ព័ត៌មានជាតិ
រាជរដ្ឋាភិបាលរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នឹងប្រើយុទ្ធសាស្ត្រ៥ សម្រាប់បន្តដឹកនាំនាវាកម្ពុជា
រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសម្រេចដាក់ចេញគោលដៅជាយុទ្ធសាស្ត្រជាអាទិភាពចំនួន៥ ដើម្បីបន្តបេសកកម្មបម្រើជាតិ និងប្រជាជនកម្ពុជា។

បើតាមឆានែលតេឡេក្រាមរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី៧ ខែសីហានេះ គោលដៅយុទ្ធសាស្ត្រទាំង៥ របស់គណបក្សប្រជាជនកម្ពុជា គឺទី១ ផ្ដោតទៅលើកិច្ចការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលទាំងឡាយរបស់សង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ។
រីឯ យុទ្ធសាស្ត្រទី២ គឺការធានាកសាងប្រទេសកម្ពុជាឱ្យក្លាយជារដ្ឋប្រជាធិបតេយ្យ សេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើន ប្រកបដោយចីរភាព និងសមធម៌។ តាមរយៈយុទ្ធសាស្ត្រនេះ គឺធានាថាប្រជាជនមានជីវភាពសម្បូរសប្បាយ បានរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។
យុទ្ធសាស្រ្តទី៣ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ នឹងបន្តខិតខំបន្ថែមទៀតនូវការកសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ។ យុទ្ធសាស្ត្រនេះ គឺដើម្បីធានាផ្ដល់ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗ ដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។

រាជរដ្ឋាភិបាលរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏នឹងបន្តជំរុញការអនុវត្តយុទ្ធសាស្ត្រ «កម្ពុជាគ្មានមីននៅត្រឹមឆ្នាំ ២០២៥» និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យបានជាអតិបរមា ក្នុងអាណត្តិថ្មីនេះ។
បន្ថែមពីនេះ យុទ្ធសាស្ត្រដ៏សំខាន់មួយទៀតនោះ គឺរាជរដ្ឋាភិបាលថ្មី នឹងបន្តអនុវត្តន៍នយោបាយការបរទេសឯករាជ្យ ដោយឈរលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជាជាមួយប្រទេសទាំងអស់នៅលើពិភពលោក ក៏ដូចជាអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក ផងដែរ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ