ព័ត៌មានជាតិ
ស្រាបៀ Heineken® បញ្ចេញនូវកំប៉ុងវែងថ្មីដ៏ទាន់សម័យសម្រាប់ទីផ្សារកម្ពុជា ដើម្បីអបអរខួប ១៥០ ឆ្នាំ នៃការវិវត្តន៍លំដាប់ពិភពលោករបស់ខ្លួន
នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ Heineken® ជាស្រាបៀរលំដាប់ពិភពលោកដ៏ល្បីមួយ បានសម្ពោធរូបរាង ថ្មីដ៏ទាន់សម័យនាថ្ងៃនេះនៅប្រទេសកម្ពុជា គឺរូបរាងកំប៉ុងវែង ដែលផ្តល់នូវរសជាតិដ៏ស្រស់ស្រាយ ដែលមានចំណុះ ៣៣០មីលីលីត្រដូចដើម។

សព្វថ្ងៃនេះ មរតកដ៏សម្បូរបែបរបស់ស្រាបៀរ Heineken® បានឆ្លងកាត់រយៈពេល ១៥០ឆ្នាំមកហើយ ចាប់តាំងពីថ្ងៃដែល ម៉ាកយីហោនេះ ត្រូវបានផលិតជាលើកដំបូងនៅក្នុងទីក្រុង Amsterdam ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបង្ហាញពីគោលគំនិត ដែលគួរឱ្យកត់សម្គាល់នៅក្នុងមរតកដ៏យូរអង្វែងរបស់ខ្លួនចំនួនពីរគឺ៖ ជាស្រាបៀរគុណភាពលំដាប់ផ្កាយ៥ ដែលបានឆ្លងកាត់ពេលវេលាយូរអង្វែង ព្រមទាំងបន្តលេចធ្លោលើការច្នៃប្រឌិត នៅជាង ១៩០ប្រទេស ទូទាំងពិភពលោក។
លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ស្រាបៀរ Heineken® ត្រូវបានពិសាជុំវិញពិភពលោក ដែលស្រាបៀរនេះតែងតែផ្តល់នូវពេលវេលាដ៏សម្បូរបែបក្នុងការបង្កើតទំនាក់ទំនងដ៏រីករាយ ដល់ជីវិតអតិថិជនរបស់យើង។ រសជាតិដ៏ល្បីនេះនៅតែរក្សាដូចដើមក្នុងកំប៉ុងវែងរបស់យើង ដែលជារូបរាងថ្មី ទាន់សម័យ និងពិសេសជាងមុន ដែលនឹងធ្វើឱ្យស្រាបៀរនេះកាន់តែលេចធ្លោជាងមុន មិនថាពេលដែលដាក់តាំងនៅលើធ្នើរតាំង ឬក៏ពេលនៅក្នុងដៃ អតិថិជនរបស់យើងក៏ដោយ។»

ការដាក់បង្ហាញថ្មីៗនេះធ្វើឡើងបន្ទាប់ពីយុទ្ធនាការ «អបអរខួប ១៥០ឆ្នាំនៃពេលវេលាដ៏រីករាយ» ដ៏ល្បីល្បាញរបស់ ស្រាបៀរ Heineken® ដែលបានប្រារព្ធទូទាំងពិភពលោក រួមទាំងនៅប្រទេសកម្ពុជាផងដែរ។ ជាផ្នែកមួយនៃការអបអរការគម្រប់ខួបរបស់ខ្លួន ស្រាបៀរ Heineken® បានធ្វើការជាមួយស្ថាប័នសិក្សា និងអ្នកវិទ្យាសាស្ត្រផ្នែកអាកប្បកិរិយា ដើម្បីក្លាយជាម៉ាកយីហោស្រាបៀរទី១ ដែលបាន ‘ផ្តល់ពេលវេលាដ៏រីករាយ’ ដោយនេះជាវិធីថ្មីមួយទៀតក្នុងការវាស់វែងភាពជោគជ័យនៅកម្រិតពិភពលោករបស់ខ្លួន ដោយមិនផ្តោតត្រឹមតែលើបរិមាណនៃស្រាបៀរដែលលក់ចេញនោះទេ។ សន្ទស្សន៍នេះបង្ហាញ ពីការប្ដេជ្ញាចិត្តរបស់ម៉ាកយីហោនេះ ក្នុងការផ្ដល់ជូនទ្វេនូវពេលវេលាល្អដល់អតិថិជន មិនថាតាមវិធីណាក្តី ឱ្យបានរយៈពេល ១៥០ឆ្នាំទៅមុខទៀត និងលើសពីនេះក៏ថាបាន។
លោក Loic de Laubriere បន្ដថា៖ « ពេលវេលាដ៏រីករាយ នឹងនាំមកនូវភាពរំជើបរំជួលដល់ប្រទេសកម្ពុជាឆាប់ៗ ក្នុងខែនេះ ជាមួយនឹងរូបរាងថ្មីរបស់ស្រាបៀរនេះ។ ទោះបីរបៀបដែលយើងសប្បាយរីករាយនឹងពេលវេលាល្អៗចេះតែវិវត្ត យ៉ាងណាក៏ដោយ គ្រប់គ្នានៅតែត្រូវការពេលវេលាដ៏រីករាយដដែល និងជាប់ជានិច្ចដូចស្រាបៀររបស់យើងអ៊ីចឹងដែរ។»

តាមដានកម្មវិធីរបស់ក្រុមហ៊ុនស្រាបៀរ Heineken® ទូទាំងប្រទេស ក្នុងខែសីហានេះ លោកអ្នកនឹងមានឱកាសឈ្នះដំណើរ កម្សាន្ត «បទពិសោធន៍ជាមួយស្រាបៀរ Heineken®» (Heineken® Experience) ទៅកាន់ទីក្រុង Amsterdam! កម្មវិធី ពិសេសៗ ក៏នឹងផ្តល់ជូនពេញមួយខែនៅផ្សារទំនើបអុីអន, ផ្សារម៉ាក្រូ, ផ្សារទំនើបជីបម៉ុង, ផ្សារទំនើបឡាក់គី និងហាង S-Liquor៖

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបទទួលបានបទពិសោធន៍ ១៥០ឆ្នាំនៃពេលវេលាល្អជាមួយ Heineken® នៅកម្ពុជា សូមតាមដានបណ្ដាញសង្គមរបស់យើងខ្ញុំតាមរយៈ៖
● Facebook: https://www.facebook.com/heineken
● Instagram: https://www.instagram.com/heineken_kh/
អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោល បំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០ នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាពនិងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ