Connect with us

ព័ត៌មានជាតិ

Update៖ អគ្គិភ័យ​នៅ​ទួលស្វាយព្រៃ​ ស្លាប់​កម្មករ ០២​ នាក់ សមត្ថកិច្ចកំពុង​កាយរកសព

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មានបឋមដែលកម្ពុជាថ្មីទទួលបាន ថា ករណីឆេះអគ្គិភ័យ នៅយប់រំលងអាធ្រាត ថ្ងៃទី ២៩  ខែមករា ឆ្នាំ ២០២១នេះ មានបុរសចំនួន២ នាក់ ដែលជាកម្មករធ្វើការក្នុងឃ្លាំងស្តុកឥវ៉ាន់បានស្លាប់បាត់បង់ជីវិត។

សមត្ថកិច្ចកំពុងអន្តរាគមកាយគំនរផេះផង់ដើម្បីស្វែងរកសាសព ចំពោះមូលហេតុនៃការឆេះមិនទាន់បញ្ជាក់នោះទេ កំពុងស្ថិតក្រោមការស៊ើបអង្កេតពីសមត្ថកិច្ច។

ប្រតិបត្តិការពន្លត់អគ្គិភ័យបានធ្វើឡើងជាច្រើនម៉ោង ដល់ម៉ោង ជាង ៩ ព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១នេះ។

អគ្គិភ័យ​​បាន​​ឆាប​ឆេះអ​ស់​គ្មាន​សល់​ ឃ្លាំង​​ស្តុក​ទំនិញ​​មួយ​​​កន្លែង​ហើយក៏បន្ត​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​ថែមទៀត​​កាល​​ពី​​វេលា​ម៉ោង​ ១ រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៩​ ខែ​មក​រា​ ឆ្នាំ​២០២១​។​​ទីតាំង​ឃ្លាំង​ខាងលើ​ ស្ថិត​នៅ​តាម​ បណ្ដោយ​ផ្លូវ​៣៥៨​ ភូមិ​៤​ សង្កាត់​ទួល​ស្វាយ​ព្រៃ​១​ ខណ្ឌ​បឹង​កេង​កង​រាជ​ធានី​ភ្នំពេញ​ ។

​ពលរដ្ឋរស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ពួកគាត់​បាន​ឮសំឡេង​​ផ្ទុះ​ ចេញ​ពី​ឃ្លាំង​ខាង​លើ​ ហើយ​ស្រាប់​តែ​មាន​ផ្សែង​និង​អណ្ដាត​ភ្លើង​ឆេះ​ សន្ធោសន្ធៅ​ឡើង​​ ផ្អើល​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូច​ជា​សមត្ថកិច្ច​មូលដ្ឋាន​ និង​ ខាង​រថយន្ត​ពន្លត់​អគ្គីភ័យ​ គ្រប់​អង្គភាព​ ចេញ​អន្តរាគមន៍​ បាញ់​ពន្លត់​យ៉ាង​ញាប់​ដៃ​ញាប់​ជើង​ តែ​ភ្លើង​នៅ​តែ​បន្ត​ឆេះ​រាល់​ដាល​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​ជាប់​នោះ​អស់​ចំនួន​២ល្វែង​បន្ត​ទៀត​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម