Connect with us

ព័ត៌មានជាតិ

មកស្គាល់ពីប្រវត្តិរោងចក្រចិន ដែលបង្ហូរទឹកខ្មៅចូលស្ទឹងសង្កែ

បានផុស

នៅ

ប៉ុន្មានថ្ងៃនេះ មានការរំជើបរំជួលយ៉ាងខ្លាំងទាំងនៅក្នុងបណ្តាញសារព័ត៌មាន និងនៅក្នុងបណ្តាញសង្គម ជុំវិញករណីទឹកខ្មៅ ដែលរោងចក្រចិនមួយកន្លែងបានបង្ហូរចូលទៅក្នុងទឹកស្ទឹងសង្កែ ថែមទាំងបង្កឲ្យ​មានត្រីងាប់ និងមានការរំខានដល់ការផលិតទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបងផងដែរ ប៉ុន្តែនៅពេលនេះគឺទឹកស្ទឹងបានវិលត្រឡប់ទៅកាន់សភាពដើមវិញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនចិនមួយនេះមានទីតាំងនៅក្រោមទំនប់ពហុបំណង (ទំនប់សេកសក) ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលនៅក្នុងក្រុមហ៊ុនមួយនេះគឺបានបែងចែកជារោងចក្រតូចៗចំនួន ៥ កន្លែង។ ចំណែករោងចក្រដែលធំជាងគេគឺមានឈ្មោះ អឺរកាង បាយអូរស្តាច ឬ PHOENIX INDUSTRIAL Co.,LTD ។

រោងចក្រដ៏ធំមួយនេះបានចុះបញ្ជីវិនិយោគនៅឆ្នាំ២០១៦ ក្នុងទំហំដើមទុនចំនួន ១០ លានដុល្លារ សហរដ្ឋអាមេរិក ដោយ​បានឆ្លងកាត់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការត្រួតពិនិត្យពីគណកម្មាធិការអន្តរក្រសួង ដោយក្នុងនោះមាន​រោងចក្រ​តូចៗខ្លះបានផលិតនូវសារធាតុតេតាណុល និងសំបកគ្រាប់ថ្នាំ ប៉ុន្តែមួយរយ:ក្រោយមកនេះបានផ្អាកការផលិតហើយ។

សម្រាប់ក្រុមហ៊ុនអឺរកាងបាយអូរស្តាច គឺមានផលិតវត្ថុធាតុដើមពាក់កណ្តាលសម្រេចច្រើនមុខ ដែលក្រុមជំនាញមិនអាចសន្មតលើការផលិតអ្វី​ឲ្យ​ពិតប្រាកដបាននោះឡើយ ដោយសារតែក្រុមហ៊ុននេះបាននាំចូលវត្ថុធាតុដើមពីបរទេស ហើយផលិត​បានតែពាក់កណ្តាលសម្រេច ក៏នាំវត្ថុធាតុដើមបម្លែងនោះចេញទៅក្រៅប្រទេសវិញ ដូច្នេះគេមិនអាចដឹងបានទេថា តើរោងចក្រនោះផលិតអ្វីនោះទេ។


ចំពោះរោងចក្រដែលបានបង្ហូរទឹកខ្មៅចូលស្ទឹងសង្កែ គឺមានពីរលើករួចមកហើយ ដោយកាលពីឆ្នាំកន្លង​ទៅបានបង្ហូរចូលម្តង ប៉ុន្តែកាលណោះក្រសួងបានចុះមកណែនាំផ្ទាល់ដល់ក្រុមហ៊ុន និងបាន​ឲ្យ​ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ។ ប៉ុន្តែលុះនៅព្រឹកថ្ងៃទី២ សីហា ក្រុមហ៊ុននេះបានបង្ហូរទឹកខ្មៅចូលទៅក្នុងស្ទឹងជាលើកទី២ ដោយលើកនេះ រដ្ឋបាលខេត្តរួមជាមួយនិងមន្ទីរពាក់ព័ន្ធ បានចុះទៅកាន់ទីតាំងក្រុមហ៊ុនម្តងទៀត ដោយលើកនេះបានដាក់កិច្ចសន្យាយ៉ាងតឹងរឹង គឺក្រុមហ៊ុនត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ ប្រសិនបើមានករណីនេះជាលើកទី៣៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៣១ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៤៩ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម