ព័ត៌មានជាតិ
អគ្គនាយកដ្ឋានភស្តុភារក្រសួងមហាផ្ទៃ មាននាយកដ្ឋាន ៩ ចំណុះ ដឹកនាំដោយនាយឧត្តមសេនីយ៍ សេង យូអ៊ាន់
អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ មានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដឹកនាំដោយនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ មាននាយកដ្ឋាន ៩ ចំណុះ ដែលមានភារកិច្ចដូចខាងក្រោម៖

– កសាងគម្រោងផែនការសេដ្ឋកិច្ច ហិរញ្ញវត្ថុ អំពីបៀវត្សរ៍ មធ្យោបាយ សម្ភារ ឯកសណ្ឋាន ប្រេងឥន្ធនៈ ស្បៀងអាហារ ឱសថ របបផ្គត់ផ្គង់របស់មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ សម្រាប់បម្រើសំណូមពរនៃកិច្ចប្រតិបត្តិការរយៈពេលវែង ខ្លីរបស់បណ្តាអង្គភាព នាយកដ្ឋាន ក្រោមឱវាទក្រសួងមហាផ្ទ
– កសាងផែនការបែងចែកថវិកា មធ្យោបាយ សម្ភារ ប្រេងឥន្ធនៈ ស្បៀង សម្លៀកបំពាក់ និងឧបករណ៍បច្ចេកទេសប្រចាំឆ្នាំ សម្រាប់ការផ្គត់ផ្គង់ឱ្យដំណើរការប្រព្រឹត្តទៅរបស់ក្រសួងមហាផ្ទៃ
– កសាងគម្រោងផែនការផ្គត់ផ្គង់របបឧបត្ថម្ភ សម្ភារប្រើប្រាស់សម្រាប់ជនជាប់ឃុំ ដែលឃុំខ្លួននៅតាមបណ្តាមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានីខេត្ត និងរបបឧបត្ថម្ភគោលនយោបាយ តាមច្បាប់កំណត់ដល់អ្នកទោសពេលត្រូវដោះលែង
– គ្រប់គ្រងចំណូល-ចំណាយថវិកាជាតិ ដែលស្ថិតនៅក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ
– គ្រប់គ្រងរាល់ប្រភពចំណូលរបស់បណ្តាអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ដើម្បីប្រមូលបង់ចូល ថវិកាជាតិតាមគោលការណ៍ច្បាប់កំណត់
– គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ រួមមានការកត់ត្រា និងការជម្រះចេញពីបញ្ជីសារពើភណ្ឌ គ្រប់គ្រងការដោះដូរ និងការជួល ការលក់នូវរាល់អចលនវត្ថុ ចលនវត្ថុទាំងឡាយរបស់រដ្ឋ ដែលស្ថិតក្រោមការកាន់កាប់របស់ក្រសួងមហាផ្ទៃ រាប់ទាំងអចលនវត្ថុ ចលនវត្ថុ ដែលជាជំនួយនានា ពីបរទេស និងអំណោយពីសប្បុរសជនផ្តល់ជូនបណ្តាអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ អំណោយពីដៃគូ អភិវឌ្ឍន៍ដែលបានបញ្ចប់គម្រោង ហើយត្រូវផ្ទេរជូនរដ្ឋ និងទ្រព្យសម្បត្តិ ដែលទទួលបានពីការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍

– ដឹកនាំការអនុវត្តកិច្ចលទ្ធកម្មសាធារណៈតាមបែបបទ និងនីតិវិធីហិរញ្ញវត្ថុ
– សម្របសម្រួល និងសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាព នានាចំណុះក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្នុងការប្រមូលថវិកា ចំណូលមិនមែនសារពើពន្ធនានា ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីបង់ចូលថវិកាជាតិ តាមគោលការណ៍ច្បាប់កំណត់
– ធ្វើការផ្សព្វផ្សាយរូបភាព និងសកម្មភាព សមិទ្ធផល ព្រមទាំងស្នាដៃនានារបស់រាជរដ្ឋាភិបាល ថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ ស្ថាប័ននានា និងអាជ្ញាធរថ្នាក់ក្រោមជាតិ។ ជាមួយគ្នានោះ គឺផ្ដោតសំខាន់បង្កើនការផ្សព្វផ្សាយពីសកម្មភាពការងារប្រចាំថ្ងៃរបស់កងកម្លាំងនគរបាលជាតិ សមត្ថកិច្ចគ្រប់ជំនាញពាក់ព័ន្ធ ព្រមទាំងមហាជនទូទៅដែលបានរួមចំណែកធ្វើសហប្រតិបត្តិការ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការងារ បង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមបានល្អប្រសើរ
– កសាងផែនការសំណង់អគារមន្ទីរពេទ្យ-គិលានដ្ឋានផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារវេជ្ជសាស្ត្រសម្រាប់ ពិនិត្យសុខភាព ព្យាបាលជំងឺដល់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្នុងក្របខ័ណ្ឌក្រសួង មហាផ្ទៃ ព្រមទាំងជនជាប់ឃុំ ដែលកំពុងឃុំខ្លួននៅបណ្តាមណ្ឌលអប់រំកែប្រែពន្ធនាគាររាជធានីខេត្ត
– កសាងផែនការ វិធានការ វិធីសាស្ត្រ ការងារសុខាភិបាលក្នុងការផ្គត់ផ្គង់បំប៉នសុខភាពដល់មន្ត្រី រាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលសម្រាកក្នុងមន្ទីរពេទ្យ-គិលានដ្ឋាន ចំណុះអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ
– ស្រាវជ្រាវ កសាងផែនការកែលម្អ បំពាក់មធ្យោបាយឧបករណ៍សម្ភារបច្ចេកទេសវិទ្យាសាស្ត្រទំនើបៗ បម្រើដល់កិច្ចប្រតិបត្តិការការងារសុខាភិបាលដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ
– កំណត់លក្ខណៈវិនិច្ឆ័យអំពីសុខភាពកាយសម្បទារបស់មន្ត្រីបុគ្គលិកក្រោមឱវាទក្រសួងមហាផ្ទៃ ដើម្បីបំពេញបែបបទឱ្យសម្រាកព្យាបាលសុខភាព ចេញវិញ្ញាបនប័ត្របញ្ជាក់អំពីសុខភាព កាយសម្បទា និងបំពេញបែបបទបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនានារបស់មន្ត្រីបុគ្គលិកក្រោមឱវាទក្រសួងមហាផ្ទៃនិងទៅក្រៅប្រទេស
– កសាងផែនការផ្គត់ផ្គង់ និងបណ្តុះបណ្តាលមុខជំនាញគូរប្លង់ សិក្សាគម្រោងផែនការសាងសង់ សំណង់ និងវិស្វកម្ម សិក្សាស្រាវជ្រាវគម្រោងប្លង់និងស្ថាបត្យកម្ម និងគ្រប់គ្រងសម្ភារគ្រឿងចក្រមធ្យោបាយ បម្រើឱ្យការងារសាងសង់ ស្ថាបនា និងវិស្វកម្មដែលស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ
– ស្រាវជ្រាវស្វែងរកឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ ដើម្បីបម្រើឱ្យសំណូមពរ និងកិច្ចការចំពោះ មុខ និងយូរអង្វែងដល់កងកម្លាំងនគរបាលជាតិ សម្រាប់បម្រើឱ្យកិច្ចប្រតិបត្តិការ ការបង្ការនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដោយសហការជាមួយអង្គការពាក់ព័ន្ធ និងទំនាក់ទំនងជាមួយអង្គការជាតិ-អន្តរជាតិ និងក្រុមហ៊ុនឯកជន ដើម្បីស្វែងរកការផ្ដល់បទពិសោធន៍ និងព័ត៌មានអំពីបច្ចេកវិទ្យានានា សំដៅបម្រើឱ្យការផ្គត់ផ្គង់ឧបករណ៍ សម្ភារបច្ចេកទេសទំនើបក្នុងមុខជំនាញលើគ្រប់វិស័យដែលស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ
– ទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ដោយយោងតាមគោលការណ៍ដឹកនាំរួម របស់ក្រសួងមហាផ្ទៃ និងកិច្ចព្រមព្រៀងរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមួយបណ្តាប្រទេសនានា
– គ្រប់គ្រងមន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិលក្រោមឱវាទ ធ្វើការវាយតម្លៃ និងលើកសំណើស្នើសុំ តែងតាំងមុខតំណែង ផ្ទេរភារកិច្ច ដំឡើងឋានន្តរសក្តិ លើកសរសើរ ឬដាក់វិន័យ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ ក្រសួង ពិនិត្យនិងសម្រេច
– កសាងផែនការបណ្តុះបណ្តាលវិក្រិតការ កសាងធនធានមនុស្ស និងមុខជំនាញវិជ្ជាជីវៈដល់មន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបំពេញភារកិច្ចការងារភស្តុភារ ហិរញ្ញវត្ថុ នៅអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងនៅតាមបណ្តានាយកដ្ឋាន អង្គភាពស្នងការដ្ឋាននគរបាលរាជធានីខេត្ត ក្រោមឱវាទក្រសួងមហាផ្ទៃ ឱ្យស្របតាមភារកិច្ចជំនាញរបស់ខ្លួន
– ដឹកនាំ គ្រប់គ្រងមន្ត្រីជំនាញភស្តុភារ ហិរញ្ញវត្ថុ ទាំងនៅអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និង មន្ត្រីបម្រើការងារជំនាញភស្តុភារ និងហិរញ្ញវត្ថុ នៅស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឱ្យអនុវត្តបានត្រឹមត្រូវ ទៅតាមច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្ត
– ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ តាមការកំណត់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
– ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ដឹកនាំដោយអគ្គនាយកមួយរូបនិងមានអគ្គនាយករងជាជំនួយការតាមការកំណត់។
អគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ មានរចនាសម្ព័ន្ធដូចខាងក្រោម៖
១- នាយកដ្ឋានរដ្ឋបាលសរុប
២- នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ
៣- នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ
៤- នាយកដ្ឋានភស្ដុភារនិងសម្ភារបច្ចេកទេស
៥- នាយកដ្ឋានផ្សព្វផ្សាយអប់រំ
៦- នាយកដ្ឋានសុខាភិបាល
៧- នាយកដ្ឋានស្ថាបនានិងវិស្វកម្ម
៨- នាយកដ្ឋានស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
៩- ស្ថានីយវិទ្យុ និងទូរទស្សន៍មហាផ្ទៃ (ថ្នាក់ស្មើនាយកដ្ឋាន)។
ការរៀបចំតួនាទី ភារកិច្ច រចនាសម្ព័ន្ធនិងរបៀបរបបធ្វើការងាររបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាននៃអគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា