Connect with us

ព័ត៌មានជាតិ

ស្ងាត់ៗ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ ស៊ីន អញ្ជើញចូលរួមពិធីខួបកំណើត សម្ដេចតេជោ នាយករដ្ឋមន្ត្រី

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា និងអ្នកស្រី យ៉ីងឡាក់  បានអញ្ជើញចូលរួមក្នុងកម្មវិធី​ខួបកំណើត​របស់សម្ដេចតេជោ ហ៊ុន សែន ឈានចូលវ័យ៧២ឆ្នាំ កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះវត្តមានរបស់ លោក ថាក់ ស៊ីន និងអ្នកស្រី យ៉ីង ឡាក់ ត្រូវបានបង្ហាញឱ្យដឹង ដោយសម្ដេចតេជោ ហ៊ុន សែន នៅក្នុងវីដេអូឃ្លីបខ្លីមួយតាមរយៈប្រព័ន្ធបណ្ដាញសង្គម Tiktok ផ្លូវការនាព្រឹកថ្ងៃទី០៦ខែ សីហានេះ។

ក្នុងខ្លឹមសារនៃវីដេអូរយៈពេលជាង១នាទី សម្ដេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឱ្យចំថា លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា និងលោក ស្រី យ៉ីងឡាក់ ឡើយ ដោយសម្ដេចគ្រាន់តែព្រលយខ្លឹមសារខ្លីថា “ឆ្នាំនេះ មានបងប្អូនធម៌​មកចូលរួមកម្មវិធីខួបកំណើតនៅគេហដ្ឋានសម្ដេចតេជោ” ។

បើទោះសម្ដេចតេជោ មិនបញ្ជាក់ឱ្យចំឈ្មោះថា ជាលោក ថាក់ ស៊ី​ន និងអ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រា ចូលរួម​កម្មវិធីខួប​កំណើតសម្ដេច ក៏ប៉ុន្តែបើតាមវីដេអូឃ្លីបដែលសម្ដេចបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមតិកតុកនោះ គេអាចឃើញយ៉ាងច្បាស់ថា លោក ថាក់ស៊ីន និងអ្នកស្រីយ៉ីងឡាក់ ស៊ីណាវ៉ាត្រា ពិតជាមានវត្តមានក្នុងខួបកំណើត​សម្ដេចតេជោពិតប្រាកដមែន។

សូមរំឮកថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីថៃពេញមួយអាណត្តិ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥។ ក្រោយជាប់ឆ្នោតអាណត្តិថ្មី លោកកាន់តំណែងបន្តបានមួយឆ្នាំ ពោលគឺ នៅខែកញ្ញាឆ្នាំ២០០៦ លោកថាក់ស៊ីន    ត្រូវបានទម្លាក់ចេញពីអំណាចក្នុងរដ្ឋប្រហារយោធា ហើយចាប់តាំងពីពេលនោះមក    លោកបាន​រស់នៅក្នុងលក្ខណៈនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ។ កំឡុងពេលរស់នៅក្រៅប្រទេស​រយៈពេល១៧ឆ្នាំ​មកនេះ លោកបានប្រកាសថា វិលចូលប្រទេស ហើយក៏ពន្យារពេលចូលប្រទេសថៃចំនួន២០ដងរួចមកហើយ។

ជាការកត់សម្គាល់ ថ្មីៗនេះ លោកថាក់ ស៊ីន បានប្រកាសថា នឹងវិលចូលប្រទេសថៃនៅថ្ងៃទី១០ខែសីហាខាងមុខនេះ ក៏ប៉ុន្តែកាលពីថ្ងៃទី៥ម្សិលមិញ លោក ក៏បានប្រកាសពន្យារពេលនៃការវិលចូលប្រទេសថៃក្រោមហេតុផលថា ខ្លួនលោក​ផ្ទាល់ត្រូវពិនិត្យសុខភាព៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម