Connect with us

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជាប្រកាសទទួលយកលទ្ធផលផ្លូវការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

បានផុស

នៅ

គណបក្សប្រជាជនកម្ពុជាទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ ហើយដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន ៨២.៣០% នៃសន្លឹកឆ្នោតបានការសរុប។

សេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាចំនួន ៨៤.៥៩% នៃចំនួនក្នុងបញ្ជីបោះឆ្នោតសរុបបានទៅបោះឆ្នោតទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលទ្ធផលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាគាំទ្រការ ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោ ហ៊ុន សែន និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អ្នកបន្តវេនដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លទ្ធផលនេះ ក៏បានបង្ហាញច្បាស់នូវបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន គឺបោះឆ្នោតដើម្បីធានាការថែរក្សាសន្តិភាព បន្តជំរុញ ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងឥតឈប់ឈរ ហើយបដិសេធ យ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពប្រទូសរ៉ាយរបស់ពួកប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងដំណើររីកចម្រើនរបស់កម្ពុជា ជាពិសេសបំផ្លាញដំណើរការប្រជាធិបតេយ្យ តាមរយៈការ បំផ្លាញការបោះឆ្នោត ដូចជា យុទ្ធនាការមិនឱ្យប្រជាជនទៅបោះឆ្នោត និងទៅគូសបំផ្លាញសន្លឹកឆ្នោតជាដើម។ គណបក្សប្រជាជនកម្ពុជា សូមសម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិ។

នៅគ្រប់ទិសទីដែលបានបោះឆ្នោតគាំទ្រគណបក្សយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុង ការដឹកនាំប្រទេសសម្រាប់រយៈពេល ៥ឆ្នាំ បន្តទៀត។ ប្រជាជនកម្ពុជាបានយល់ច្បាស់ថា បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺប្រជាជនកម្ពុជាជាអ្នកឈ្នះ។

គណបក្សប្រជាជនកម្ពុជា សូមសម្ដែងការគោរព និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវក្នុងជំហរឯករាជ្យ ឥត លម្អៀង តម្លាភាព និងយុត្តិធម៌ ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោតនៅគ្រប់ដំណាក់កាលបានប្រព្រឹត្តទៅយ៉ាងល្អ ប្រសើរ លើមូលដ្ឋានអនុវត្តខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច នៅគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធនានា ដែលបានយកអស់លទ្ធភាពជួយគាំទ្រយ៉ាងសកម្មដល់ដំណើរការរៀបចំ ការបោះឆ្នោត ជាពិសេស ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ទូទៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃ បោះឆ្នោត ធ្វើឱ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូនតាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់។

គណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណចំពោះអ្នកសង្កេតការណ៍ជាតិមកពីបណ្តាគណបក្ស សមាគម អង្គការមិនមែនរដ្ឋាភិបាល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម, និងសូមថ្លែងអំណរគុណចំពោះអ្នកសង្កេតការណ៍អន្តរ- ជាតិ ដែលតំណាងឱ្យ ៦៥សញ្ជាតិ មកពី ៦១ស្ថាប័ន រួមមានអង្គការអន្តរជាតិ រដ្ឋាភិបាលបរទេស អង្គទូត និងសមាគម អនិកជនកម្ពុជានៅបរទេស ព្រមទាំងប្រព័ន្ធសារព័ត៌មាន ដែលបានតាមពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរ ប្រព្រឹត្តទៅនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ហើយបានធ្វើការបញ្ជាក់ដោយឥតលម្អៀងអំពីភាពត្រឹមត្រូវ និងតម្ល ភាពនៃការបោះឆ្នោត។ គណបក្សក៏សូមថ្លែងអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិនានា ដែល តែងតែជួយឧបត្ថម្ភគាំទ្រដល់ដំណើរការប្រជាធិបតយ្យ និងនីតិរដ្ឋនៅកម្ពុជា ក្នុងស្មារតីសហប្រតិបត្តិការដ៏ថ្លៃថ្លា។

ព្រម ជាមួយនេះ គណបក្សសូមរំឭកដល់ប្រទេស និងអង្គការអន្តរជាតិមួយចំនួនតូច ដែលតែងតែបន្ទុះបង្អាប់ដល់ការបោះឆ្នោត និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា គួរគប្បីទទួលយកការពិត លុបបំបាត់នូវទស្សនៈ និងជំហរដ៏អគតិនេះ ហើយ បង្ហាញការគោរពពិតប្រាកដចំពោះឆន្ទៈដ៏មុតមាំរបស់ប្រជាជនកម្ពុជាដែលមានភាពចាស់ទុំខាងប្រជាធិបតយ្យហើយ។

គណបក្សប្រជាជនកម្ពុជា សូមប្តេជ្ញាយ៉ាងឱឡារិកចំពោះមុខប្រជាជនថា រាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងត្រូវបង្កើតឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តពង្រឹងធ្លុងសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល ខិតខំអនុវត្តកម្មវិធីនយោបាយដែលបានប្រកាស ជូនជនរួមជាតិរួចហើយឱ្យបានជោគជ័យ ឆ្លើយតបទាំងស្រុងទៅនឹងជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្ស។

សូមអំពាវនាវដល់បងប្អូនជនរួមជាតិនៅគ្រប់ទិស សូមបន្តរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួបរួមគ្នាជុំវិញរាជរដ្ឋាភិបាលកម្ពុជាសម្រាប់នីតិកាលទី៧ ដើម្បី ធានានូវការថែរក្សាសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ព្រមទាំងរាល់សមិទ្ធផលសង្គមជាតិឱ្យ បានគង់វង្ស និងបន្តអភិវឌ្ឍមាតុភូមិកម្ពុជាជាទីស្នេហានៃយើងឆ្ពោះទៅរកអនាគតដ៏រុងរឿង ដែលគ្មានការកើតឡើង ជាថ្មីទៀតនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ជាតិដូចពីអតីតកាល។

សូមប្រគេនពរព្រះថេរា នុត្ថេរៈ គ្រប់ព្រះអង្គ និងសូមប្រសិទ្ធពរជូនបងប្អូនដនមជាតិទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស សូមបានប្រកបពុទ្ធពរ និងពរទាំង ៥ប្រការគឺ អាយុ វណ្ណៈ សំណាល និងបដិភាណៈ កុំបី ឃ្លៀងឃ្លាតឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៩ នាទីutes មុន

ចំណូលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថយចុះតិចតូចនៅត្រីមាសទី៣

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

Sokha Hotels

ព័ត៌មានពេញនិយម