ព័ត៌មានជាតិ
បណ្ឌិត្យសភានគរបាលកម្ពុជា ជាសាលាបណ្តុះបណ្តាលជំនាញដល់មន្រ្តីនគរបាលជាតិ
បណ្ឌិត្យសភានគរបាលកម្ពុជាប្រែក្លាយពីសាលាភូមិន្ទនគរបាលនៅក្នុងឆ្នាំ ២០០៧ មានទីតាំងស្ថិតនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាលលើផ្ទៃដីជាង ១៣ ហិកតា។
បណ្ឌិត្យសភានគរបាលកម្ពុជាមានអង្គភាពចំណុះចំនួន ១១ (ថ្នាក់ស្មើនាយកដ្ឋាន) និងសាលានគរបាលជាតិភូមិភាគចំនួន ៦ ដូចខាងក្រោម៖
១-មន្ទីរចាត់ការ
មានតួនាទីធ្វើជាសេនាធិការជូនប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លើការងាររដ្ឋបាល ការងារផែនការ ភស្តុភារ ហិរញ្ញវត្ថុ បុគ្គលិក កិច្ចការនិស្សិត សិក្ខាកាម គ្រប់គ្រងទិន្នន័យ ពិធីការនិងទំនាក់ទំនង និងបញ្ជូនបញ្ហារបស់ថ្នាក់ដឹកនាំបណ្ឌិត្យសភាដល់អង្គភាពចំណុះ។
២-វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល
វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល មានតួនាទីធ្វើជាសេនាធិការជូនប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា លើការងារស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល ធ្វើវិក្រឹតការ សុក្រឹតការ គ្រប់គ្រងមន្ទីរពិសោធន៍ សិក្សា និងគ្រប់គ្រងបណ្ណាល័យ។
៣-វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល
វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល មានតួនាទីធ្វើជាសេនាធិការជូនប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា លើការងារអប់រំបណ្តុះបណ្តាល កម្រិតបរិញ្ញាបត្រ នៃមុខជំនាញក្នុងក្របខ័ណ្ឌវិជ្ជាជីវៈនគរបាល។
៤-វិទ្យាស្ថានគ្រប់គ្រងនិងបញ្ជាដឹកនាំ
មានតួនាទីធ្វើជាសេនាធិការជូនប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លើការងារអប់រំ បណ្តុះបណ្តាលវគ្គតាមឋានានុក្រម និងកម្រិតបរិញ្ញាបត្រលើមុខជំនាញគ្រប់គ្រងទូទៅ គ្រប់គ្រងមធ្យោបាយ និងដឹកនាំបញ្ជា។
៥-វិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេស
មានតួនាទីធ្វើជាសេនាធិការជូនប្រធានបណ្ឌិតសភានគរបាលកម្ពុជាលើការងារអប់រំ បណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងវគ្គខ្លីៗលើជំនាញព័ត៌មានវិទ្យា និងភាសាបរទេស
៦-វិទ្យាស្ថានក្រោយបរិញ្ញាបត្រ
មានតួនាទីធ្វើជាសេនាធិការជូនប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាលើការងារអប់រំបណ្តុះបណ្តាល កម្រិតក្រោយបរិញ្ញាបត្រ រួមមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត
៧-នាយកដ្ឋានបណ្តុះបណ្តាល
មានតួនាទីធ្វើជាសេនាធិការជូនប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លើការងារអប់រំបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល និងធ្វើវិក្រឹតការ សុក្រឹតការ មន្ត្រីនគរបាល នៅតាមសាលានគរបាលជាតិភូមិភាគ។
៨-មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ
៩-សាលាមធ្យមវិជ្ជាជីវៈនគរបាល
មានតួនាទីធ្វើជាសេនាធិការជូនប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លើការងារអប់រំបណ្តុះបណ្តាលមន្ត្រីនគរបាល និងនិស្សិត សម្រាប់កម្រិតបរិញ្ញាបត្ររង និងធ្វើវិក្រឹតការ សុក្រឹតការ មុខជំនាញឯកទេសដល់មន្ត្រីនគរបាលជាតិ
១០-សាលាមធ្យមបច្ចេកទេស
សាលាមធ្យមបច្ចេកទេស មានតួនាទីធ្វើជាសេនាធិការជូនប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លើការងារអប់រំ បណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ និងនិស្សិត លើមុខជំនាញបច្ចេកទេសនានា ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍សម្ភារបច្ចេកទេស និងមធ្យោបាយ ដែលគាំទ្រដល់កិច្ចប្រតិបត្តិការរបស់មន្ត្រីនគរបាល សម្រាប់កម្រិតបរិញ្ញបត្ររង និងធ្វើវិក្រឹតការ សុក្រឹតការ
១១-ដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទែក្នុង។
ដោយឡែកសាលានគរបាលជាតិភូមិភាគ (ចំណុះនាយកដ្ឋានបណ្តុះបណ្តាល) មាន ៦ កន្លែង៖
– សាលានគរបាលជាតិភូមិភាគ១ (ខេត្តស្ទឹងត្រែង)
– សាលានគរបាលជាតិភូមិភាគ២ (ខេត្តកំពង់ចាម)
– សាលានគរបាលជាតិភូមិភាគ៣ (ខេត្តកំពង់ស្ពឺ)
– សាលានគរបាលជាតិភូមិភាគ៤ (ខេត្តសៀមរាប)
– សាលានគរបាលជាតិភូមិភាគ៥ (ខេត្តបាត់ដំបង)
– សាលានគរបាលជាតិភូមិភាគ៦ (ខេត្តកំពង់ឆ្នាំង)
បណ្ឌិត្យសភានគរបាលកម្ពុជាថ្នាក់ស្មើអគ្គនាយកដ្ឋានដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានជាជំនួយការតាមការកំណត់។
នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា
បណ្ឌិត្យសភានគរបាលកម្ពុជាជាគ្រឹះស្ថានសិក្សាសាធារណៈ មានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្តីក្រសួងមហាផ្ទៃ ដែលមានភារកិច្ចដូចខាងក្រោម៖
– សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលពាក់ព័ន្ធដល់កិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កិច្ចដឹកនាំបញ្ជា និងស្រាវជ្រាវកិច្ចការពន្ធនាគារ
– ធ្វើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំណេះដឹងទូទៅ ច្បាប់ ព័ត៌មានវិទ្យា និងភាសាបរទេសជូនដល់មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងមន្ត្រីរាជការ
– គ្រប់គ្រង និងដឹកនាំបញ្ជាការងារអប់រំ បណ្តុះបណ្តាលគ្រប់កម្រិត និងគ្រប់ជំនាញ
– រៀបចំផែនការ អប់រំបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈ កម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតក្រោយបរិញ្ញាបត្រ វិក្រឹតការ សុក្រឹតការ និងវគ្គសិក្សាខ្លីៗ
– គ្រប់គ្រង និងរៀបចំផែនការអភិវឌ្ឍន៍សមត្ថភាពគ្រូនគរបាលជាតិ និងសាស្ត្រាចារ្យ
– រៀបចំ និងអភិវឌ្ឍកម្មវិធីអប់រំគ្រប់កម្រិតលើមុខជំនាញឯកទេស និងវិធីសាស្ត្រ នៃកិច្ចប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ស្របតាមសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមនៃការអភិវឌ្ឍរបស់ប្រទេសជាតិ និងធ្វើទំនើបកម្មខ្លឹមសារឯកសារ បង្ហាត់បង្រៀន កម្មវិធីសិក្សា កម្មវិធីបណ្ដុះបណ្ដាល និងរៀបចំកម្មសិក្សាប្រតិបត្តិ
– កសាងផែនការថវិកា មធ្យោបាយ សម្ភារ បម្រើឱ្យការងារបណ្ដុះបណ្ដាលមន្ត្រីនគរបាលជាតិ និង មន្ត្រីពន្ធនាគារ និងកិច្ចដំណើរការរបស់បណ្ឌិត្យសភានគរបាលកម្ពុជា
– គ្រប់គ្រងចំណូល និងចំណាយ សមស្របតាមនីតិវិធីហិរញ្ញវត្ថុ និងតាមគម្រោងផែនការថវិកាប្រចាំឆ្នាំ
– គ្រប់គ្រងបញ្ជីសារពើភណ្ឌ ចលនទ្រព្យ អចលនទ្រព្យ ភស្តុភារ និងឧបករណ៍បច្ចេកទេសរបស់ បណ្ឌិត្យសភានគរបាលកម្ពុជា
– ចេញសញ្ញាបត្រ វិញ្ញាបនបត្រ ទៅតាមកម្រិតសិក្សា និងមុខជំនាញ ជូនដល់សិក្ខាកាម និស្សិត ដែល បានបញ្ចប់ការសិក្សាដោយជោគជ័យ និងលិខិតបញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម និស្សិតដែលពុំបានបំពេញ គ្រប់លក្ខខណ្ឌរបស់បណ្ឌិត្យសភានគរបាលកម្ពុជា
– គ្រប់គ្រងមន្ត្រីនគរបាលក្រោមឱវាទ និងវាយតម្លៃ ដើម្បីស្នើសុំតែងតាំងមុខតំណែង ផ្ទេរភារកិច្ច ដំឡើងឋានន្តរស័ក្តិ ការលើកសរសើរ ឬដាក់វិន័យ តាមបែបបទ និងនីតិវិធីជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិនិត្យសម្រេច
– សហការជាមួយនាយកដ្ឋានបុគ្គលិកផ្នែកនគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការចាត់ បញ្ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ មកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនគរបាល ជំនាញពន្ធនាគារនៅបណ្ឌិត្យសភានគរបាលកម្ពុជា តាមផែនការនៃឆ្នាំនីមួយៗ
– សហការរៀបចំវិញ្ញាសាប្រឡង កំណែនិងកិច្ចដំណើរការប្រឡងចូលក្របខ័ណ្ឌ ដើម្បីលើកសំណើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យសម្រេច
– ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា តាមការកំណត់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
– ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ៕
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង