Connect with us

ព័ត៌មានជាតិ

ឈប់ធ្វើការរោងចក្រមកលក់ទឹកកកឈូសបែបបុរាណបានចំណូលជាង ១០ម៉ឺនរៀល​​ក្នុងមួយថ្ងៃ​

បានផុស

នៅ

មានដើមកំណើតនៅខេត្តព្រៃវែង លោក ឡី វាសនា បានចំណាយពេលជាងបីឆ្នាំ ដើម្បីបម្រើការងារនៅក្នុងវិស័យ​កាត់ដេរ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងាររោងចក្រ មិនបានផ្តល់ឱកាសឱ្យលោក មានប្រាក់ចំណូលធូរធារសម្រាប់ចិញ្ចឹមជីវិត និងផ្គត់ផ្គង់គ្រួសារនោះទេ។ លើសពីនេះទៀត លោកបានសញ្ជឹងគិតថា ការធ្វើការងាររោងចក្រហាក់ពុំមានសេរីភាព និងការងារប្រចាំថ្ងៃដដែលៗ លោកក៏សម្រេចចិត្តឈប់ធ្វើការងារនេះ ដោយចាប់យករបរថ្មី លក់ទឹកកកឈូសបែបបុរាណតាម​រទេះសណ្តោងម៉ូតូ​វិញម្តង។ គិតមកដល់ពេលនេះ លោក វាសនា ចាប់យករបរលក់ទឹកកកឈូសនេះ បានប្រមាណជាង ២ឆ្នាំមកហើយ។

ជាយុវជនម្នាក់ដែលចូលចិត្តសេរីភាព វាសនា បានប្រាប់ឱ្យដឹងថា លោកចង់ធ្វើជាថៅកែខ្លួនឯង បើទោះជាមុខរបរនេះតូច និងមិនសូវមានតម្លៃ តែវាអាចកែច្នៃជីវិតពីធ្វើការងារឱ្យគេ មកធ្វើជាម្ចាស់នៃមុខរបរវិញ។

ជាការពិតណាស់ បើទោះបីជាមុខរបរលក់ទឹកកកឈូសតាមចិញ្ចើមថ្នល់នេះ មើលទៅមិនសូវមានការចាប់អារម្មណ៍​ច្រើនពីអ្នកដទៃ តែចំណូលដែលទទួលបានពីរបរនេះ ស្មើនឹងប្រាក់ខែធ្វើការនៅតាមក្រុមហ៊ុនមួយចំនួន ក្នុងម៉ាស៊ីន​ត្រជាក់ដែរ។

លោក ឡី វាសនា បានបញ្ជាក់ថា លោក អាចរកចំណូលបានពីរបរនេះ ចាប់ពី ៥ម៉ឺន ទៅជាង ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ចំពោះទឹកកកឈូស លោកថា ក្នុងមួយកែវ តម្លៃ ២ពាន់រៀល ដោយលាយជាមួយបង្អែមច្រើន​ប្រភេទទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន មានដូចជា សណ្តែកខៀវ ចាប់លៀង គ្រាប់ជី ដំណាប់កន្ទួត និងផ្សេងៗទៀត។

ទីតាំងដែលលោកលក់ជាប្រចាំ គឺនៅជុំវិញផ្សារអូឡាំពិច និងនៅក្បែរៗនេះផងដែរ។ លោក វាសនា មានអតិថិជនច្រើន មកទិញទឹកកកឈូសរបស់លោកជាបន្តបន្ទាប់។ ប៉ុន្តែរបរនេះ មានទីផ្សារទៅតាមរដូវកាលប៉ុណ្ណោះ។ ពោលគឺ រដូវវស្សា​មានភ្លៀងធ្លាក់ច្រើន លក់មិនសូវដាច់នោះទេ ប៉ុន្តែរដូវប្រាំងក្តៅខ្លាំង លក់ទឹកកកឈូសដាច់បានច្រើន និងចំណូលក៏ខ្ពស់​ទៅតាមនោះដែរ។ នេះជាការបន្ថែមរបស់លោក ឡី វាសនា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣៨ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម