ព័ត៌មានជាតិ
តើឧបករណ៍ភ្លេង Angklung ជារបស់ប្រទេសណា?
Angklung ជាឧបករណ៍ភ្លេងរបស់ប្រទេសឥណ្ឌូណេស៊ី ដែលអាចប្រគុំជាបទភ្លេងសម្រាប់ច្រៀងបានយ៉ាងពីរោះ និងអាចលេងជាមួយឧបករណ៍តន្រ្ដីផ្សេងៗបានផងដែរ។

ឧបករណ៍មួយប្រភេទនេះមានប្រជាប្រិយភាពពាសពេញពិភពលោក ប៉ុន្តែវាមានដើមកំណើតពីខេត្ត West Java និងខេត្ត Banten ក្នុងប្រទេសឥណ្ឌូណេស៊ី ហើយត្រូវបានលេងដោយជនជាតិ ស៊ុនដា អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ សំឡងរបស់ Angklung បានក្លាយជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណវប្បធម៌នៃសហគមន៍ស៊ុនដា។

ឧបករណ៍មួយប្រភេទនេះ ត្រូវបានធ្វើឡើងដោយបំពង់ឫស្សីមួយគូ ឬច្រើនគូ ចងព្យូរក្នុងស៊ុមឬស្សី ដើម្បីបង្កើតសំឡេងនៅពេលញ័រ ឬរង្គើ។ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១០ អង្គការយូណេស្កូ (UNESCO) បានទទួលស្គាល់ Angklung ជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។
នៅក្នុងការតាំងពិព័រណ៍ស្ដីពី ពាណិជ្ជកម្ម និងទេសចរណ៍ឥណ្ឌូណេស៊ី នៅកោះពេជ្រកាលពីថ្ងៃទី ០៤ សីហា ឆ្នាំ ២០២៣ ក្រុមកុមារ កុមារី ឥណ្ឌូណេស៊ី បានយកឧបករណ៍ Angklung នេះ មកប្រគុំធ្វើជាបទភ្លេង អមជាមួយនឹងហ្គីតា បានយ៉ាងពីរោះរណ្ដំ បង្ហាញដល់អ្នកចូលរួម។
សូមបញ្ជាក់ថា ឧបករណ៍នេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងទំនៀមទម្លាប់ប្រពៃណី សិល្បៈ និងអត្តសញ្ញាណវប្បធម៌នៅប្រទេសឥណ្ឌូណេស៊ី ដែលភាគច្រើនលេងក្នុងពិធីដូចជា ការដាំស្រូវ និងការច្រូតកាត់ ជាដើម៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ