ព័ត៌មានជាតិ
គណបក្សហ្វ៊ុនស៊ិនប៉ិច ប្រកាសទទួលយកលទ្ធផលផ្លូវការ ខណៈបក្សនេះទទួលបានអាសនៈចំនួន៥
ក្រោយការប្រកាសជាផ្លូវការនូវលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣នេះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញមកប្រកាសទទួលយកលទ្ធផលនេះ ខណៈលទ្ធផលបង្ហាញថា គណបក្សរាជានិយមមួយនេះ ទទួលបានអាសនៈចំនួន៥ នៅក្នុងរដ្ឋសភា។

បើតាមសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៥ ខែសីហានេះ គណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងបានគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ថ្វាយដល់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលមានចំនួនជិតមួយលាននាក់។
គណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសនយោបាយ ដែលអាចទទួលយកបាន។ ដូច្នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសទទួលយកលទ្ធផលផ្លូវការ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៥ ខែសីហានេះ។
តាមរយៈសេចក្ដីថ្លែងការណ៍ដដែលនេះ គណបក្សហ៊្វុនស៊ិនប៉ិច បានបង្ហាញការដឹងគុណថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលបានដឹកនាំគណបក្សទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន រហូតទទួលបានលទ្ធផលល្អប្រសើរយ៉ាងក្រៃលែង នាអាណត្តិនេះ។

ជាមួយគ្នានេះដែរ គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានបញ្ជាក់គោលជំហរដ៏ម៉ឺងម៉ាត់ជូនប្រជាពលរដ្ឋខ្មែរ ថា គណបក្សនឹងយកសំឡេងដែលទទួលបានពីការគាំទ្រនេះ ទៅបម្រើ និងការពារផលប្រយោជន៍ជាតិ ជាពិសេសទុក្ខកង្វល់ បញ្ហាផ្សេងៗរបស់ពលរដ្ឋឱ្យបានឮដល់រដ្ឋសភាជាតិ តាមរយៈតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ពីពេលនេះតទៅ។
គួរជម្រាបថា បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ នៅព្រឹកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានប្រកាសអំពីបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣នេះ ដោយក្នុងនោះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន១២០រូប និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានអាសនៈចំនួន៥រូប។ អាសនៈទាំង៥ ដែលគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាននោះ គឺមណ្ឌលរាជធានីភ្នំពេញ ១អាសនៈ ខេត្តកណ្ដាល ១អាសនៈ ខេត្តកំពង់ចាម ១អាសនៈ ខេត្តកំពង់ធំ ១អាសនៈ និងខេត្តព្រៃវែង ១អាសនៈ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ