Connect with us

ព័ត៌មានជាតិ

NBC៖ វិស័យធនាគារនឹងបន្តដើរតួនាទីសំខាន់​ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច នៅឆមាសទី២

បានផុស

នៅ

នៅក្នុងឆមាសទី២ វិស័យធនាគារ នឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគាំទ្រកំណើន សេដ្ឋកិច្ចជាតិ តាមរយៈ​ការផ្តល់ហិរញ្ញប្បទាន និងសេវាហិរញ្ញវត្ថុនានា ដោយឥណទានត្រូវបានរំពឹងថា នឹងមានកំណើនក្នុងអត្រា ១៥% គួបផ្សំនឹងការបន្តអនុវត្តវិធានការគាំទ្រដទៃទៀត។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ ២០២៣ របស់ធនាគារជាតិកម្ពុជា(NBC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមធនាគារជាតិ ប្រព័ន្ធទូទាត់អេឡិចត្រូនិកនឹងបន្តរួមចំណែកសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ក្នុងស្រុក និងតំបន់ សំដៅគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជានៅក្រោយវិបត្តិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល​ក្នុងការកសាងសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំមួយ។

យោងតាមរបាយការណ៍បញ្ជាក់ថា នៅក្នុងឆមាសទី១ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ កើនឡើង ៨,៩% ដល់ ២៨៣,៥ ទ្រីលានរៀល (៦៩,៩ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះឥណទាន អតិថិជនកើនឡើង ១១,៩% ដល់ ១៨៨,៣ ទ្រីលាន រៀល (៤៥,៨ ប៊ីលានដុល្លារអាមេរិក) និងមានចំនួន ១,៦ លានគណនី។ ឥណទានត្រូវបានផ្ដល់ ទៅកាន់វិស័យ​សំខាន់ៗក្នុងសេដ្ឋកិច្ច ដូចជា៖ ការជួញដូររាយ ១៦% (មានកំណើន ១២,៩%) ការទិញផ្ទះជា​កម្មសិទ្ធិផ្ទាល់ខ្លួន ១៤,៥% (១៧,៥%) ការជួញដូរអចលនទ្រព្យ ៩,៥% (១៣,៦%) ការ ជួញដូរដុំ ៩,៣% (១១,៧%) សំណង់ ៩% (៨,៩%) កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៨% (១៣,៤%) ការឱ្យខ្ចីជាបុគ្គល ៨,៣% (០,៩%) កម្មន្តសាល ៤,៣% (២២,២%) សណ្ឋាគារ និងភោជនីយដ្ឋាន ៤,២% (៧,៨%) និងផ្សេងៗ ១៦,៩% (១០,៤%)។ ដោយឡែក ប្រាក់បញ្ញើ បានកើនឡើង ៦,៤% ដល់ ១៥៩,៩ ទីលានរៀល (៣៩,៤ ប៊ីលានដុល្លារអាមេរិក) និងមានចំនួន ១៣,៧ លានគណនី។

សូមបញ្ជាក់ថា ប្រព័ន្ធធនាគារនៅកម្ពុជាមានដូចជា ធនាគារពាណិជ្ជ ៥៩ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ១១៨ គ្រឹះស្ថាន​ភតិសន្យាហិរញ្ញវត្ថុ ១៧ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៥ អ្នកផ្តល់សេវា​ប្រព័ន្ធចែក​រំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និង អាជីវកម្មប្តូរប្រាក់ ២.៨៩០។ NBC គូសបញ្ជាក់ថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ មានកំណើន ៩,៩% ដល់ ៣៣៣,៤ ទ្រីលានរៀល (៨២,២ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះ វិស័យធនាគារគ្របដណ្ដប់ប្រមាណ ៨៥% ន ទ្រព្យសកម្មសរុប ស្របពេល ដែលវិស័យមីក្រូហិរញ្ញវត្ថុ និងវិស័យភតិសន្យាហិរញ្ញវត្ថុមានចំណែក ១៤,៤% និង ០,៦% រៀងគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម