ព័ត៌មានជាតិ
សមាគម៖ ការឡើងថ្លៃប្រេងសាំងមិនទាន់ដល់កម្រិតធ្ងន់ធ្ងរ តែក៏ប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋ
កាលពីដើមសប្តាហ៍កន្លងទៅ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងឥន្ធនៈឡើងថ្លៃគួរឱ្យភ្ញាក់ផ្អើល គឺ ៤៥៥០រៀល សម្រាប់ប្រេងសាំងធម្មតា និង ៤៤៥០រៀល សម្រាប់ប្រេងម៉ាស៊ូត។ ដោយតម្លៃនេះ ចាប់អនុវត្តពីថ្ងៃ ០១-១០ ខែ សីហា ឆ្នាំ ២០២៣។

លោក លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា ការឡើងថ្លៃប្រេងនាពេលនេះ មិនទាន់ដល់កម្រិតធ្ងន់ធ្ងរនៅឡើយទេ។ ទោះយ៉ាងណា លោកថា ការឡើងថ្លៃនេះ ប្រាកដណាស់ថា នឹងប៉ះពាល់ដល់សេដ្ឋកិច្ចពលរដ្ឋ ជាពិសេសអ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន។ លោកបន្ថែមថា «បងប្អូនដែលរកទទួលទានក្នុងវិស័យដឹកជញ្ជូនទំនិញ នឹងកាត់បន្ថយការចំណេញរបស់ពួកគាត់ នៅពេលដែលសាំងឡើងថ្លៃ»។

បើតាមលោក ជា ចាន់ដារ៉ា តម្លៃប្រេងនៅកម្ពុជា ចុះនៅក្រោម ៤ពាន់រៀល គឺល្អប្រសើរបំផុតសម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នករកស៊ីដឹកជញ្ជូន។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន សង្ឃឹមថា សេដ្ឋកិច្ចសកលនឹងអំណោយផលល្អមកវិញ តម្លៃប្រេងអន្តរជាតិថយចុះ នោះតម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះមកវិញផងដែរ។
ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយប្រេងរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក។
បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានប្រាប់កម្ពុជាថ្មីថា តម្លៃប្រេងសាំងកម្ពុជា ឡើងថ្លៃ ឬធ្លាក់ចុះ គឺអាស្រ័យទៅលើតម្លៃទីផ្សារអន្តរជាតិ។ ដោយសារកម្ពុជា ពឹងលើការនាំចូលប្រេងពីខាងក្រៅ ដូច្នេះនៅពេលតម្លៃប្រេងលើពិភពលោកឡើងថ្លៃ នៅកម្ពុជា ក៏ឡើងថ្លៃដូចគ្នា។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់