្ខារ​សង្គ្រោះ​បំពាក់​ក្នុង​រថយន្ត​ជាច្រើន​ទៀត​ដល់​មន្ទីរពេទ្យ​នគរបាល​ខេត្ត​នា​ពេល​នេះ​ក្នុង​ការ​បម្រើសេវា​សង្គ្រោះ​ព្យាបាល​ជំងឺ​ដល់​កងកម្លាំង​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឆាប់រហ័ស​និង​ទាន់ពេល​។

រដ្ឋបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​នេះ ​រដ្ឋបាល​ខេត្តបាត់ដំបង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ទីក្រុង​សេ​ជុង​នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា​ដើម្បី​ពង្រឹង​ដល់​ចំណងមិត្តភាព​រវាង​រដ្ឋ​បាល​ខេត្តបាត់ដំបង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​រដ្ឋបាល​ទីក្រុង​សេ​ជុង​នៃ​សាធារណរដ្ឋ​កូរ៉េ​រដ្ឋបាល​ទីក្រុង​សេ​ជុង​ផង​ដែរ​។ ចំណងមិត្តភាព​នេះ​ ជា​លទ្ធផល​ភាគី​កូរ៉េ​ក៏បាន​ប្រគល់​ជូន​នូវ​រថយន្ត​គិលានសង្គ្រោះ​ចំនួន​០២​គ្រឿង​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង​ដើម្បី​បម្រើ​ឲ្យ​ផលប្រយោជន៍​រួម​ក្នុង​ខេត្តបាត់ដំបង​៕

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ៤០ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ៤២ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ៤៨ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម