ព័ត៌មានជាតិ
សារធាតុមួយក្នុងថ្នាំធ្វើឱ្យសាច់ស អាចបង្កគ្រោះថ្នាក់ បើលាយដោយជាងកែសម្ផស្ស មិនមែនពេទ្យជំនាញ
នៅក្នុងសេរ៉ូមសាច់ស មានផ្ទុកសារធាតុល្អនៃវីតាមីនជាច្រើនប្រភេទ ដែលមិនផ្តល់ផលប៉ះពាល់សម្រាប់អ្នកចាក់ឡើយ ប៉ុន្តែសារធាតសំខាន់មួយផ្សេងទៀត ដែលផ្តោតធ្វើឱ្យសាច់សនោះ គឺពពួកហ្គុយតាស្យូម Glutathione អាចជាដើមហេតុនៃបញ្ហា បើសិនជាអ្នកដែលហ៊ានលាយ និងចាក់ថ្នាំប្រភេទនេះ មិនមែនជាពេទ្យជំនាញ។ នេះបើតាម លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បញ្ជាក់ឱ្យកម្ពុជាថ្មីដឹង នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នេះ។
លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បញ្ជាក់ថា នៅក្នុងសេរ៉ូមធ្វើឱ្យសាច់ស ជាប្រភេទសារធាតុល្អដូចជា វីតាមីនD; វីតាមីនC; វីតាមីនB complex; ប៊ីយ៉ូទីន(Biotin); កាល់ស្យូម និងសារធាតុល្អផ្សេងទៀតជាដើម ប្រើសម្រាប់ជំនួយដល់ សក់ ក្រចក ស្បែក ដែលសុទ្ធសឹងជាវីតាមីននៅក្នុងបន្លែផ្លែឈើ ហើយមិនបង្កគ្រោះថ្នាក់ឡើយ។
បើក្នុងផលិតផលជំនួយដល់សក់ ក្រចក ស្បែក ដែលឃើញមានទូទៅនៅលើទីផ្សារ គឺមាន បេកូហ្ស៊ីន ប៊ីយ៉ូទីន ជាដើម ដែលត្រូវបានយកទៅលាយជាមួយសេរ៉ូមប្រៃ ហើយចាក់បញ្ចូលតាមសរសៃ ឬសាច់ដុំ។
ជុំវិញការលើកឡើងនេះ លោកវេជ្ជបណ្ឌិតបន្ថែមដែរថា នៅក្នុងប្រភេទថ្នាំធ្វើឱ្យសាច់ស ក្រៅពីបញ្ចូលសារធាតុល្អនៃវីតាមីនជាច្រើនមុខហើយ នៅមានសារធាតុសំខាន់មួយផ្សេងទៀត ដែលផ្តោតធ្វើឱ្យសាច់សនោះគឺ ពពួកគ្លុយតាស្យូម «Glutathione» ។
Glutathione គេស្គាល់ជាទូទៅថា “គ្លុយតា” បើសិនជាប្រើបានត្រឹមត្រូវតាមកម្រិត មិនមានផលប៉ះពាល់ អ្វីឡើយ ប៉ុន្តែបើប្រើមិនត្រូវកម្រិត អាចធ្វើឱ្យមានប្រតិកម្ម គ្រោះថ្នាក់ដល់អាយុជីវិត។
វេជ្ជបណ្ឌិតរូបនេះ សង្កត់ធ្ងន់ថា មនុស្សម្នាក់ៗមានស្ថានភាពសុខភាពមិនដូចគ្នា ឯការប្រតិកម្មជាមួយថ្នាំ មានអ្នកខ្លះក៏ប្រតិកម្មជាមួយប្រភេទថ្នាំប៉ារ៉ាសេតាមុលក៏មានដែរ។ ហេតុនេះ បើសិនជាថ្នាំប្រភេទនេះ ត្រូវបាន ផ្តល់ជូនដោយអ្នកកែសម្ផស្ស ដែលគ្មានជំនាញ មិនត្រឹមតែផ្តល់ប៉ះពាល់ប៉ុណ្ណោះទេ ថែមទាំងអាចនឹងធ្វើឱ្យ គ្រោះថ្នាក់ដល់ជីវិតទៀតផង បើមិនបានដឹងពីរបៀបជួយបានទាន់ពេលវេលា។
បើតាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា មានតែពេទ្យជំនាញប៉ុណ្ណោះ ដែលដឹងពីកម្រិតនៃការប្រើ ថាតើ អ្នកដែលចង់ចាក់សេរ៉ូមសាច់ស ត្រូវពិនិត្យអ្វីខ្លះមុននឹងចាក់ ហើយត្រូវប្រើរយៈពេលប៉ុន្មាន។
ទន្ទឹមនេះ លោកវេជ្ជេបណ្ឌិត ហ៊ាង រតនា អះអាងថា បច្ចុប្បន្នមានផលិតផលនាំចូលជាច្រើន ដែលសូម្បីលោក ផ្ទាល់ ក៏មិនដឹងនិងស្គាល់ពីសារធាតុទាំងនោះដែរ ហើយខ្លះមិនមានឈ្មោះ និងការពណ៌នាអីត្រឹមត្រូវ ដែលជា រឿងគួរឱ្យបារម្ភផងដែរ។ លោកថា “វាអាចប៉ះពាល់ ព្រោះនាំចូលដោយគ្មានបញ្ចិកាអីត្រឹមត្រូវ អត់មានឈ្មោះជាតិថ្នាំ នោះវាហានិភ័យណាស់ នៅពេលយើងចាក់បញ្ចូល”។
ជាចុងក្រោយ លោកវេជ្ជបណ្ឌិត ណែនាំដល់អ្នកដែលចង់បានស្បែកស្អាត សាច់ស្អាត ឬទាក់ទងនឹងស្បែក សូមជួបពិនិត្យពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យឯកទេសសើរស្បែក Dermatologist មុននឹងប្រើប្រាស់សេវាទាំងនោះ ពិសេសជៀសវាងប្រថុយជាមួយអ្នកគ្មានជំនាញ៕
អត្ថបទ៖ សុធាវី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់