ព័ត៌មានជាតិ
កម្ពុជា ជំរុញបង្កើតសមាគមដើម្បីអភិវឌ្ឍវិស័យសូត្រ
កម្ពុជា ជំរុញឱ្យមានការបង្កើតសមាគមសូត្រតាមតំបន់ដែលផលិតសូត្រដូចជា សមាគមសូត្រស្រុកសំរោងនៅខេត្តតាកែវ សមាគមមជ្ឈមណ្ឌលសិប្បកម្មខ្មែរនៅខេត្តកំពង់ធំ សមាគមអភិវឌ្ឍន៍វិស័យសូត្រវិសិដ្ឋទេវី សមាគមទ្រទ្រង់ស្រ្តីតម្បាញនិងអភិវឌ្ឍន៍សូត្ររនះ និងសមាគមកីតម្បាញខ្មែរនៅកោះដាច់ រាជធានីភ្នំពេញ ព្រមទាំងជំរុញការប្រើប្រាស់ផលិតផលសូត្រខ្មែរទៅដល់អតិថិជនក្នុង និងក្រៅប្រទេសតាមរយៈការរៀបចំព្រឹត្តិការណ៍សូត្រនៅខេត្តសៀមរាប។

ទាក់ទិននឹងបញ្ហានេះ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានរៀបចំជំនួបពិភាក្សារវាងគណៈកម្មការជំរុញ និងអភិវឌ្ឍវិស័យសូត្រកម្ពុជា (SDC) និងសហព័ន្ធសូត្រអន្តរជាតិ (ISU) ជាមួយវិស័យឯកជន កាលពីចុងសប្តាហ៍មុន។
ដើម្បីអភិវឌ្ឍវិស័យនេះ លោក ម៉ៅ ថូរ៉ា បានចូលជាសមាជិករបស់សហព័ន្ធសូត្រអន្តរជាតិ (ISU) និងចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ នៅទីក្រុងហាំងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានបញ្ជូនសមាជិក SDC ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាកែច្នៃ និងនវានុវត្តន៍រចនាបទផលិតផលសូត្រសម័យទំនើប ចំនួន៣លើក និងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំជាមួយសហព័ន្ធសូត្រអន្តរជាតិ (ISU)ចំនួន២លើក នៅទីក្រុងហាងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។

លើសពីនេះទៀត បានសិក្សាបង្កើតឱ្យមានម៉ាកសមូហភាពសូត្រកម្ពុជា ដើម្បីលើកកម្ពស់ផលិតផលសូត្រខ្មែរ និងការពារផលិតផលសូត្រខ្មែរពីផលិតផលសូត្រក្លែងបន្លំ។
ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តស្វែងរកកិច្ចសហការជាមួយដៃគូក្នុងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ NGO សំដៅដោះស្រាយបញ្ហាអាទិភាព និងរៀបចំគម្រោងអាទិភាពសំខាន់ៗសម្រាប់ទ្រទ្រង់ និងការអភិវឌ្ឍន៍។
លោក Zhang Quoqiang ប្រធានសហព័ន្ធសូត្រអន្តរជាតិ បានលើកឡើងអំពីសម្ព័ន្ធសូត្រអន្តរជាតិ បង្ហាញពីវឌ្ឍនភាពនៃការគាំទ្ររបស់ ISU លើវិស័យសូត្រ និងពិភាក្សាអំពីគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍវិស័យសូត្រ សំដៅស្វែងយល់ពីឱកាសវិនិយោគលើវិស័យសូត្រនៅកម្ពុជា ។ បន្ថែមពីនេះ លោកក៏បានបង្ហាញអំពីក្រុមហ៊ុន Cathaya ដែលបានសហការជាមួយ ISU ក្នុងការបង្កើតសមាគមសូត្រអន្តរជាតិ ដោយផ្តួចផ្តើមគំនិតរបស់ក្រសួងឧស្សាហកម្មនៃសាធារណៈរដ្ឋប្រមានិតចិន ដែលផ្តោតសំខាន់លើការដាំមន និងចិញ្ចឹមដង្កូវនាង ។
លោកក៏បានស្នើសុំ SDC ចូលជាសមាជិកក្នុងសមាគមសូត្រអន្តរជាតិ និងមានគម្រោងវិនិយោគលើវិស័យបន្ថែមនៅប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោកបានស្នើសុំការជួយសម្របសម្រួលពីក្រសួងពាណិជ្ជកម្ម ដើម្បីជាពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (កម្ពុជា) និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាពេលខាងមុខ៕
អត្ថបទ ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់