ព័ត៌មានជាតិ
មកដឹងលក្ខខណ្ឌមន្រ្តីបម្រើការងារនៅអង្គភាពប្រឆាំងអំពើពុករលួយ តឹងរុឹងយ៉ាងណាខ្លះ?
នៅតាមក្រសួងស្ថាប័នទាំងរដ្ឋ និងឯកជន សុទ្ធសឹងតែមានច្បាប់និងគោលការណ៍ផ្ទៃក្នុងមួយរៀងៗខ្លួនដើម្បីចាត់តាំងឱ្យអ្នកថ្នាក់ក្រោមគោរពនិងអនុវត្ត។ ដោយឡែកនៅអង្គភាពប្រឆាំងអំពើពុករលួយវិញ តើមានគោលការណ៍អនុវត្តផ្ទៃក្នុងបែបណាខ្លះ?

ជាការពិតណាស់ អង្គភាពប្រឆាំងអំពើពុករលួយមានបេសកកម្មដឹកនាំ និងប្រយុទ្ធប្រឆាំងអំពើពុករលួយតាមគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅក្នុងប្រទេសកម្ពុជា តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ ដោយមានការចូលរួមពីសាធារណជននិងប្រតិបត្តិការជាដើម។
ដោយសារតែអង្គភាពប្រឆាំងអំពើពុករលួយជាអង្គភាពមួយដែលប្រឆាំងនឹងអំពើពុករលួយ ដូច្នេះចំពោះគោលការណ៍សម្រាប់ឱ្យអ្នកថ្នាក់ក្រោមមានលក្ខណៈតឹងរឹង ហើយត្រូវយកមកអនុវត្តឱ្យមានម៉ឺងម៉ាត់មានដូចជា៖

-មុនទទួលទានអាហារខាងក្រៅ (ក្រៅពីរង្វង់គ្រួសារ) ត្រូវសុំការអនុញ្ញាតជាមុនសិន
-ការហូបបាយជាមួយសហការី អ.ប.ព. អនុវត្តតាមគោលការណ៍ “បាយរុស្ស៊ី” ឬ “បាយ ACUF
-រាយការណ៍រាល់ការទទួលអំណោយ និងមិនអនុញ្ញាតឱ្យទទួលអំណោយដែលមានតម្លៃលើសពី ១០ម៉ឺនរៀល
-គោរពច្បាប់ ក្រមសីលធម៌ បទប្បញ្ញាផ្សេងៗរបស់អង្គភាព និងរក្សាការសម្ងាត់ក្នុងការងាររបស់អង្គភាព មិនលេងល្បែងស៊ីសង
-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មិនបែងចែកបក្សពួក
-ខិតខំការពារ និងថែរក្សាទ្រព្យសម្បត្តិរបស់អង្គភាព និងប្រើប្រាស់ទ្រព្យសម្បត្តិរបស់ អ.ប.ព. ដោយស្មារតីសន្សំសំចៃ និងរក្សាឱ្យបានល្អ
-ខិតខំបំពេញភារកិច្ចដែលអង្គភាពប្រគល់ជូន បើកបរដោយគោរពច្បាប់ គោរពជីវិតខ្លួនឯង គោរពជីវិតអ្នករួមដំណើរ ស្លាប់ការណែនាំរបស់ប្រធានក្រុមការងារពេលបើកបរ
-ស្ម័គ្រចិត្តធ្វើតេស្តប៉ូលីក្រាហ្វ (POLYGRAPH) តាមគោលការណ៍របស់អង្គភាព
-ផ្ចាច់គ្រប់ទំនាក់ទំនង (ទូរស័ព្ទ) ក្នុងពេលចូលរួមប្រតិបត្តិការរហូតដល់ចប់បេសកកម្ម
-រាយការណ៍ភ្លាមៗក្នុងករណីមានការខ្ចីបុលប្រាក់ពីអ្នកដទៃតាមតេឡេក្រាមមកប្រធាន អ.ប.ព. ប្រធានក្រុមប្រឹក្សា វិន័យ និងប្រធាននាយកដ្ឋានបុគ្គលិក និងបណ្ដុះបណ្ដាល
-មិនត្រូវយកឯកសណ្ឋាន អ.ប.ព. ប្រើប្រាស់ខុសគោលការណ៍
-គោរពអនុវត្តបទប្បញ្ញត្តិផ្សេងៗទៀត និងបទប្បញ្ញត្តិថ្មីៗដែលអង្គភាពដាក់ចេញ។

កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ស្ថាប័នប្រឆាំងអំពើពុករលួយ អង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការថ្មី ដើម្បីបម្រើការងារចំនួន ៣៣ កន្លែង។ ការដាក់និងទទួលពាក្យគឺចាប់ពីថ្ងៃទី០៧ ខែសីហា រហូតដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣៕

-
សន្តិសុខសង្គម១៩ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ