Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំត្រៀមវិធានការដោះស្រាយសាលារៀនរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា ត្រៀមវិធានការអន្តរាគមន៍ដោះស្រាយចំពោះសាលារៀន ដែលរងផល​ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដើម្បីធានាសុវត្ថិភាព និងការសិក្សារបស់សិស្សានុសិស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅរសៀលថ្ងៃទី៧ សីហានេះថា ក្រសួងកំពុងតែបន្តយកចិត្តទុកដាក់តាមដានស្ថានភាពធម្មជាតិ និងត្រៀមក្រុមការងារ ក្នុងការចុះអន្តរាគមន៍​ចំពោះសាលាតាមលទ្ធភាពជាក់ស្តែង ដែលឆ្លើយតបលើផលប៉ះពាល់ពីគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង​តាមគ្រឹះស្ថានសិក្សា។

លោកបានបន្តទៀតថា ក្រសួងអប់រំបានអំពាវនាវដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រុងប្រយ័ត្ននារដូវភ្លៀងនេះ ក្នុងការបន្តថែទាំសុខភាពនិងរក្សាសុវត្ថិភាព។  ជាមួយគ្នានេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមការពារមិនឱ្យកូនលង់ទឹក ចៀសផុតពីការឆ្លងរោគា និងគ្រោះថ្នាក់នានា។ សិស្សានុសិស្សទាំងអស់ ក៏ត្រូវបន្តខិតខំរៀនសូត្រក្នុងថ្នាក់ និងរៀនខ្លួនឯងបន្ថែម ព្រមទាំងស្តាប់ដំបូន្មានពីសំណាក់​មាតាបិតា ហើយក្រៅពីការបន្តរៀនសូត្រ សិស្សានុសិស្សទាំងអស់ត្រូវបន្តរក្សាសុខភាព គោរពច្បាប់ចរាចរណ៍ និងចៀស​វាង​ការប្រើប្រាស់ថ្នាំញៀនខុសច្បាប់ និងបារីគ្រប់ប្រភេទ ដើម្បីរក្សាសុខភាព និងអាយុជីវិត។

លោករស់ សុវាចា បានបញ្ជាក់ថាថ្មីៗនេះថា ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យសាលារៀនចំនួន៧ក្នុងនោះ មានសា​លារៀន​ចំនួន៦នៅខេត្តរតនគិរី និង១សាលារៀននៅខេត្តកំពង់ធំ បានផ្អាកដំណើការជាបណ្តោះអាសន្ត។ ប៉ុន្តែ​បច្ចុប្បន្នសា​លាទាំងនោះបានបើកដំណើរការឡើងវិញជាធម្មតាហើយ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

ក្រសួងវប្បធម៌ ប្រាប់ឱ្យបញ្ឈប់រាល់ការតែងនិពន្ធ និងច្រៀង ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ

ក្រសួងការងារ
ព័ត៌មានជាតិ៥២ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ កំពុងបំពេញតម្រូវការឱកាសការងារ និងជំនាញសិក្សាដល់សិស្ស និស្សិត នៃវិទ្យាស្ថាន CGTI

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រថយន្តបុកហ្វូងមនុស្សក្នុង​ទីក្រុង Munich​ បណ្តាល​ឱ្យរងរបួស​រាប់​សិប​

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម៉ាដូណា បង្ហើបថា ខ្លួនអាចនឹងវិលរកស្នេហ៍ចាស់វិញ ព្រោះស្តាយមនោសញ្ចេតនា ៨ឆ្នាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម២០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

សុខភាព២៣ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ផ្ទុះ​​ហ្គាស​ស្លាប់​៥​នាក់​ ក្នុង​​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​​​តៃវ៉ាន់

Sokha Hotels

ព័ត៌មានពេញនិយម