Connect with us

ព័ត៌មានជាតិ

អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​អបអរសាទរ ចំពោះ​ជ័យជម្នះ​ដ៏​ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧

បានផុស

នៅ

ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២៣ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​នាយករដ្ឋមន្ត្រី បាន​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ង្វៀន ហ្វូ​ចុង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម តាម​ប្រព័ន្ធ​វីដេអូ​។

ក្នុង​នោះ​លោក​អគ្គលេខាធិការ ង្វៀន ហ្វូ​ចុង បាន​អបអរសាទរ​យ៉ាង​កក់​ក្ដៅ ចំពោះ​ជ័យជម្នះ​ដ៏​ធំធេង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នឹង​បាន​កោតសរសើរ​អំពី​តួនាទី​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្ដេច​តេជោ ហ៊ុន សែន ជា​មគ្គុទេសក៍​ដ៏​ឆ្នើម​ដែល​បង្ហាញ​ពី​ការជឿជាក់ និង​ការគាំទ្រ​ខ្លាំងក្លា​របស់​ប្រជាជន​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​ក្រោម​ការដឹកនាំ​របស់ សម្ដេច​តេ​ជោ ហើយ​ជឿជាក់​ថា​ កម្ពុជា​នឹង​បន្ត​ទទួល​បាន​ជ័យជម្នះ​ថ្មីៗ​ថែមទៀត ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។

លោក​អគ្គលេខាធិការ ក៏បាន​សម្ដែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ដំណើរ​ការកសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា ព្រមទាំង​ប្តេជ្ញា​រួមគ្នា​រក្សា​ពូន​ផ្តុំ និង​បង្កើន​ទំនាក់ទំនង​ដ៏​ល្អប្រសើរ រវាង​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

សម្ដេច​តេ​ជោ​ប្រធាន​គណបក្ស បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ លោក ង្វៀន ហ្វូ​ចុង ដែល​បាន​ផ្ញើ​លិខិត​អបអរសាទរ និង​ជូនពរ​តាម​ទូរសព្ទ ចំពោះ​សម្ដេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិ​ការ​ទី​៧ ឆ្នាំ​២០២៣ ដែលជា​សន្តិភាព នៃ​សាមគ្គីភាព និង​កា​រត​ភាព​ដ៏​រឹងមាំ និង​កិច្ចសហប្រតិបត្តិការ​គ្រប់ ជ្រុងជ្រោយ និង​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ​។

សម្ដេច​តេ​ជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង ដែល​ប្រជាជន​វៀតណាម​សម្រេច​បានជា​បន្តបន្ទាប់​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម ក្រោម​ការដឹកនាំ របស់លោក ង្វៀន ហ្វូ​ចុង ជា​អគ្គលេខាធិការ បាន​នាំមក​នូវ​ការ​រីកចម្រើន​ឥតឈប់ឈរ​ក្នុងការ អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ព្រមទាំង​បាន​លើកកម្ពស់​កិ​ត្យា​ខុ​ភាព នឹង​តួនាទី​កាន់​តែមាន​សារៈសំខាន់​របស់​វៀតណាម​ក្នុង​វេទិកា​ជាតិ និង​អន្តរជាតិ​។

សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​អគ្គលេខាធិការ​ដែល​បាន​សម្តែង​អំពី​ការជឿជាក់ និង​គាំទ្រ​យ៉ាង​មុះ​មុត​របស់​វៀតណាម ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​ថ្មី​ដែល​នឹង​ដឹកនាំ​ដោយ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី​ដែល​ទទួលបាន​សម្លេងឆ្នោត​គាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​ប្រជាជន​កម្ពុជា​។

ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ និង​ប្រកបដោយ​ផ្លែផ្កា ទាំង​នៅ​ក្រុង​ក្របខ័ណ្ឌ​បក្ស​និង​ង​រដ្ឋាភិបាល ទោះបី​ស្ថិត​ក្នុង​ស្ថានការណ៍​ពិភពលោក​មានការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដែល​មាន​លក្ខណៈ​កាន់តែ​ស្រួចស្រាល់ មិន​ប្រាកដប្រជា (​ដូច​ជាការ​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការបន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជន​ទាំងពីរ ដោយ​ផ្អែកលើ​ស្មារតី​ភាពជា​អ្នកជិតខាង​ល្អ​មិត្ត​ភាពជា​ប្រពៃណី​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​។​

ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​ផ្ដល់​សារៈសំខាន់​ចំពោះ​សាមគ្គីភាព និង​ការជួយ​គ្នា​ទៅវិញទៅមក​ដោយ​ប្រពៃណី​ដែលជា​កត្តាចាំបាច់​បំផុត ក្នុង​បុព្វហេតុ​នៃ​ការបង្រួបបង្រួម​ជាតិ បូរណភាព​ទឹកដី និង​ការ​រំដោះប្រជាជន ព្រមទាំង​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស​ទាំងពីរ​។

ទន្ទឹមនេះ​ដែរ​ ថ្នាក់ដឹកនាំ​ទាំងពីរ បាន​សង្កត់ធ្ងន់​លើ​សារប្រយោជន៍​ក្នុង​ការ​បណ្ដុះបណ្តាល​យុវជន​បន្តវេន ដើម្បី​វៀន​សូត្រ និង​ដកស្រង់​បទពិសោធន៍​គ្នា​ទៅវិញទៅមក ជាពិសេស​ការ​បញ្ជ្រាប​ការយល់ដឹង​អំពី​សច្ចភាព​ប្រវត្តិសាស្ត្រ ដែល​នឹង​រួមចំណែក​ដល់​ការ​បន្ត​ពូន​ជ្រុំ​ទំនាក់ទំនង​មិត្តភាព​ដ៏​រឹងមាំ​រវាង​ប្រទេស​ទាំងពីរ​។

ភាគី​ទាំងពីរ​ក៏បាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខណ្ឌ​ពហុភាគី​រួមមាន អ​.​ស​.​ប និង​អាស៊ាន ព្រមទាំង​បន្ត​លើកកម្ពស់​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយគ្នា ជាពិសេស​ក្របខណ្ឌ​បី​ប្រទេស កម្ពុជា​-​វៀតណាម​-​ឡាវ និង​កិច្ចសហប្រតិបត្តិការ​អនុតំបន់​មេគង្គ ដែល​នឹង​រួមចំណែក​ដល់​សន្ដិភាព ស្ថិរភាព និង​វិបុលភាព​។

នៅ​ចុងបញ្ចប់​សម្តេច​តេ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​លោក ង្វៀន ហ្វូ​ចុង អគ្គលេខាធិការ និង​ថ្នាក់ដឹកនាំ​ដទៃ​ទៀត​នៃ​ប​ក្សក​ម្មុយ​និ​ស្ត​វៀតណាម មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​តាម​ពេលវេលា​សមស្រប ទន្ទឹម​នោះ​ដែរ​លោក ង្វៀន ហ្វូ​ចុង បាន​ទទួលយក​ការអញ្ជើញ និង​បាន​អញ្ជើញសម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​បណ្តា​ថ្នាក់ដឹកនាំ កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម តាម​ពេលវេលា​សមស្រប​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១២ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤១ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤២ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៤៧ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម