Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី លើកទឹកចិត្តក្រុមការងារ ឲ្យបន្តខិតខំប្រែក្លាយមជ្ឈមណ្ឌលកម្ពុជា ៤.០ ជាស្ថាប័នឈានមុខមួយនៅកម្ពុជា

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ លើក​ទឹកចិត្ត​ឲ្យ​ក្រុម​ការងារ បន្ត​ខិតខំ​ធ្វើ​យ៉ាងណា​ប្រែក្លាយ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ ជា​ស្ថាប័ន​ឈានមុខ​មួយ​លើ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ឌីជីថល​នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ទឹកចិត្ត​នេះ ក្នុង​ឱកាស​ដែល ឯកឧត្ដម ហ៊ុន ម៉ានី បាន​ដឹកនាំ​ប្រជុំ​ក្រុមប្រឹក្សា​ភិបាល នៃ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ និង​ដាក់​ចេញ​នូវ​ទិសដៅ​បន្ទាប់​របស់​មជ្ឈមណ្ឌល នៅ​ថ្ងៃ​ទី ៧ ខែ​សីហា ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​ថា «សូម​ក្រុមការងារ បន្ត​ខិតខំ​ធ្វើ​យ៉ាងណា​ប្រែក្លាយ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ ជា​ស្ថាប័ន​ឈានមុខ​មួយ​លើ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ឌីជីថល​នៅ​ព្រះរាជាណាចក្រ​កម្ពុជា»។ ជាមួយ​នេះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​លើក​ទឹកចិត្ត​ឲ្យ​ក្រុមការងារ បន្ត​អនុវត្ត​រាល់​កិច្ចការ​ធ្លាប់​ធ្វើ​កន្លង​ទៅ ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្ដែង និង​ជំរុញ​បន្ថែម​លើ​ការ​សិក្សា​អំពី LMS ( Learning Management System) ដែល​នឹង​ជួយ​សម្រួល​ដល់​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ ជូន​ដល់​សិក្ខាកាម​ទូទៅ។

ឯកឧត្ដម ហ៊ុន ម៉ានី គូស​បញ្ជាក់​ថា ក្នុង​រយៈកាល​កន្លងទៅ មជ្ឈមណ្ឌល​កម្ពុជា ៤.០ បាន​បំពេញ​សកម្មភាព​របស់​ខ្លួន​ស្រប​តាម​លក្ខន្តិកៈ​មាន​ដូចជា ការ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​អក្ខរកម្ម​ឌីជីថល សម្រាប់​សាធារណជន​ទូទៅ ការ​អនុវត្ត​គម្រោង​កម្មវិធី​ទីផ្សារ​បច្ចេកវិទ្យា​ខ្មែរ និង​សកម្មភាព​ជាច្រើន​ដែល​បាន​ផ្ដល់​ឱកាស​ដល់​យុវជន ជាពិសេស​សិស្ស និស្សិត និយោជិត និង​សហគ្រិន បាន​ស្វែងយល់​រៀន​សូត្រ​ពី​បំណិន​ក្នុង​វិស័យ​ឌីជីថល។

ឯកឧត្ដម ហ៊ុន ម៉ានី បន្ថែម​ថា អង្គ​ប្រជុំ បាន​ពិភាក្សា និង​ចែករំលែក​នូវ​អនុសាសន៍​ដែល​ជា​ពុទ្ធិ​បន្ថែម​សម្រាប់​ក្រុមការងារ​ប្រតិបត្តិ​អាច​យក​ទៅ​រៀបចំ​ដាក់​ចេញ​ជា​សកម្មភាព ដើម្បី​អនុវត្ត​ការងារ​បន្ត​បន្ទាប់​ទៀត។

ឯកឧត្ដម ហ៊ុន ម៉ានី ក្នុង​នាម​ក្រុមប្រឹក្សាភិបាល ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុម​ការងារ​មជ្ឈមណ្ឌល​កម្ពុជា ៤.០ ដែល​ខិតខំ​ប្រឹងប្រែង​អនុវត្ត​កិច្ច​ការងារ​កន្លងមក​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម