Connect with us

ព័ត៌មានជាតិ

បោះឆ្នោត​ស្ទាបស្ទង់​មតិ​ភ្នែក​មហាជន​លើក​ទី​១ ​នៃ​ក្រសួង​ឧស្សាហកម្ម​ស្របតាម​អភិក្រម​ទាំង​៥«​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​»​របស់​សម្តេច​តេ​ជោ

បានផុស

នៅ

​ភ្នំពេញ ៖ ជាការ​ស្ទាបស្ទង់​មតិ​ភ្នែក​មហាជន​លើក​ទី​១ ​ដើម្បី​ចូលរួមចំណែក​អនុវត្ត​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ឲ្យ​ទទួលបាន​លទ្ធផល​ជោគ ជ័យ ប្រសិទ្ធិភាព និង​មាន​ក្រមសីលធម៌​ស្របតាម​អភិក្រម​ខ្ពង់ខ្ពស់​ទាំង​៥​ចំនុច​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​៖«​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​»​រយៈពេល​ពីរ​ថ្ងៃនេះ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានរៀបចំ​ការបោះឆ្នោត​ស្ទាបស្ទង់​មតិ​ជាសម្ងាត់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម បរសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​បញ្ចា​ក់ថា កម្មវិធី​ស្ទាបស្ទង់​មតិ​ភ្នែក​មហាជន​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើ​រហូតមក​ដល់ពេលនេះ​មាន​រយៈពេល​០៥​លើក រួចមក​ហើយ ចាប់តាំងពី​រាជរដ្ឋាភិបាល​អាណត្តិទី៥។

ក្នុងនោះ​ចំនួន​០៤ លើក បានធ្វើ​នៅក្នុង​អតីត​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ។ កម្មវិធី​ស្ទាបស្ទង់​មតិ​ភ្នែក​មហាជន​នេះ គឺជា​ការបោះឆ្នោត​ផ្តល់​មតិ​ដោយ​សម្ងាត់ និង​យុត្តិធម៌​របស់​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទៅលើ​ការងារ​ដឹកនាំ គ្រប់គ្រង និង​ការបំពេញ​ការងារ​រប​ស់​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំ​នាយកដ្ឋាន​និង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដោយ​ធ្វើឡើង​ក្នុង​ស្មារតី​ចូលរួមចំណែក ក្នុង​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​កែលម្អ​របៀបរ​បប​ធ្វើការ​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​និង​ប្រសិទ្ធភាព ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ក្រើន​រំឭក​ជាប្រចាំ​ឲ្យ​មន្ត្រីរាជការ គ្រប់​ស្ថាប័ន ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់។

លទ្ធផល​នៃ​ការស្ទង់មតិ​នេះ នឹង​ជួយ​ដាស់​ស្មារតី ដល់​មន្ត្រីរាជការ​គ្រប់រូប​ឲ្យ​មើលឃើញ​ពី​កំហុសឆ្គង​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​ការងារ ជាមួយ​មន្ត្រីក្រោម​ឱវាទ ហើយ​ត្រូវធ្វើ​ការ​កែប្រែ​ឲ្យ​បានជា​បន្ទាន់​ទាំង​អត្ត​ចរិត សីលធម៌ និង​ភ្នែក​មហាជន ធ្វើយ៉ាងណា​ឲ្យ​ការ​បំពេញ​ការងារ ប្រព្រឹត្តទៅ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​សេចក្តី​ថ្លៃថ្នូរ ជៀសវាង​ការ​ថ្នាំងថ្នាក់ និង​បែកបាក់​សាមគ្គី​ការងារ ដែល​អាច​ឈាន​ទៅដល់​ការ​វៈ​កាត់ នៅពេល​ណាមួយ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

សួនញញឹមអង្គរ តុបតែងលម្អយ៉ាងស្រស់ស្អាត ត្រៀមទទួលភ្ញៀវទេសចរ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ

ព័ត៌មានជាតិ៩ នាទីutes មុន

ប្រធានរដ្ឋសភាអំពាវនាវឱ្យពង្រឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារដល់ប្រជាពលរដ្ឋ

សន្តិសុខសង្គម១៥ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាល(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​ផ្ទុះ​​ម៉ាស៊ីន​​ក្នុង​អណ្ដូងរ៉ែនៅអេស៉្បាញ ​បណ្តាល​​ឲ្យ​ស្លាប់៥នាក់​​និង​របួស​​៤​នាក់​

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ជោគវាសនា​​​​​​​​របស់​លោក Yoon ​Suk Yeol នឹង​​ត្រូវ​ដឹង​នៅ​ថ្ងៃសុក្រ​ទី​៤​មេសា​នេះ​​

Sokha Hotels

ព័ត៌មានពេញនិយម