ព័ត៌មានជាតិ
អាជ្ញាធរព្រមានមិនឱ្យរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែ បើកើតមានទៀតនឹងប្រឈមមុខច្បាប់
រដ្ឋបាលខេត្តបាត់ដំបងបានចាត់វិធានការចំពោះក្រុមហ៊ុនរោងចក្រមួយនៅជាប់ស្ទឹងសង្កែ ដោយឱ្យម្ចាស់ក្រុមហ៊ុនចុះកិច្ចសន្យា មិនអនុញ្ញាតឱ្យមានការបង្ហូរទឹកកខ្វក់ និងសារធាតុពុល ឬសារធាតុគីមីគ្រប់ប្រភេទចេពីរោងចក្រចូលស្ទឹងសង្កែទៀតនោះទេ បោះពុំនោះទេ នឹងត្រូវប្រឈមចំពោះមុខច្បាប់។

កាលពីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែគេបានប្រទះឃើញរោងចក្រចិនមួយកន្លែង ដែលស្ថិតនៅក្រោមទំនប់សេកសក ក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបើកបង្ហូរទឹកខ្មៅចូលមកក្នុងទឹកស្ទឹងសង្កែ ដែលក្នុងទឹកនោះគេសង្ស័យថា មានសារធាតុពិល ដោយសារតែមានត្រីងាប់ជាច្រើនដោយសារទឹកខ្មៅនេះ។
បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមផង និងតាមសារព័ត៌មានក្នុងស្រុកផង ទើបនៅព្រឹកថ្ងៃទី៤ សីហា រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំបន្ទាន់ ជាមួយអង្គភាពជំនាញ និងអភិបាលស្រុកដែលជាប់និងដងស្ទឹងសង្កែ ដើម្បីពិភាក្សា និងដោះស្រាយរឿងករណីទឹកខ្មៅដែលត្រូវបានក្រុមហ៊ុនចិនបង្ហូរចូលក្នុងស្ទឹងសង្កែ។

នៅព្រឹកថ្ងៃទី៥ សីហានេះ រដ្ឋបាលខេត្តបានចេញសេចក្តីបំភ្លឺមួយ ដោយបានបញ្ជាក់ថា រដ្ឋបាលខេត្តទទួលស្គាល់ថាពិតជាមានការបង្ហូរទឹកកខ្វក់ចូលស្ទឹងសង្កែពីសំណាក់ក្រុមហ៊ុនចិនពិតប្រាកដ ដោយនៅពេលនោះដែរ អង្គភាពរដ្ឋាករទឹក នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបាត់ដំបង បានប្រឹងប្រែងត្រួតពិនិត្យទៅលើគុណភាពទឹក និងការផលិតទឹកស្អាតទៅតាមលក្ខណ:ស្តង់ដារ ដើម្បីសុខមាលភាពរបស់អ្នកប្រើប្រាស់ទឹក ដោយនៅពេលនេះទឹកស្ទឹងសង្កែបានវិលទៅកាន់សភាពដើមវិញហើយ។
ដោយឡែកសម្រាប់ក្រុមការងារថ្នាក់ខេត្តដែលបានចុះទៅដល់ក្រុមហ៊ុនចិន ក៏បានព្រមាន និងអោយក្រុមហ៊ុនធ្វើកិច្ចសន្យាមិនអនុញ្ញាតអោយមានការបង្ហូរចេញនូវកាកសំណល់រាវ (ទឹកកខ្វក់) សំណល់រឹង សារធាតុពុល ឬសារធាតុគីមី គ្រប់ប្រភេទចេញពីរោងចក្រ ចូលទៅក្នុងទឹកស្ទឹងសង្កែ បើករណីនេះនៅតែមានបន្តទៀត ក្រុមហ៊ុនត្រូវទទួលខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់៕


អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម