Connect with us

ព័ត៌មានជាតិ

កូនខ្មែរមួយរូបសង់ផ្ទះត្រចៀកកាំលក់ក្នុងតម្លៃថោក​ ជួយពលរដ្ឋឱ្យបានចំណូលមួយជីវិត

បានផុស

នៅ

លោក ហុង សុផានី ម្ចាស់គម្រោងសាងសង់ផ្ទះត្រចៀកកាំ បានបង្កើតគម្រោងនេះឡើងដើម្បីជូយដល់ពលរដ្ឋមាន​ជីវភាពមធ្យម អាចមានលទ្ធភាពទទួលបានផ្ទះត្រចៀកកាំសម្រាប់ទាញចំណូលបានមួយជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មី លោក ហុង សុផានី បានលើកឡើងថា គម្រោងផ្ទះត្រចៀកកាំរបស់លោក បង់មួយថ្ងៃត្រឹមតែ ៦ពាន់រៀល ឬ១ខែ ៤០ដុល្លារ ប៉ុណ្ណោះ ដោយមិនត្រូវការលុយកុកនោះទេ។ បើតាមលោក ផានី គិតមកដល់ពេលនេះ មានរយៈពេលជិត ៤ឆ្នាំហើយ ដែលលោកបានអភិវឌ្ឍគម្រោងនេះ ដោយមានអតិថិជនប្រមាណជាង ១ពាន់នាក់។

អ្នកសាងសង់ផ្ទះត្រចៀកកាំរូបនេះ បានបន្ថែមថា អតិថិជនដែលទិញកន្លងមក ចាប់ផ្តើមទទួលបានចំណូលជាបណ្តើរៗ​ហើយ។ ដោយចំណូលនេះ ទទួលបានជារៀងរាល់ថ្ងៃ ដោយមិនកំណត់រយៈពេល។ បើសិនជាផ្ទះត្រចៀកកាំមិនរលំ ម្ចាស់នៅតែទទួលបានចំណូលពីផ្ទះនេះ។ ពីមួយឆ្នាំ ទៅមួយឆ្នាំ លុយនឹងកើនឡើងជាលំដាប់ ដោយសារសត្វត្រចៀក​កាំមានកំណើនជានិច្ច ដោយមានសម្បុកកាន់តែច្រើនឡើងៗ។ នេះជាការបញ្ជាក់របស់លោក ហុង សុផានី។

លោក សុផានី បានបញ្ជាក់ទៀតថា បច្ចុប្បន្នផ្ទះត្រចៀកកាំបានសង់រួចរាល់១០-១៣អគារ មានស្តង់ដារកម្ពស់ ៥ជាន់ នៅរាជធានី និងខេត្ត ដោយមានទំហំ ៩x២៧ម៉ែត្រ និងទំហំជាង ១៦x៣២ម៉ែត្រ ស្មើនឹងសណ្ឋាគារមួយ។

គិតមកដល់ពេលនេះ លោកបានចំណាយអស់ជាង ៣លានដុល្លារហើយ ដើម្បីវិនិយោគសាងសង់ផ្ទះត្រចៀកកាំ។ ការប្រឹងប្រែងអភិវឌ្ឍវិស័យនេះ ដោយលោកអះអាងថា ចង់ឱ្យពលរដ្ឋខ្មែរ ដែលមានជីវភាពមធ្យម អាចមានលទ្ធភាព​ទទួលបានផ្ទះត្រចៀកកាំ ដើម្បីរកចំណូលបានប្រចាំថ្ងៃពីរបរនេះ សម្រាប់ដោះស្រាយជីវភាព។

បើតាមលោក សុផានី មកដល់ពេលនេះ នៅកម្ពុជា មានផ្ទះត្រចៀកកាំប្រមាណជិត ៤ពាន់ផ្ទះ ។ តាមការស្រាវជ្រាវ នៅលើពិភពលោក មានប្រទេសប្រមាណជា ១០ប៉ុណ្ណោះ ដែលមានអាកាសធាតុអំណោយផលដល់ការចិញ្ចឹម​សត្វត្រចៀកកាំ ទទួលបានផលល្អ ក្នុងនោះ ក៏មានកម្ពុជាផងដែរ។

យោងតាមអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងកន្លងមកថា សម្បុកត្រចៀកកាំ​ដែលប្រមូលថ្មីៗ អាចមានតម្លៃចាប់ពី ៧០០-៩០០ដុល្លារ​ ក្នុងមួយគីឡូក្រាម និងសម្បុក​ត្រចៀកកាំ ដែល​អាច​បរិភោគបាន មានតម្លៃ​ចាប់ពី ១ ៥០០-២ ០០០ដុល្លារ ក្នុងមួយគីឡូក្រាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម