Connect with us

ព័ត៌មានជាតិ

ជួសជុលដំបូលហោ និងរៀបចំកែលម្អបរិស្ថានសំណង់ឡើងវិញ នៅទីសក្ការៈព្រះអង្គចេកព្រះអង្គចម

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីជួសជុលដំបូលហោ និងរៀបចំកែលម្អបរិស្ថានសំណង់ឡើងវិញនៅទីសក្ការៈ ព្រះអង្គចេក ព្រះអង្គចម ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមការតំណាលតៗគ្នាថា ព្រះអង្គចេក ព្រះអង្គចមជាទេពធីតាដែលជាអតីតព្រះរាជបុត្រី របស់ព្រះបាទសូរ្យវរ្ម័នទី ២ ដែលជាស្ថាបនិកសាង ប្រាសាទអង្គរវត្ត។ មូលហេតុដែលនាំឲ្យប្រជាពលរដ្ឋមានជំនឿ ចាប់អារម្មណ៍ និងគោរពបូជាចំពោះព្រះនាងចេក ព្រះអង្គចម គឺដោយសារតែភាពសុច្ចរិតទៀងត្រង់ទន់ភ្លន់ និងប្រកបដោយក្ដីមេត្តាករុណាយ៉ាងខ្ពង់ខ្ពស់ ដែលព្រះអង្គទាំងពីរតែងតែអាណិតអាសូរធ្វើបុណ្យដាក់ទានដល់អស់ប្រជានុរាស្រ្ត ដែលត្រូវការព្រះនាងទាំងពីរជួយ ពិសេសទៅទៀតព្រះនាងទាំងពីរបានអប់រំអ្នកទោសទាំងឡាយ ឲ្យដើរតាមគន្លងទូន្មានរបស់ព្រះពុទ្ធសាសនា និងបានដោះលែងពួកគេឲ្យមានសេរីភាពថែមទៀត។

ព្រះនាងទាំងពីរ គឺជាអ្នកដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន ដែលប្រជារាស្រ្តទូទាំងនគរបានដឹងអំពីចរិកលក្ខណៈដ៏ប្រពៃរបស់ព្រះនាងទាំងពីរ ម្លោះហើយពីមួយជំនាន់ទៅមួយជំនាន់រហូតដល់រជ្ជកាលព្រះបាទអង្គចន្ទរាជា ឡើងគ្រងរាជ្យសម្បត្តិនាសតវត្សរ៍ទី ១៦ ព្រះអង្គបានអនុញ្ញាតឲ្យគេសាងរូបព្រះនាងចេកចម សម្រាប់ប្រជារាស្ត្រទូទៅគោរពបូជា។

លុះក្រោយមករូបព្រះនាងទាំងពីរនេះ បានធ្វើឲ្យប្រជារាស្រ្តរស់នៅប្រកបដោយសេចក្ដីសុខចម្រើន ទើបប្រជារាស្រ្តបានចាត់ទុករូបព្រះនាងទាំងពីរ ជាព្រះពុទ្ធរូបដ៏ស័ក្ដិសិទ្ធិ និងមានកិត្តិនាមល្បីរន្ទឺទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះរូបព្រះនាងទាំងពីរ បានក្លាយជាភាពទាក់ទាញសម្រាប់បុគ្គលមានអំណាច និងឈ្មួញទុច្ចរិត ដោយពួកគេចាប់ផ្ដើមរៀបផែនការលួចសម្រាប់ទុកធ្វើជាកម្មសិទ្ធិ និងការលក់ដូរ។ ហេតុនេះហើយបានជារូបព្រះអង្គចេកព្រះអង្គចម បានបាត់មួយរយៈក្នុងអំឡុងពេល នៃតំបន់អង្គរត្រូវបានគេបោះបង់ចោល។ ទោះយ៉ាងណាក៏ដោយ រូបសំណាកទាំងពីរនេះ ត្រូវបានរកឃើញឡើងវិញ  ក្នុងឆ្នាំ ១៩៥០ នៅក្នុងព្រៃម្ដុំក្រុងអង្គរធំ ដោយក្រុមមន្ត្រីអភិរក្សអង្គរ ខេត្តសៀមរាប ដែលគេជឿថា រូបព្រះអង្គចេកព្រះអង្គចម កាលពីដើមត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្ត។

លុះមកដល់សម័យខ្មែរក្រហមគ្រប់គ្រងនៅឆ្នាំ ១៩៧៥-១៩៧៩ រូបសំណាកព្រះអង្គចេកព្រះអង្គចម ក៏ត្រូវក្រុមទាហានខ្មែរក្រហម យកទៅទម្លាក់ចោលក្នុងស្ទឹងសៀមរាប ស្រុតកប់បាត់ទៅក្នុងភក់បាតស្ទឹង រហូតដល់ខេត្តសៀមរាប ត្រូវបានរំដោះនៅឆ្នាំ ១៩៧៩។ គេជឿថា ក្រុមទាហានខ្មែរក្រហម ដែលនាំគ្នាដឹកយករូបសំណាកទាំងពីរនេះ ទៅចោលក្នុងស្ទឹងសៀមរាប បានស្លាប់ដោយសារបារមីរបស់ព្រះអង្គចេកព្រះអង្គចម នៅក្រោយពេលមិនយូរប៉ុន្មាន បន្ទាប់ពីយកព្រះពុទ្ធរូបទាំងពីរនេះ មកទម្លាក់ចោលក្នុងទឹកស្ទឹង។

ក្រោយមកនៅឆ្នាំ១ ៩៨២ ព្រះចៅអធិការវត្ដដំណាក់ រួមជាមួយនឹងការចូលរួមពីលោកអភិបាលខេត្តសៀមរាប គឺលោក នៅ សម បាននាំគ្នាកសាងអាស្រមតូចមួយនៅក្បែរព្រះរាជដំណាក់ស្ដេច ក្នុងបរិវេណសួនឯករាជ្យ ឬសួនដំណាក់ស្ដេច ហើយប្រារព្ធពិធីដង្ហែព្រះពុទ្ធរូបទាំងពីរអង្គពីវត្តដំណាក់មកតម្កល់ទុកនៅទីនោះ។

សព្វថ្ងៃនេះ ក្លាយជាកន្លែងអាចឲ្យពុទ្ធបរិស័ទ្ធ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សម្រាប់គោរពបូជានិងបួងសួង សុំសេចក្ដីសុខសប្បាយ តាមសេចក្ដីប្រាថ្នារបស់ពួកគេម្នាក់ៗ តាមការបន់ស្រន់រៀងៗខ្លួន។ បន្ទាប់មកទៀត សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអញ្ជើញទស្សនាប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប ផងដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៥ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម១០ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១៨ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម១១ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម