Connect with us

ព័ត៌មានជាតិ

“ផ្ទុះជំងឺអេដស៍ជាង ១ពាន់ករណី” ជារឿងមិនពិត ខណៈចំនួននៃការឆ្លងថយចុះ ៩១%

បានផុស

នៅ

ក្រសួងសុខាភិបាល​ បានច្រានចោលទាំងស្រុងចំពោះព័ត៌មានមិនពិត ពីគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក NX Vanlyda ដែលបានបង្ហោះសារដោយមានខ្លឹមសារថា ជំងឺអេដស៍ផ្ទុះឡើងលើមនុស្សជាង ១ពាន់ បង្កឱ្យមានការ ភាន់ច្រឡំ ដល់សាធារណជន។ លើសពីនេះ ក្រសួងសុខាភិបាល ក៏បានព្រមានដល់ម្ចាស់គណនីហ្វេសប៊ុកខាងលើ បញ្ឈប់ការផ្សាយបែបនេះជាបន្តទៀត។ នេះបើតាមការប្រកាសរបស់ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី០៤ ខែសីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ តាមរយៈគណនីហ្វេសប៊ុកខាងលើ ដែលបានសរសេរថា “ជំងឺអេដស៍ ថ្ងៃនេះផ្ទុះឡើង ១ពាន់នាក់ជាងហើយ ឱជីវិតប្រពន្ធកូននៅផ្ទះទៅជាយ៉ាងណា បើប្តីលួចមានដៃគូច្រើន” នោះ ត្រូវបានមហាជនយល់ខុស និងបានចែករំលែកតៗគ្នា។ ហេតុនេះ ដើម្បីចូលរួមទប់ស្កាត់ការផ្សាយបែបបំភ័ន្តមិនពិតនេះ ក្រសួងសុខាភិបាល ក៏បានភ្ជាប់ជាមួយនឹងសេចក្តីលម្អិតស្ថានភាពនៃចំនួនអ្នកឆ្លង ក៏ដូចជាកិច្ចបន្តការព្យាបាលអ្នកផ្ទុក មេរោគអេដស៍ផងដែរ។

បើតាមរបាយការណ៍ឆ្នាំ២០២២ ការឆ្លងមេរោគអេដស៍ថ្មី ត្រូវបានកាត់បន្ថយចំនួនដល់ទៅ ៩១% បើធៀបទៅនឹងពេលវេលានៃការរីករាលដាលនៃមេរោគអេដស៍ខ្ពស់បំផុត ក្នុងឆ្នាំ១៩៩៦។ ដោយឡែក បើប្រៀបធៀបត្រឹមឆ្នាំ២០១០ គឺមានការថយចុះ ៣៣% ។ មួយវិញទៀត យោងតាមទិន្នន័យ របស់ក្រសួងសុខាភិបាល បង្ហាញថា នៅចុងឆ្នាំ២០២២ មនុស្សប្រមាណ ៧៦០០០ នៅផ្ទុកមេរោគអេដស៍នៅឡើយ។

គួរបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល/មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) និងការិយាល័យពហុប្រទេសនៃអង្គការ USAIDS នៃប្រទេសកម្ពុជា ឡាវ និងម៉ាឡេស៊ី ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បានបន្តកិច្ចខិតខំប្រឹងប្រែង ធ្វើយ៉ាងណា កាត់បន្ថយការឆ្លងថ្មី។ ពិសេស ក្នុងចំណោមបុរស លុបបំបាត់ការចម្លងពីម្តាយទៅកូន និងទៅដល់កុមារដែលផ្ទុកមេរោគអេដស៍ ជាមួយនឹងសេវានានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម