Connect with us

ព័ត៌មានជាតិ

ទឹកភ្លៀងចាល់ជន់លេចក្នុងក្រុងបាត់ដំបង អភិបាល​ខេត្ត​​ស្នើ​ពលរដ្ឋ​ទុកដាក់​​សំរាម​​ឲ្យបាន​ត្រឹមត្រូវ

បានផុស

នៅ

ការស្ថារហេដ្ឋារចនាប្រព័ន្ធលូក្នុងក្រុង ក៏ដូចជានៅតាមបណ្តាជាយក្រុងបាត់ដំបង កន្លងមករដ្ឋបាលខេត្តបានសហការជាមួយនិងមន្ទីរជំនាញខេត្ត ធ្វើការស្ដារដើម្បីដាក់លូដែលមានទំហំធំជាងមុន ជាបន្តបន្ទាប់ដើម្បីបណ្តោះទឹកឲ្យបានទាន់ពេល។ ក្រោយស្ដាររួចរាល់ លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង​មានប្រសាសន៍ដោយសង្ឃឹមនឹងទុកចិត្តថា “លែងបារម្មរឿងទឹកលេចទៀតហើយ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែផ្ទុយពីក្តីសង្ឃឹមរបស់លោកអភិបាលខេត្តបែបនេះ ក្រោយពីមានភ្លៀងធ្លាក់កន្លងទៅនេះពលរដ្ឋបានលើកឡើងថា ” ភ្លៀងប៉ុន្មានមេ រកតែទៅណាក៏មិនបាន ហើយទឹកក៏លេចផ្ទះទៀត”។

អាជីវករលក់ទូរស័ព្ទដៃនៅផ្សារបឹងឈូក លោក សុធី បានលើកឡើងថា ចាប់ពីថ្ងៃទី៣១ខែកក្កដា ភ្លៀងចាប់ផ្តើមធ្លាក់ជាប់ៗគ្នាក៏ចាប់ផ្តើមលេចផ្លូវតែម្តងទៅណាក៏មិនកើតទូរស័ព្ទក៏លក់អត់ដាច់២ទៅ៣ថ្ងៃពេញរកចំណូលអត់បាន។

ស្របការលើកឡើងពីពលរដ្ឋបែបនេះ គេឃើញមានក្រុមការងាររបស់មន្ទីរសាធារណះការនិងដឹកជញ្ជូនខេត្តបាត់ដំបង​បានចុះពិនិត្យនៅតាមបណ្តាប្រព័ន្ធទឹកហូរ ដើម្បីកាយកាកសំណល់ចេញពីមាត់លូទើបទឹកឆាប់ស្រកលឿន។ ក្រោយក្រុមការងារចុះធ្វើកិច្ចការនេះទើបបានរកឃើញថា ការកកស្ទះទឹកបណ្តាលឲ្យលេចផ្លូវក្នុងក្រុងមួយចំនួនគឺបណ្តាលមកពីកាកសំណល់និងសំរាមច្រើនដែលប្រជាពលរដ្ឋបោះចោលផ្តេសផ្តាស ទើបកាកសំណល់និងសំរាមទាំងនោះបិទស្ទះមុខទឹកហូរចូលប្រព័ន្ធលូក៏បង្កឲ្យចាល់ទឹកលេចផ្លូវតែម្តង។

ផ្នែកលើករណីខាងលើនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង​បានមានប្រសាសន៍នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកដោយមានខ្លឹមសារថា “ក្រោយពេលភ្លៀង។ ជារឿយៗតែងជួបបញ្ហានេះ។ សូមបងប្អូនទាំងអស់កុំចោលសម្រាមផ្តេសផ្តាស ជាពិសេសសូមបងប្អូនដែលរស់នៅតាមដងផ្លូវមេត្តាមានស្មារតីចូលរួមទាំងអស់គ្នាដោយក្តីអនុគ្រោះ”។ ក្នុងនោះលោកក៏បានថ្លែងអំណរ គុណមន្ត្រីនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តដែលបានដើរកាយសម្រាមដែលកកស្ទះនៅមុខលូក្រោយពេលភ្លៀងផងដែរ។

ពាក់ព័ន្ធកាកសំណល់នេះដែរ ដោយមានការព្រួយបារម្មនិងទឹកភ្លៀងមានការរាំងស្ទះពីសំរាមនិងកាកសំណល់ កាលពីថ្ងៃ ទី៣១ ខែកក្កដា កន្លងទៅដែលស្របពេលភ្លៀងចាប់ផ្តើមធ្លាក់ផងនោះលោក សុខ លូ បានដឹកនាំកិច្ចប្រជុំមួយជាមួយនឹងរដ្ឋបាលក្រុងបាត់ដំបងពាក់ព័ន្ធនឹងការងារគ្រប់គ្រងសំរាមនៅក្រុងបាត់ដំបងផងដែរ។

ក្នុងនោះលោកលោកបានលើកឡើងថា បញ្ហាការគ្រប់គ្រងសំរាមនៅក្នុងខេត្តបាត់ដំបងកាលពីមុនពិតជាមានលក្ខណៈពិបាកណាស់ ដោយសារតែកាលពីមុនខេត្តបាត់ដំបងពុំមានក្រុមហ៊ុនសហការក្នុងការគ្រប់គ្រងសំរាមនៅឡើយដែលបង្កឲ្យប៉ះពាល់ដល់បរិស្ថានព្រមទាំងសុខភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន។ តែរយះពេលចុងក្រោយនេះរដ្ឋបាលក្រុងបាត់ដំបងមានដៃគូសហការជាមួយក្រុមហ៊ុនសំរាម ក្នុងការផ្ដល់នូវគ្រប់គ្រងសេវាដឹកជញ្ជូនសំរាមនៅតាមគេហដ្ឋានរបស់ប្រជាជន ដែលធ្វើឲ្យប្រជាជននៅក្នុងក្រុងបាត់ដំបង មានសេចក្ដីសោមនស្សរីករាយ និងគាំទ្រជាខ្លាំងចាប់តាំងពីមានសេវាកម្មនេះមក និងការគ្រប់គ្រងសំរាមនៅ ក្នុងក្រុងបាត់ដំបងមានរបៀបរៀបរយល្អជាងមុន នឹងជៀសផុតពីការរាំងស្ទះមាត់លូបង្ហូរទឹកនាំឲ្យ មានការលេចលង់ ។

លោកបញ្ជាក់បន្ថែមទៀតថា បញ្ហាប្រឈមនៅក្នុងក្រុងបាត់ដំបង គឺទាក់ទងទៅនិងការប្រមូលសំរាម និងកាលវិភាគក្នុងការ ប្រមូលយកសំរាមគឺមិនសូវទៀងទាត់និងជាក់លាក់នៅឡើយជាហេតុធ្វើឲ្យមានការប្រមូលយកសំរាមមិនបានគ្រប់ជ្រុងជ្រោយ។ដូចនះក្រុមហ៊ុនសហការ ត្រូវរៀបនូវការវិភាគច្បាស់លាស់ ក្នុងការប្រមូលសំរាមឲ្យបានទៀមទាត់ ដើម្បីងាយស្រួលដល់ ប្រជាពលរដ្ឋក្នុងការ ញែក ខ្ចប់ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវដើម្បីកាត់បន្ថយនការកកស្ទះស្អុយរលួយនៃសំរាមដែលនាំ មកនូវផលប៉ះពាល់ដល់សុខភាពនិងអារម្មរបស់ប្រជាពលរដ្ឋទូទៅ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៦ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៩ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៦ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម