ព័ត៌មានជាតិ
បញ្ចប់ការសាងសង់ស្ពានកោះយ៉ថ្មី ជាស្ថាពរ និងបើកឲ្យចរាចរណ៍ជាបណ្តោះអាសន្ន
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងអះអាងថា គម្រោងស្ថាបនាស្ពានបេតុងថ្មីកោះយ៉ ស្ថិតនៅឃុំប៉ាក់ខ្លង គឺបានបញ្ចប់ជាស្ថាពរហើយនៅចុងខែមិថុនា កន្លងទៅ ដោយបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្នសិន។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឱ្យដឹងកម្ពុជាថ្មីដឹងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ថា ស្ពានកោះយ៉ថ្មីនេះ ផ្តើមសាងសង់កាលពីខែមិថុនា ឆ្នាំ២០២២ មកទល់ចុងខែមិថុនា ឆ្នាំ២០២៣ គឺជិត១ឆ្នាំ ហើយដែលក្រុមការងារជំនាញដុតដៃដុតជើងកសាងឡើងបម្រើជាប្រយោជន៍សាធារណៈសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងអ្នកទេសចរ។

លោក អន ដាវុធ លើកឡើងទៀតថា ដោយមើលឃើញពីស្ថានភាពរដូវវស្សាលំបាកធ្វើដំណើរបងប្អូនពលរដ្ឋលើស្ពានកោះយ៉ចាស់ងាយនឹងបង្កគ្រោះថ្នាក់ ក៏សម្រេចចិត្តអនុញ្ញាតឱ្យធ្វើដំណើរស្ពានបេតុងកោះយ៉ដែលទើបកសាងរួចរាល់នេះជាបណ្តោះអាសន្នសិន។ ដោយឡែកពេលវេលាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិញ អាស្រ័យលើអ្នកឧកញ៉ា លី យ៉ុងផាត់ និងរដ្ឋបាលខេត្តជាអ្នកកំណត់។

គួរកត់សម្គាល់ថា ស្ពានកោះយ៉ថ្មីដែលស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានប្រវែង១២៦ ម៉ែត្រ និងទទឹង១១ម៉ែត្រ ក្នុងនោះបានប្រើប្រាស់ថវិកាស្ថាបនាអស់ប្រមាណ១លាន៤០ម៉ឺនដុល្លារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ កន្លងទៅ មានទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ សុទ្ធតែបង្ហាញការសប្បាយរីករាយពេលដឹងថា មានសមិទ្ធផលជាស្ពានបេតុងរឹងមាំមួយជំនួសស្ពានកោះយ៉ចាស់ដែលទ្រុឌទ្រោមខ្លាំង និងងាយគ្រោះថ្នាក់ចរាចរណ៍ ពិសេសរដូវវស្សាតែមត្ង។

អាជ្ញាធរ និងពលរដ្ឋ អះអាងថា បញ្ហាសុវត្ថិភាពការធ្វើដំណើរទៅមកលើស្ពានកោះយ៉ថ្មីនឹងបង្កលក្ខណៈងាសស្រួល ហើយអាចបញ្ចៀសនូវគ្រោះថ្នាក់បានច្រើន ប៉ុន្តែស្នើសុំឱ្យគោរពច្បាប់ចរាចរណ៍កុំបើកបរហួសល្បឿនកំណត់ និងកុំដឹកលើសទំងន់ជាដើម៕
អត្តបទ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


