ព័ត៌មានជាតិ
កម្ពស់ទឹកទន្លេមេគង្គកើនឡើងតិចតួចក្រោយហក់ឡើងច្រើនថ្ងៃជាប់ៗគ្នា
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៣ នេះបានឱ្យដឹងថា ទឹកទន្លេមេគង្គបានស្រកចុះបន្តិច បន្ទាប់ពីហក់ឡើងច្រើនថ្ងៃជាប់ៗគ្នាកន្លងមកនេះ។

តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី ០៧ ខែសីហានេះ បង្ហាញថា ទន្លេមេគង្គ-ស្ទឹងត្រែងមានកម្ពស់ ៨,៦០ ម៉ែត្រ ស្រកចុះ ០,២៣ ម៉ែត្រ ប្រៀបធៀបថ្ងៃម្សិលមិញ។ ទន្លេមមេគង្គ-ក្រចេះ ទឹកមានកម្ពស់ ១៨,៨៦ ម៉ែត្រ ស្រកចុះ ០,១២ ម៉ែត្រ។
ទន្លេមេគង្គ-កំពង់ចាម ១២,០៨ ម៉ែត្រ កើនឡើង ០,១៤ ម៉ែត្រ។ ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ ៧,១៧ ម៉ែត្រ កើនឡើង ០,១៨ ម៉ែត្រ។ ទន្លេមេគង្គ-អ្នកលឿង មានកម្ពស់ ៥,១០ ម៉ែត្រ កើនឡើង ០,១៧ ម៉ែត្រ។ ទន្លេបាសាក់-កោះខែលទឹកមានកម្ពស់ ៦,៦៤ ម៉ែត្រ កើនឡើង ០,៣០ ម៉ែត្រ ទន្លេសាបព្រែកក្ដាម កម្ពស់ទឹក ៥,៧១ កើនឡើង ០,១៤ ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ស្ថានភាពអាកាសធាតុមានការប្រែប្រួលកើតឡើងដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឲ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លមេគង្គ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ