Connect with us

ព័ត៌មានជាតិ

​ដំណឹង​បន្ទាន់! បងប្អូនប្រជាពលរដ្ឋ​រស់ នៅអមដឹងស្ទឹងព្រែកត្នោត សូមបង្កើន​ការប្រុងប្រយ័ត្នខ្ពស់ ​​​​​

បានផុស

នៅ

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ នៅវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី០៤ ខែ​សីហា ឆ្នាំ២០២៣ នេះបានប្រកាសថា “ស្ថានភាពទឹកទំនប់តាសាលកំពុងហក់ឡើងកម្ពស់ជាង ២១ម៉ែត្រ ដល់កម្រិតប្រកាសអាសន្នហើយទ្វាទឹកចំនួន ០៣បានបើក និងទឹកហូរទំនប់បង្ហៀរកម្ពស់ ២ម៉ែត្រ ដូច្នេះប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងសណ្តស្ទឹងព្រែកត្នោត សូមមានការ​ប្រុង​ប្រយ័ត្នខ្ពស់បំផុត”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា “ស្ថានភាពទឹកទំនប់តាសាល ក្នុងឃុំតាសាល ស្រុក​ឱរ៉ាល់ ដោយស្ថានភាពទឹកភ្លៀងក្នុងកម្រិត ១២៥មីលីម៉ែត្រ ដូច្នេះទឹកក្នុងផ្ទៃអាងកម្ពស់រហូត ២១​ម៉ែត្រ ហូរលើទំនប់បង្ហៀរកម្ពស់ ២ម៉ែត្រ ហើយបើកទ្វារទឹក ចំនួន ០៣ទ្វារ ក្នុងនោះ ទា្វទឹក ១ បើក​កម្ពស់ ២ម៉ែត្រ និង ២ទ្វារ បើកកម្ពស់ ១ម៉ែត្រ។ អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ នៅតាម​បណ្ដោយស្ទឹងព្រែកត្នោត មេត្តាជ្រាប និងចូលរួមបង្កើនការប្រុងប្រយ័ត្ន”។

ដោយឡែក រដ្ឋបាលស្រុកឱរ៉ាល់ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជាពិសេស បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅប៉ែកខាងក្រោម ទំនប់តាសាល ស្រុកឱរ៉ាល់ ក៏ដូចជា “ភ្ញៀវទេសចរដែលមានបំណងមកលេងតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ មេត្តាជ្រាបថា បច្ចុប្បន្ន​កំណាត់​ផ្លូវជាតិ៤៤ចាប់ពីរង្វង់មូលផ្សារកន្ទួត ឃុំសង្កែសាទប ទៅដល់ភូមិតាំងបំពង់ ឃុំតាសាល មាន​ការ​ជន់​លិច​ដោយជំនន់ទឹកភ្លៀងដោយកន្លែង ដូចជា នៅចំណុចស្ពានអូរអញ្ចា, អូរស្រីចាំ និងស្ពាន​តាំង​បំពង់​ជាដើម”។

ដូចនេះដើម្បីធានាបាននូវ សុខសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ផ្សេងៗដែលកើតមានជាយថាហេតុ ចំពោះភ្ញៀវទេសចរ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើនេះ រដ្ឋបាលស្រុកឱរ៉ាល់ សូម​អំពាវ​នាវ​ឱ្យផ្អាកការចរាចរឆ្លងកាត់កំណាត់ ផ្លូវខាងលើជាបណ្ដោះអាសន្នសិន ចំពោះយានយន្ត​គ្រប់​ប្រភេទ។ ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅប៉ែកខាងក្រោមទំនប់តាសាល និង​តាម​បណ្តោយស្ទឹងព្រែកត្នោត សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដោយសារទឹកទំនប់តាសាល បាន​ហក់​ឡើង​ដល់​កម្រិត​ប្រកាសអាសន្ន ២០,១០ម៉ែត្រ និងត្រូវបើកទ្វារទឹក ចំនួន ០៣ទ្វារ ក្នុងកម្រិត ៤ម៉ែត្រ ដើម្បីបង្ការការបាក់ទំនប់ និងបង្ការការជន់លិច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

សេដ្ឋកិច្ច៦ នាទីutes មុន

កម្ពុជារកចំណូលបានជាង ១​ ពាន់លានដុល្លារ ពីការ​នាំ​ចេញស្វាយចន្ទីនៅឆ្នាំ ២០២៤ កើនជាង ៣០%

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ជនចំណាកស្រុកជាង១ម៉ឺននាក់បានស្លាប់ក្នុងឆ្នាំ​២០២៤ ដោយសារ​ការ​ឆ្លង​សមុទ្រ​ទៅ​អេស៉្បាញ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ក្រោយ​ប្រើ​ជាង​២៤០​ឆ្នាំ អាមេិក​ទើប​សម្រេច​ដាក់​​ឥន្ទ្រី​ក្បាល​ ស ជា​សត្វ​តំណាង​ជាតិ​ផ្លូវការ

ព័ត៌មានជាតិ១៥ នាទីutes មុន

នៅមណ្ឌលគីរី ម្ចាស់អាហារដ្ឋានមួយចំនួនសន្យាមិនដំឡើងថ្លៃសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តពេលឆ្លងឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម