Connect with us

ព័ត៌មានជាតិ

ខេត្ត​កោះកុង គ្រោង​បង្កើត​កំពង់ផែទេសចរណ៍ ខណៈ​មន្រ្តី​ចុះ​ពិនិត្យ​ទីតាំងអភិវឌ្ឍ

បានផុស

នៅ

ឯកឧត្ដម ឡេង ធនយុទ្ធា និង ឯកឧត្ដម អៀង វេងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួង និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យដល់ទីតាំងគម្រោងសាងសង់កំពង់ផែទេសចរណ៍ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ដោយមានការសហការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះត្រួតពិនិត្យនេះគឺស្ថិតក្នុងគោលបំណង ដើម្បីពិភាក្សាសិក្សាស្វែងយល់បន្ថែម អំពីសក្តានុពលនៃទីតាំងសម្រាប់​សាងសង់​កំពង់ផែទេសចរណ៍ផង និងសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ផង។

តាម​ការ​វាយតម្លៃ​ ការ​អភិវឌ្ឍ​កំពង់ផែន​នេះ​នឹង​ផ្តល់​ផលប្រយោជន៍ជម្រុញកំណើននៃវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច និងការងារដឹកជញ្ជូនគ្រប់ប្រភេទរបស់ខេត្តអោយកាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ជាមួយបណ្តាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា និងប្រទេសជិតខាង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម