Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ជំរុញការសហការ ដើម្បីការបោះឆ្នោតលើក្រោយ ទទួលជោគជ័យបន្ត

បានផុស

នៅ

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានពាំនាំនៅអនុសាសន៍របស់ លោក ឃួង ស្រេង អភិបាលរាជធានី ដោយបានជំរុញ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បន្តការសហការ ជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ដើម្បីការបោះឆ្នោតនៅពេលក្រោយ ទទួលបានជោគជ័យ ខណៈការបោះឆ្នោតនៅឆ្នាំ២០២៣នេះ ទទួលបាននូវភាពជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ខណៈ លោក មាន ចាន់យ៉ាដា តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពី អាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ កម្លាំងមានសមត្ថកិច្ចចំណុះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយទាំងអស់។

កម្មវិធីនេះ បានពិភាក្សារួមលើប្រធានបទ បញ្ហាប្រឈម និងដំណោះស្រាយ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ, ការឃោសនាបោះឆ្នោត, ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត និងការចែកជូនប័ណ្ណសរសើរ។

លោក មាន ចាន់យ៉ាដា បានណែនាំគណៈកម្មការជាតិរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ត្រូវបន្តការពង្រឹងកិច្ចសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងអង្គការក្រៅរដ្ឋាភិបាល ជំរុញការលើកទឹកចិត្តគណបក្សនយោបាយ វិស័យឯកជន អ្នកព័ត៌មាន ដោយអនុវត្តតាមគោលការណ៍ច្បាប់។ បន្តការជំរុញអប់រំផ្សព្វផ្សាយពីការបោះឆ្នោត បន្តការគាំទ្រទាំងស្មារតី និងសម្ភារដល់សង្កាត់ទាំង១០៥ ដើម្បីការអនុវត្តការងារកាន់តែល្អប្រសើរថែមទៀត។ បង្កើននូវវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព ចំពោះមន្ត្រីបោះឆ្នោតសំដៅឱ្យការបោះឆ្នោតនៅពេលក្រោយៗទៀត ទទួលបានជោគជ័យ៕

ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ គណៈកម្មកម្មការជាតិរៀបចំការបោះឆ្នោត ក្រោមការសហការជាមួយអាជ្ញាធរកម្លាំងមានសមត្ថកិច្ច ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយនានា បានទទួលភាពជោគជ័យ បើទោះបីមានការញុះញង់ពីគណបក្សប្រឆាំងយ៉ាងណាក្តី។ ការបោះឆ្នោតនេះ ក៏ទទួលបានការទទួលស្គាល់ពីបណ្ដាប្រទេសជាច្រើន, ការទទួលស្គាល់ពីគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត, ការទទួលស្គាល់ពីអង្គការសង្គមនានាថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ ពិតជាមានភាពត្រឹមត្រូវ សេរី គោរពសិទ្ធិមនុស្ស។

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម