ព័ត៌មានជាតិ
វិស័យសំណង់ខេត្តកំពត នៅតែមានសន្ទុះអភិវឌ្ឍ មិនមានការថមថយ
លោក សុឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកំពតបានប្រាប់ឲ្យដឹងថា ទោះស្ថិតនៅក្នុងវិបត្តិសកលនៃជំងឺកូវីដ១៩ និងសង្គ្រាមរវាងរ៉ូស្សី-អ៊ុយគ្រែនក្តី វិស័យសំណង់ក្នុងខេត្តកំពតនៅតែមានដំណើរកាល្អទៅមុខជាដំដាប់ គ្មានការថមថយឬធ្លាក់ចុះនោះទេ ហើយប្រពលរដ្ឋនៅតែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសាងសង់សំណង់លំនៅឋាននិងសំណង់ផ្សេងៗតាមតម្រូវការ។

មន្ត្រីជំនាញរូបនោះបានបញ្ជាក់ថា តាមរបាយការណ៍បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០២៣ និង ឆមាសទី១នៅឆ្នាំ២០២២កន្លងទៅ ការសាងសង់នៅតែរក្សាសន្ទុះល្អដដែលហើយតាមការរំពឹងទុកនឹងកាន់តែប្រសើរៗបន្ថែមទៀតពីមួយឆ្នាំទៅមួយឆ្នាំ។
រដ្ឋបាលខេត្តកំពតបានយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការកែលម្អសោភណ្ឌភាពក្រុង ដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគឲ្យចូលមកច្រើន ធ្វើឲ្យពលរដ្ឋខេត្តកំពតទទួលបានប្រាក់ចំណូលដោយផ្ទាល់ និងដោយប្រយោលជំរុញដល់ជីវភាពឲ្យកាន់តែប្រសើរ។

លោក សុឹម សុខជា ក៏ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋនិងអ្នកវិនិយោគត្រូវចូលរួមសហការ និងគោរពច្បាប់សំណង់ឲ្យបានល្អ កុំសាងសង់មុនពេលទទួលបានលិខិតអនុញ្ញាតិ ឬសាងសង់បំពានដីរបស់រដ្ឋជាដើម។ ការគោរពច្បាប់បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍សង្គម រក្សាបាននូវសុវត្ថិភាព និង សោភណ្ឌភាពសំណង់ និងមានឈ្មោះជាពលរដ្ឋល្អមួយនោះផងដែរ។
អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?