Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន បើកព្រឹត្តិការណ៍សប្តាហ៍ភាពយន្តនិងវប្បធម៌ដើម្បីលើកកម្ពស់វិស័យវប្បធម៌ប្រទេសទាំង​ពីរឱ្យកាន់តែប្រសើរ

បានផុស

នៅ

កម្ពុជា-ចិន បានបើកព្រឹត្តិការណ៍សប្តាហ៍ភាពយន្ត និងវប្បធម៌កម្ពុជា-ចិនដើម្បីចូលរួមលើកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងក្នុងពិធីបើកសប្តាហ៍ផ្លាស់ប្តូរភាពយន្តនិងវប្បធម៌ កម្ពុជា ចិនកាលពីរសៀលថ្ងៃទី៧សីហា នៅរោងភាពយន្ត​Legend​ Olympia, លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថាការរៀបចំព្រឹត្តិការណ៍សប្តាហ៍ភាពយន្ត និងវប្បធម៌កម្ពុជា-ចិននាពេលនេះ គឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅស្របពេលដែលប្រទេសយើងទាំងពីរ ប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូតនាឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានបន្តថា ការរៀបចំព្រឹត្តការណ៍ដ៏សំខាន់នេះគឺជាការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសយើងទាំងពីរជាពិសេសលើវិស័យភាពយន្ត និងក៏ជាឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ
និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្ត ជួបជុំគ្នា ចែករំលែកចំណេះដឹងបទពិសោធន៍ពីគ្នាទៅវិញទៅមក និងស្វែងរកឱកាសវិនិយោគថ្មីៗបន្ថែមទៀតដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ត និងវប្បធម៌នៃប្រទេសយើងទាំងពីរ។ លោកស្រីបានបន្តទៀតថា ក្រោមក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ និងទេសចរណ៍ចិនភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចវប្បធម៌ រៀបចំសកម្មភាពសិល្បៈ និងវប្បធម៌នានា ដូចជាការសម្តែងសិល្បៈ ការតាំងពិព័រណ៍ មហោស្រពវប្បធម៌ការបញ្ចាំងភាពយន្ត ការសិក្សាស្រាវជ្រាវ និងការគាំទ្រដល់កិច្ចសហប្រតិបត្តិការផ្នែកបុរាណវិទ្យា សារមន្ទីរបណ្ណាល័យនិងការអភិរក្សបេតិក ភណ្ឌវប្បធម៌។ ទន្ទឹមនេះមិត្តចិនបានផ្តល់អាហារូបករណ៍ដល់និស្សិ តកម្ពុជា និងគាំទ្រដល់ការបណ្តុះបណ្តាលជំនាញលើវិស័យវប្បធម៌ជាបន្តបន្ទាប់។ លោកស្រីបានបន្ថែមថា «ពិតណាស់ ទំនាក់ទំនងរវាងប្រទេស និងប្រជាជនយើងទាំងពីរ មានតាំងពីសម័យកាលយូរលង់មកហើយ។

ឈរលើមូលដ្ឋាននៃទំនាក់ទំនងជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរួមគ្នាប្រឹងប្រែងពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀតជាលំដាប់រហូតឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ»។

លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិនព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ពិសេស ក្រសួងវប្បធម៌ និងទេសចរណ៍ចិននិងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែលតែងផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងបុព្វហេតុអភិរក្ស និងលើកស្ទួយវិស័យសិល្បៈវប្បធម៌របស់កម្ពុជាព្រមទាំងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស និង ហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។

លោកស្រី LU JING សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិកាបក្សទីក្រុង ហ្វូចូវ នៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាសន៍ថាទំនាក់កម្ពុជាចិនពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈ។ ជាក់ស្តែងនៅពេលនេះ
សប្តាហ៍ផ្លាស់ប្ដូរភាពយន្តនិងវប្បធម៌កម្ពុជា-ចិនបានបង្ហាញយ៉ងច្បាស់ពីការការខិតជំរុញកិច្ចសហប្រតិបត្តិការប្រទេសយើងឱ្យកាន់តែរឹងមាំ។

លោកស្រីបានបន្តថា «ពួកយើងយកភាពយន្តធ្វើជាខ្សែក្រវាត់ដើម្បីជាការខិតខំបង្កើតសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមកជំរុញឱ្យស្គាល់គ្នាទៅវិញទៅមកផ្នែកវប្បធម៌ អរិយធម៌ និងការយល់គ្នារវាងប្រជាជន និងប្រជាជន ហើយបង្កើតក្តីស្រម៉ៃរួមគ្នាឆ្ពោះទៅរកអនាគតរួមគ្នា»។

ចំណែកលោក ប៉ុកបូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់ទុកថាព្រឹត្តិការណ៍សប្តាហ៍ផ្លាស់ប្ដូរភាពយន្តនិងវប្បធម៌កម្ពុជា-ចិននេះ គឺជាការជំរុញឱ្យទំនាក់ទំនងកម្ពុជាចិនកាន់តែរីកចម្រើន និងរឹងមាំលើគ្រប់វិស័យជាពិសេសវិស័យភាពយន្ត នៃប្រទេសទាំងពីរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២៤ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៧ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម